
អាហារូបករណ៍ ១០០កន្លែង សម្រាប់សិស្សានុសិស្សឆ្នាំសិក្សា ២០២៣
[ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣] មូលនិធិព្រីនស៍ ពិតជាមានសេចក្តីសោមន្សរីករាយក្នុងការប្រកាសដល់សិស្សានុសិស្សអំពីការបើកទទួលពាក្យអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី២ តាមប្រព័ន្ធអនឡាញ។ កម្មវិធីអាហារូបករណ៍នឹងផ្តល់ជូននូវ ការបង់ថ្លៃសិក្សាពេញ១០០ភាគរយ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន និងឱកាសកម្មសិក្សាជូនដល់សិស្សានុសិស្សក្រីក្រចំនួន ១០០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៣ នេះ។
លក្ខខណ្ឌក្នុងការពាក្យស្នើសុំគឺ សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងជាសិស្សដែលបានបញ្ចប់ថ្នាក់ទុតិយភូមិឆ្នាំ២០២១ ឬ ២០២២ ជាមួយនឹងការរើសមុខជំនាញសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ឬនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។
តំណភ្ជាប់អនឡាញនៃបែបបទបំពេញពាក្យអាហារូបករណ៍ (czs2023.com) នឹងមានចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
សិស្សដែលជាប់ក្នុងវគ្គជម្រុះនឹងត្រូវបានអញ្ជើញឱ្យចូលរួមសម្ភាសន៍ចុងក្រោយនៅក្នុងខែកុម្ភៈ ហើយជ័យលាភីអាហារូបករណ៍ចំនួន ១០០នាក់ នឹងត្រូវបានប្រកាសនៅក្នុងខែមីនា។
កម្មវិធីអាហារូបករណ៍នេះ គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន។ មូលនិធិព្រីនស៍ មានសេចក្តីសោមនស្សរីករាយដែលអាចផ្តល់ឱ្យយុវជនកម្ពុជានូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងនិងឱកាសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។