នៅពេលដែលមូលនិធិ ព្រីនស៍ បានផ្លាស់ប្តូរទៅជាសម្ព័ន្ធសប្បុរសធម៌ដែលផ្តោតលើការវិនិយោគដែលអាចបង្កើតផលជះរយៈពេលវែង ការយកចិត្តទុកដាក់ថែទាំសុខភាពនៅតែជាចំណុចសំខាន់របស់យើង ជាពិសេស ជំងឺកូវីដ ១៩ តែងតែជាកង្វល់ចម្បងរបស់ពួកយើង។
នាខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ មូលនិធិ ព្រីនស៍ បានបរិច្ចាគថវិកាចំនួន ១ លានដុល្លារអាមេរិក ដែលជាជំនួយដល់អង្គការសង្គមស៊ីវិល (ជាពិសេសអង្គការកាកបាទក្រហមកម្ពុជា)។ ក្នុងនាមជាក្រុមហ៊ុន ព្រីនស៍គ្រុប ការផ្គត់ផ្គង់ស្បៀងអាហារសំខាន់ៗត្រូវបានចែកចាយ និងជួយដល់គ្រួសារជាច្រើននៅតាមសង្កាត់នានាដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជុំវិញទីស្នាក់ការកណ្តាលរបស់យើងក្នុងរាជធានីភ្នំពេញ។ លើសពីនេះព្រីនស៍គ្រុប ក៏បានមើលថែបុគ្គលិករបស់ខ្លួនយ៉ាងយកចិត្តទុក្ខដាក់ ដោយបានធានានិងផ្តល់ការចាក់វ៉ាក់សាំងជូនគ្រប់បុគ្គលិកទាំងអស់ជាង ៣៥០០ នាក់។