មូលនិធិព្រីនស៍ ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២១

Categories
2022

មូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប(Prince Holding Group)បាន ធ្វើការចេញផ្សាយ របាយការណ៍ វាយតម្លៃប្រចាំរបស់ ខ្លួន ឆ្នាំលើសកម្មភាព ក៏ ដូចជា សមិទ្ធិផល នៃការ វិនិយោគ ដែល មាន តម្លៃជាង ៤,៥លានដុល្លារ លើវិស័យអប់រំ ការថែទាំសុខភាព និងកម្មវិធីគំនិតផ្តួចផ្តើមសហគមន៍។

មូលនិធិព្រីនស៍ (Prince Foundation) ដែលជាមូលនិធិសប្បុរសធម៌ របស់សម្ព័ន្ធ ក្រុមហ៊ុនព្រីនស៍គ្រុប(ហៅកាត់ថា «ព្រីនស៍ គ្រុប») ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុន ដែលធំជាងគេ និង រីកចម្រើន បំផុតនៅក្នុងប្រទេសកម្ពុជាបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ខ្លួននៅថ្ងៃនេះ។ របាយការណ៍នេះបាន បង្ហាញពី គំនិតផ្តួចផ្តើមពេញមួយឆ្នាំរបស់មូលនិធិ ដែលមានលក្ខណៈរួមបញ្ចូល និងបានធ្វើសមាហរណកម្មខិតទៅជិតគោលដៅ អភិវឌ្ឍន៍ ជាតិរបស់កម្ពុជា។ ទឹកប្រាក់ជាង ៤,៥ លានដុល្លារត្រូវបានបែងចែកជាចម្បងលើការថែទាំសុខភាព រីឯមូលនិធិដែលនៅសល់ ត្រូវ បាន ដាក់បញ្ចូលទៅក្នុងគំនិតផ្តួចផ្តើមក្នុងវិស័យអប់រំនិងការចូលរួមរបស់សហគមន៍ ដោយប្រកាន់ខ្ជាប់ការយកចិត្ត ទុកដាក់លើវិស័យបី។ មិនតែប៉ុណ្ណោះ មូលនិធិព្រីនស៍ ក៏បានធ្វើ ការ បរិច្ចាគទឹកប្រាក់ ៣ លាន ដុល្លារ ក្នុង ចូល រួម ចំណែក ប្រយុទ្ធប្រឆាំង នឹង ជំងឺរាតត្បាតក្នុង ប្រទេស ឡាវ ដើម្បី ជួយ ឲ្យ ប្រទេស នេះ ទទួល បាន វាក់សាំងចំនួន មួយ លាន ដូស។

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន ក្រុម ប្រឹក្សាភិបាល ក្រុម ហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាន មាន ប្រសាសន៍ ថា ៖ «ដោយសារយើង ធ្លាប់បានទទួល នូវ ភាព ជោគជ័យពីការ អនុវត្ត វិធីសាស្រ្តយុទ្ធសាស្ត្រនៃ ការវិនិយោគលើវិស័យអភិវឌ្ឍន៍អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន ខ្ញុំជឿជាក់ថាវិធីសាស្រ្តស្រដៀងគ្នានេះរបស់មូលនិធិនឹងផ្តល់ផលល្អជាច្រើនបន្ថែម ទៀត សម្រាប់ប្រទេសកម្ពុជា»។

របាយការណ៍ប្រចាំឆ្នាំនេះ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិឆ្ពោះទៅរកការអនុវត្តយុទ្ធសាស្ត្រ និង ការវិនិយោគ តម្រង់ ទិសថ្មីរបស់ខ្លួនឡើងវិញនៅឆ្នាំ ២០២១ ដោយបានបញ្ចូលនូវសេចក្តីថ្លែងការណ៍បេសកកម្មថ្មីមួយគឺ «រួមគ្នាកសាងអនាគត កាន់តែប្រសើរសម្រាប់កម្ពុជា»។

ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលសំខាន់ៗ ដែលមូលនិធិព្រីនស៍បានសហការ និងធ្វើការជាមួយ ដូចបានបង្ហាញ ក្នុង របាយការណ៍ រួមមានកាកបាទក្រហមកម្ពុជា អង្គការ Caring for Cambodia ដែលជាអង្គការសប្បុរសធម៌ផ្តោតលើវិស័យអប់រំ និងអង្គការម្លប់តាប៉ាង (M’Lop Tapang) ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុដែល ធ្វើការ ជាមួយ កុមារប្រឈមនឹងហានិភ័យ។ ការប្តេជ្ញា មួយ ទៀត របស់ មូលនិធិព្រីនស៍ ក្នុងការផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈនៅកម្ពុជា ក៏មាន ភាព ល្បីល្បាញនៅក្នុងប្រទេសកម្ពុជាផងដែរ តាម រយៈ ការគាំទ្រពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ (Prince Horology) ដែលជាសាលាបង្រៀនធ្វើនាឡិកាស្តង់ដារប្រទេសស្វីស ដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលខ្លីមុនពេលចាប់ផ្តើមនៃជំងឺរាតត្បាត។ មូលនិធិត្រូវបានផ្តោតជាសំខាន់លើការបង្កើតផលវិជ្ជមាន រយៈពេលវែងតាម រយៈ គម្រោងផ្សេងៗរបស់ខ្លួន។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបបាន ឲ្យ ដឹង ថា៖«ក្នុងភាពជាដៃគូ នាពេល អនាគត យើងនឹងស្វែងរកអង្គការមិនមែនរដ្ឋាភិបាលដែលមានភាពជាក់លាក់ មាននិរន្តរភាព និងជាអង្គការដែលមានការអនុវត្ត ផ្ទាល់ ដែល យើងជឿជាក់ថាវានឹងបង្កើននូវតម្លៃសង្គមនៃការវិនិយោគរបស់យើងឲ្យ កាន់ តែប្រសើរថែម ទៀត »។

ដូចបានគូសបញ្ជាក់ផងដែរនៅក្នុងរបាយការណ៍នេះ មូលនិធិព្រីនស៍នឹងបង្វែរការផ្តោតយកចិត្តទុកដាក់ពី កម្មវិធីគំនិតផ្តួចផ្តើម ទាក់ទងនឹង ជំងឺកូវីដ-១៩ ទៅជាការផ្តល់ជំនួយសប្បុរសធម៌ផ្នែកអប់រំវិញ ម្តង។ អ្វីដែលពិសេសជាងនេះទៀត គឺអាហារូបករណ៍ ចេន 

ហ្ស៊ី(Chen Zhi)ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារយៈពេលប្រាំពីរឆ្នាំជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុង ការ ផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤០០ នាក់ ដើម្បីសិក្សានៅតាមសកលវិទ្យាល័យដ៏ល្បីល្បាញក្នុងស្រុក។

របាយការណ៍ប្រចាំឆ្នាំក៏បានសបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់មូលនិធិព្រីនស៍ចំពោះប្រជាជនកម្ពុជា ដោយប្រកាន់ យកវិធី សាស្រ្ត ភាពជាដៃគូពហុភាគីជាយុទ្ធសាស្រ្ត ដើម្បីឲ្យប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។ ក្នុងរយៈពេលប្រាំមួយឆ្នាំ កន្លងមក មូលនិធិព្រីនស៍ បានបរិច្ចាគទឹកប្រាក់ ជាង ១៤ លានដុល្លារ ដែលបាន ជួយ ទៅ ដល់ ប្រជាជនកម្ពុជាជាងកន្លះលាននាក់។

សូមចុចត្រង់នេះដើម្បីទទួលបានរបាយការណ៍ពេញ៕

អំពីមូលនិធិព្រីនស៍ (Prince Foundation)៖ មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈាន មុខគេ មួយ នៅកម្ពុជា។ ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិ នេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែល លើកកម្ពស់ សុខុមាលភាព និងការរស់នៅរបស់ប្រជាជនតាមចក្ខុវិស័យ«រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។

សម្រាប់ព័ត៌មានបន្ថែមអំពី ព្រីនស៍ គ្រុប សូមទំនាក់ទំនង៖
លោក សូ សោទ្ធី
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ
Prince Foundation
ទូរសព្ទលេខ៖855 92 881 101
អ៊ីម៉ែល៖ sorthy.so@princefoundation.com