ក្រុមហ៊ុន ព្រីនស៍គ្រុប ប្រកាសអំពីផែនការគោលនៃគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពជាលើកដំបូង សម្រាប់ទីក្រុងរាមក្នុងខេត្តព្រះសីហនុ ដែលបង្កើតឡើងដោយក្រុមហ៊ុន Surbana Jurong

Categories
2021

ក្រុមហ៊ុនពហុផលិតផលដ៏ធំនៅកម្ពុជាបាននាំយកនូវអ្នកជំនាញដ៏ល្បីល្បាញនៅលើពិភពលោកពីប្រទេសសិង្ហបុរីដើម្បីមកត្រួតពិនិត្យគម្រោងដែលមានផ្ទៃដី ៨៣៤ ហត ដើម្បីជំរុញការរីកចម្រើននៅទីក្រុងដ៏ធំជាងគេលំដាប់ទីបីនៅកម្ពុជា

[ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២១ សិង្ហបុរី/ហុងកុង/ភ្នំពេញ] ក្រុមហ៊ុន Canopy Sands Development ដែលជាសមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា បានអនុម័តផែនការគោលសម្រាប់ទីក្រុងរាម ដែលបានអភិវឌ្ឍដោយក្រុមហ៊ុន Surbana Jurong Group ដែលជាក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែកសេវាកម្មក្នុងការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងទូទាំងពិភពលោក ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។ ផែនការគោលបានបញ្ជាក់អំពីប្លង់ដីសម្រាប់ប្រើប្រាស់ក្នុងគម្រោងដែលមានទំហំ ៨៣៤ ហិកតា ដែលការវិនិយោគសរុបត្រូវបានគេប៉ាន់ស្មានប្រមាណជា ១៦ ពាន់លានដុល្លារ ហើយនឹងត្រូវបានអភិវឌ្ឍន៍នៅលើដីដែលបានចាក់បំពេញ ដែលមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ទីក្រុងរាមនឹងដើរតួជាកត្តាជំរុញសម្រាប់សក្ដានុពលរីកចម្រើននៃតំបន់ខេត្តព្រះសីហនុទាំងមូល ដែលជាទីក្រុងធំជាងគេលំដាប់ទីបី និងជាកំពង់ផែទឹកជ្រៅរបស់កម្ពុជា។

ទីក្រុងរាមនឹងផ្លាស់ប្តូរខេត្តព្រះសីហនុតាមរយៈការណែនាំនូវប្រព័ន្ធអេកូឡូស៊ីប្រកបដោយចីរភាពសម្រាប់សកម្មភាពផ្នែក ទេសចរណ៍ ផ្នែកពាណិជ្ជកម្ម និងលំនៅដ្ឋានដែលមានសក្ដានុពលអាចផ្ដល់ជាកន្លែងស្នាក់នៅដល់ប្រជាជនរហូតដល់ ១៣០.០០០ នាក់។ នៅពេលបញ្ចប់ ផែនការគោលដែលផ្តោតសំខាន់ទៅលើ ការសាងសង់ កន្លែងលំហែសម្រាប់គ្រួសារ ខុនដូ ផ្ទះដែលមានទីធ្លា និងផ្ទះជាប់ឆ្នេរ និងលំនៅដ្ឋានដែលមានតម្លៃសមរម្យ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានតាមមាត់ឆ្នេរ សណ្ឋាគារ ខុនដូតែល កប៉ាល់និងក្លឹបកំពង់ផែកំសាន្ត និងទីលានវាយកូនហ្គោល។ ក្រុមហ៊ុន Surbana Jurong ត្រូវបានតែងតាំងឱ្យអភិវឌ្ឍផែនការគោលក្នុងការរចនាទីក្រុង និងធ្វើការងារវិស្វកម្មតាមឆ្នេរសមុទ្រសម្រាប់ទីក្រុងរាម។
ប្រទេសកម្ពុជាស្ថិតនៅចន្លោះប្រទេសថៃ និងប្រទេសវៀតណាម និងមានទីតាំងនៅចំកន្លែងគោលដៅវិនិយោគដ៏គួរឱ្យទាក់ទាញសម្រាប់អាជីវកម្មនានាដែលចង់ពង្រីកខ្លួននៅក្នុងតំបន់អាស៊ាន។

លោក Yeo Choon Chong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Surbana Jurong ប្រចាំនៅតំបន់អាស៊ាន បានមានប្រសាសន៍ថា “កម្ពុជាបាននឹងកំពុងបន្តទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសឥតឈប់ឈរ។ ជាមួយនឹងដៃគូនានារបស់យើង យើងមើលឃើញសក្ដានុពលយ៉ាងធំធេងក្នុងការជំរុញឱ្យមានការរីកចម្រើននៅក្នុងទីផ្សារដ៏សំខាន់មួយនេះ តាមរយៈការចូលរួមនៅក្នុងគម្រោងផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏ល្បីល្បាញនេះ។”

លោក Yeo បានបន្ថែមទៀតថា “សំណើនេះផ្ដល់អាទិភាពលើសមាហរណកម្មធម្មជាតិ ដើម្បីលើកកម្ពស់ការសាងសង់បរិស្ថាន។ មួយផ្នែកធំនៃផែនការនេះ មានឆ្នេរខ្សាច់ដ៏ធំទូលាយដែលលាតសន្ធឹងលើសពី ៦ គីឡូម៉ែត្រ។ ប្រការនេះនឹងជួយគាំទ្រដល់សកម្មភាពនានាជាច្រើននៅតាមឆ្នេរ និងបន្ថែមនូវភាពរស់រវើកដល់សហគមន៍ផងដែរ។ ផែនការនេះក៏រួមបញ្ចូលផងដែរនូវការកែលម្អរហេដ្ឋារចនាសម្ព័ន្ធសម្រាប់សហគមន៍ ដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋ និងទីកន្លែងនានារបស់សហគមន៍ដូចជា សាលារៀន សួនឧទ្យាន និងទីធ្លាសម្រាប់កំសាន្ត ពហុកីឡាដ្ឋាន មន្ទីរពហុព្យាបាល និងគ្រឿងបរិក្ខារកម្រិតភូមិសង្កាត់។ នៅពេលដែលមានការអភិវឌ្ឍន៍ពេញលេញ ទីក្រុងរាមនឹងក្លាយជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ការមកបរិភោគអាហារ ការលក់ដូរ ការប្រកបការងារ ការកំសាន្ត និងការរស់នៅ។”

លោក Khong Weng Fook ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Canopy Sands Development បានមានប្រសាសន៍ថា “យើងបានភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន Surbana Jurong អស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយយើងពិតជារីករាយនឹងផែនការគោលដែលពួកគេបានដាក់ស្នើសម្រាប់សម្រាប់ការរៀបចំនៅទីក្រុងរាមនេះណាស់”។ “ក្រុមហ៊ុន Surbana Jurong បានធ្វើឱ្យអតិថិជននៅជុំវិញពិភពលោកមានការចាប់អារម្មណ៍ជាបន្តបន្ទាប់ ហើយមានភាពល្បីឈ្មោះដោយសារបទពិសោធន៍ដ៏ទូលំទូលាយក្នុងផ្នែកអភិវឌ្ឍន៍ទីក្រុង ដែលមានបុគ្គលិកដ៏មានទេពកោសល្យយ៉ាងស៊ីជម្រៅទូទាំងពិភពលោក និងមានការគ្របដណ្ដប់ទូទាំងសាលកលលោក ដោយសារពួកគេបានអភិវឌ្ឍផែនការគោលសម្រាប់គម្រោងនានាជាច្រើននៅជាង ៣០ ប្រទេសរួចមកហើយ។”

“យើងទន្ទឹងរងចាំធ្វើការរួមគ្នាដើម្បីបំលែងផែនការប្រើប្រាស់ដីដែលពួកគេបានដាក់ស្នើឱ្យក្លាយទៅជាការពិត ព្រមទាំងបង្កើតដំណោះស្រាយប្រកបដោយចីរភាពសម្រាប់ការរស់នៅឱ្យកាន់តែប្រសើរឡើងសម្រាប់ខេត្តព្រះសីហនុ និងប្រជាជនកម្ពុជា។”

ក្រៅពីវិស័យទេសចរណ៍ ខេត្តព្រះសីហនុក៏កំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរ ដោយមានមូលដ្ឋានគ្រឹះនៃការកំសាន្ត ការផលិត ការដឹកជញ្ជូន ផលិតកម្មអគ្គិសនី និងអាជីវកម្មកសិកម្មនានា។ វាស្ថិតនៅផ្លូវបំបែកនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗពីរដូចជា គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ និងច្រករបៀងសេដ្ឋកិច្ចខាងត្បូងនៃមហាអនុតំបន់ទន្លេមេគង្គ។ អាកាសយានដ្ឋានក៏កំពុងត្រូវបានពង្រីកផងដែរ ហើយនឹងត្រូវបានឃើញនូវការកើនឡើងនៃសមត្ថភាពរបស់ខ្លួនក្នុងការផ្ទុកអ្នកដំណើរបានប្រមាណ ៣,៦ លា ននាក់ជារៀងរាល់ឆ្នាំៗ ជាមួយនឹងផែនការបន្ថែមទៀតដែលរំពឹងថានឹងអាចផ្ទុកអ្នកដំណើរបាន ១០ លាននាក់នៅឆ្នាំ ២០៣០។

ក្រុមហ៊ុន ព្រីនស៍គ្រុប និងក្រុមហ៊ុន Surbana Jurong មានគោលបំណង រួមគ្នានាំយកវិធីសាស្ត្រដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបានគ្រោងទុកយ៉ាងល្អិតល្អន់ទៅអភិវឌ្ឍតំបន់ឆ្នេរដោយប្រើប្រាស់ភាពខ្លាំងរបស់ភាគីទាំងពីរ – ក្រុមហ៊ុន ព្រីនស៍គ្រុប ដែលរាប់បញ្ចូលទាំងក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប (Prince Real Estate Group) ធនាគារ ព្រីនស៍ (Prince Bank) ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អ៊ែរវេយ៍ (Cambodia Airways) និងក្រុមហ៊ុន Prince Huan Yu Real Estate ក្នុងចំណោមក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន បានបញ្ចប់គម្រោងជាច្រើនក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ហើយបានវិនិយោគទឹកប្រាក់ប្រមាណជាង ២ ពាន់លានដុល្លារអាមេរិចទៅលើគម្រោងក្នុងស្រុកនានា ក្នុងគោលបំណង “កសាងជីវិតឱ្យកាន់តែប្រសើរ” សម្រាប់ប្រជាជនកម្ពុជា។

មួយផ្នែកធំនៃផែនការនេះ មានឆ្នេរខ្សាច់ដ៏ធំទូលាយដែលលាតសន្ធឹងលើសពី ៦ គីឡូម៉ែត្រ។

អំពីក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប

ក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប, ដែលត្រូវបានគេស្គាល់ច្បាស់ថាជាក្រុមហ៊ុន ព្រីនស៍គ្រុប គឺជាក្រុមហ៊ុនពហុផលិតផលដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានអាជីវកម្មគ្របដណ្ដប់លើវិស័យេជាច្រើន ដូចជាវិស័យអភិវឌ្ឍន៍អចលទ្រព្យ វិស័យធនាគារ ហិរញ្ញវត្ថុ វិស័យអាកាសចរណ៍ វិស័យទេសចរណ៍ វិស័យដឹកជញ្ជូន វិស័យបច្ចេកវិទ្យា វិស័យចំណីអាហារនិងភេសជ្ជៈ និងវិស័យរបៀបរស់នៅ។ ក្រុមហ៊ុន ព្រីនស៍គ្រុប ប្រកាន់ខ្ជាប់នូវបេសកកម្មរបស់ខ្លួនគឺ “ការកសាងជីវិតឱ្យកាន់តែប្រសើរ” ហើយទស្សនៈរបស់ក្រុមហ៊ុនគឺប្រកាន់ខ្ជាប់នូវតម្លៃនៃ “ការប្តេជ្ញា ទំនួលខុសត្រូវ ការគោរព សប្បុរសធម៌ និងភាពច្នៃប្រឌិត”។

អំពីក្រុមហ៊ុន Canopy Sands Development:

ទស្សនវិស័យរបស់ក្រុមហ៊ុន គឺកសាងបរិស្ថានរស់នៅនិងបរិស្ថានការងារដែលមានភាពចម្រើនជឿនលឿន ដែលលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជន និងផ្ដល់នូវភាពរុងរឿងយូរអង្វែងដល់សហគមន៍មូលដ្ឋាន។ ការងារទាំងនេះដឹកនាំដោយក្រុមអ្នកជំនាញទាំងក្នុងស្រុកនិងក្រៅស្រុកដែលមានបទពិសោធន៍ខ្ពស់ មានកេរ្តិ៍ឈ្មោះ និងគួរឱ្យគោរព ដែលម្នាក់ៗមានយុទ្ធសាស្ត្រ និងទស្សនវិស័យជាសាកល។ ក្រុមហ៊ុន Canopy Sands Development កំពុងបង្កើតមូលដ្ឋានគ្រឹះដែលនឹងជួយជំរុញឱកាសសេដ្ឋកិច្ច ក្នុងការបង្កើតផលចំណេញយ៉ាងច្រើនខាងសេដ្ឋកិច្ចសង្គម និងធានាបាននូវវិបុលភាពក្នុងរយៈពេលវែង។

ក្រុមហ៊ុន Canopy Sands Development ជាក្រុមហ៊ុនឈានមុខគេផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ ដែលកំពុងធ្វើការសាងសង់សហគមន៍ ដែលមានលក្ខណៈរស់រវើកនៅទូទាំងប្រទេសកម្ពុជា ដែលសហគមន៍និងរមណីយដ្ឋាននីមួយៗនឹងត្រូវបានសាងសង់ឡើងតាមស្ដង់ដារអន្តរជាតិខ្ពស់បំផុត។ តាមរយៈការធ្វើដូច្នេះ ក្រុមហ៊ុននឹងបង្កើតឱកាសយ៉ាងច្រើនខាងផ្នែកសេដ្ឋកិច្ច ផ្នែកសង្គម និងផ្នែកអប់រំ ព្រមទាំងផ្ដល់នូវផលប្រយោជន៍ប្រកបដោយនិរន្តភាព និងយូរអង្វែងដល់សហគមន៍កម្ពុជាទៀតផង។

អំពីក្រុមហ៊ុន Surbana Jurong:

Surbana Jurong Group (盛裕集团) គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មគ្រប់គ្រងទីក្រុងដែលធំជាងគេនៅអាស៊ី ជាមួយនឹងស្នាដៃផ្ដល់គម្រោងជោគជ័យដែលមានរយៈពេល ៧០ ឆ្នាំមកហើយ។ ក្រុមហ៊ុន Surbana Jurong Group ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី រូមមានក្រុមហ៊ុន SMEC និងក្រុមហ៊ុន Robert Bird Group នៅប្រទេសអូស្ត្រាលី ក្រុមហ៊ុន Sino-Sun នៅប្រទេសចិន ក្រុមហ៊ុន AETOS, KTP, Prostruct និង SAA នៅប្រទេសសិង្ហបុរី និងក្រុមហ៊ុន B+H នៅប្រទេសកាណាដាបុគ្គលិកដែលមានទេពកោសល្យជាង ១៦.០០០នាក់ នៅទូទាំងសាលកលោកមកពីការិយាល័យប្រមាណជាង ១២០ ដែលមាននៅក្នុងប្រទេសប្រមាណជាង ៤០ នៅទូទាំងពិភពលោករបស់យើង រួមមានស្ថាបត្យករ អ្នករចនា អ្នកធ្វើផែនការ វិស្វករ និងអ្នកឯកទេសផ្សេងៗទៀត ដែលសុទ្ធសឹងតែមានគំនិតច្នៃប្រឌិត និងការគិតជឿនលឿនដើម្បីជួយធ្វើឱ្យអនាគតកាន់តែល្អប្រសើរ។

អ្នកជំនាញខាងបច្ចេកទេសរបស់យើងផ្ដល់ជូននូវដំណោះស្រាយល្អបំផុតដែលគ្របដណ្ដប់វដ្តជីវិតទាំងមូលរបស់គម្រោង តាំងពីការធ្វើផែនការនិងការរចនា រហូតដល់ការចែកចាយ និងការគ្រប់គ្រង និងសូម្បីតែការដក និងការបិទគម្រោងផងដែរ។ យើងផ្ដល់ជូនសេវាកម្មប្រឹក្សាយោបល់ជាកញ្ចប់លើវិស័យជាច្រើនដូចជា អាកាសចរណ៍ ការថែទាំសុខភាព បដិសណ្ឋារកិច្ច ដឹកជញ្ជូន ទឹកនិងបរិស្ថាន ថាមពលនិងធនធាន។

ជាមួយនឹងបទពិសោធន៍ដ៏សំបូរបែប យើងបានសាងសង់ផ្ទះជាងមួយលាននៅប្រទេសសិង្ហបុរី បានរៀបចំផែនការគោលសម្រាប់ប្រទេសប្រមាណជាង ៣០ និងបានអភិវឌ្ឍសួនឧស្សាហកម្មប្រមាណជាង ១០០ នៅទូទាំងពិភពលោក ដោយមានការសាងសង់ផ្ទះ និងការរចនាទីក្រុងដែលមានចីរភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដោយមាននូវការលើកកម្ពស់ដល់សហគមន៍ដើម្បីឱ្យមានភាពរីកចម្រើន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ surbanajurong.com

សម្រាប់សំណួរបន្ថែមអំពីក្រុមហ៊ុន Prince Holding Group សូមទាក់ទងមក៖

អ្នកស្រី Ada Leung លោក Andrew Scott
Hill+Knowlton Strategies Asia Hill+Knowlton Strategies Asia
ទូរសព្ទ៖ +852-2894-6225 ទូរសព្ទ៖ +852-5918-9896
អ៊ីមែល៖ Ada.leung@hkstrategies.com Andrew.scott@hkstrategies.com

សម្រាប់សំណួរបន្ថែមអំពីក្រុមហ៊ុន Surbana Jurong Group សូមទាក់ទងមក៖

Karen Yew
ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន និង មន្ត្រីផ្នែកម៉ាកយីហោ
Surbana Jurong Group
Email: karen.yewwl@surbanajurong.com

Leave a Reply

Your email address will not be published. Required fields are marked *