មូលនិធិព្រីនស៍ លើកកម្ពស់ការអប់រំ ផ្នែកទំនួលខុសត្រូវសង្គមនៅកម្ពុជាជាមួយនឹងវគ្គសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

Categories
Uncategorized @kh

86% នៃនិសិត្សសរុបមានអារម្មណ៍យ៉ាងមុតមាំថា ពួកគេអាចរួមចំណែកជាផ្នែកមួយចំពោះគំនិតផ្តួចផ្តើមសង្គម ឬបរិស្ថានជាវិជ្ជមានឪ្យកាន់តែប្រសើរឡើង។

[ភ្នំពេញ ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២] ថ្មីៗនេះ មូលនិធិព្រីនស៍ បានសម្របសម្រួលវគ្គបង្រៀនមួយ ស្តីពីទំនួលខុសត្រូវសង្គមសាជីវកម្ម សម្រាប់និស្សិតចំនួន ១១នាក់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ និសិត្សត្រូវបានបង្រៀនអំពីគោលការណ៍នៃសាជីវកម្មសប្បុរសធម៌​ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) យុទ្ធសាស្ត្រមនុស្សធម៌​ផ្នត់គំនិតដែលជំរុញដោយគោលបំណង និងការវាស់វែងផលប៉ះពាល់នៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គម។

នៅក្នុងការស្ទង់មតិក្រោយបញ្ចប់ម៉ោងសិក្សា​  86%នៃនិសិត្សបាននិយាយថា វគ្គសិក្សានេះបានជួយពួកគេឱ្យយល់ពីរបៀបដែលអាចរួមចំណែកក្នុងការកាត់ផលប៉ះពាល់សង្គម ឬបរិស្ថានជាវិជ្ជមាន (ដោយមិនគិតពីមធ្យោបាយ) ហើយក៏ជួយពួកគេយល់ជំហានដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ និង យុទ្ធសាស្ត្រCSR។

ដឹកនាំដោយកញ្ញា Hon Yan Ting អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកទំនួលខុសត្រូវសង្គម នៃ មូលនិធិព្រីនស៍ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យ​ អង្គការមិនរកប្រាក់កម្រៃ និងការអប់រំ ព្រមទាំងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសេវាសង្គមពី សាកលវិទ្យាល័យហុងកុង។ វគ្គសិក្សានេះត្រូវបានចូលរួមដោយនិស្សិតក្នុងស្រុកចំនួន ៨ នាក់ និងនិស្សិតបារាំងចំនួន ៣ នាក់ដែលកំពុងសិក្សាឆ្នាំទី៤ផ្នែកវិស្វកម្មនៅ ECAM LaSalle ដែលជាសាលាវិស្វកម្មឯកជនឈានមុខគេមួយក្នុងប្រទេសបារាំង។​

វគ្គសិក្សានេះមានចំនួន ១១​ម៉ោងដោយរួមបញ្ចូលការបង្ហាញពីការពិភាក្សាជាក្រុម សកម្មភាពពិសោធន៍ កិច្ចការបុគ្គល និងការធ្វើបទបង្ហាញជាក្រុម ដែលពួកគេអាចទទួលបានឪកាសរចនាគម្រោង ទំនួលខុសត្រូវសង្គមសាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។ ក្នុងអំឡុងពេលធ្វើបទបង្ហាញចុងក្រោយរបស់ពួកគេ និស្សិតទាំងអស់បានចែករំលែកកិច្ចការសម្រាប់ការដោះស្រាយបញ្ហាប្រឈមសង្គម និងបរិស្ថាន ព្រមទាំងជំហានជាក់ ស្តែងសម្រាប់ការវាយតម្លៃផលប៉ះពាល់សង្គម។

មូលនិធិព្រីនស៍ ដែលជាដៃគូផ្នែកសប្បុរសធម៌របស់ ព្រីនស៍ហូលឌីងគ្រុប ប្តេជ្ញាផ្តល់គំនិតល្អបំផុតក្នុងវិស័យ ទំនួលខុសត្រូវសង្គម ដោយគាំទ្រដល់ការជំរុញឧស្សាហកម្ម ៤.០ របស់ព្រះរាជាណាចក្រដល់ទំពាំងស្នងឬស្សីរបស់យើង។ មូលនិធិនឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា ស្របតាមការផ្តោតសំខាន់លើការអប់រំ ការថែទាំសុខភាព និងការពង្រឹងសហគមន៍។

Leave a Reply

Your email address will not be published. Required fields are marked *