មជ្ឈមណ្ឌលនាឡិកាព្រីនស៍ មានសេចក្តីសោមន្សរីករាយស្វាគមន៍គណប្រតិភូមកពីធនាគារពិភពលោកដឹកនាំដោយដុកទ័រ Abla Safir អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ និង លោកស្រី Ratana Phurik-Callebaut។
គណប្រតិភូត្រូវបានទទួលស្វាគមន៍ដោយ លោក Gabriel Tan មន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុម ហ៊ុនព្រីនស៍និងលោកស្រី Jessica Thakur ជាគ្រូបណ្តុះបណ្តាលជនជាតិស្វីស ដែលបានធ្វើការបង្ហាញយ៉ាង ច្បាស់លាស់អំពីសាលា។ កំឡុងពេលធ្វើទស្សនកិច្ច ដុកទ័រ Abla និង អ្នកស្រី Ratana បានជួប ដោយផ្ទាល់ជាមួយសិស្សានុសិស្សកម្ពុជាដើម្បីស្វែងយល់អំពី សាច់រឿងនិងការលំបាករបស់ពួកគេក្នុងការសិក្សាការផលិតនាឡិការបែបស្វីស។ គណប្រតិភូក៏បានពិភាក្សាអំពីការតម្រង់ទិសវិជ្ជាជីវៈនៃសិស្សដែលកំពុងបញ្ចប់ការសិក្សានិងការអភិវឌ្ឍន៍ ជំនាញសម្រាប់កម្ពុជាជាមួយផ្នែកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនព្រីនស៍។
“ខ្ញុំសូមអរគុណមជ្ឈមណ្ឌលបណ្តុះបណ្តាលនាឡិកាព្រីនស៍ដែលបានទទួលស្វាគមន៍ក្នុង ដំណើរទស្សនកិច្ចនេះ និងចំពោះសិស្សានុសិស្សដែលបានចែករំលែកបទពិសោធន៍ក្នុងការ បណ្តុះបណ្តាល” នេះបើប្រសាសន៍ដុកទ័រ Abla
“យើងរីករាយក្នុងការទទួលស្វាគមន៍ទស្សនកិច្ចថ្ងៃនេះ។ នេះគឺជាឱកាសដែលយើងពិភាក្សាអំពីទស្សនវិស័យសម្រាប់កម្មវិធីបណ្តុះបណ្តាល ព្រមទាំងធ្វើយ៉ាងណាឱ្យកម្មវិធីនេះឆ្លើយតបទៅនឹងតម្រូវការទីផ្សារកម្ពុជានាពេលអានាគត” នេះបើតាមប្រសាសន៍របស់ Gabriel Tan មន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុមហ៊ុនព្រីនស៍។
សម្ព័ន្ធក្រុមហ៊ុនព្រីនស៍មានក្តីសោមន្សក្នុងការដើរតួនាទីដ៏សំខាន់ដើម្បីអភិវឌ្ឍន៍យុវជនកម្ពុជាដែលមានទេព្យកោសល្យដែលនឹងជួយកសាងប្រទេសកម្ពុជាកាន់តែប្រសើរនាពេលអនាគត។