ការចុះជួយសហគមន៍

ដើម្បីសម្រេចបាននូវសក្តានុពលរបស់យើងប្រកបដោយភាពពេញលេញ យើងរំពឹងទុកថាការទទួលស្គាល់ និងការយល់ដឹងអំពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ព្រីនស៍ គ្រុបនៅក្នុងតំបន់នឹងមានការកើនឡើងជាលំដាប់ ហើយតាមរយៈការចុះជួយតាមសហគមន៍ នឹងមានជះឥទ្ធិពលជាវិជ្ជមានដោយសាសកម្មភាពរបស់មូលនិធិព្រីនស៍។ ទាំងនេះហើយជាមូលហេតុដែល មូលនិធិ ព្រីនស៍ បានលើកទឹកចិត្ត ក្រុមហ៊ុន ព្រីនស៍គ្រុប ឱ្យចូលរួមក្នុងកម្មវិធីប្រកបដោយនិរន្តរភាពដែលនឹងបង្កើតឥទ្ធិពលជាវិជ្ជមានដល់សង្គមរយៈពេលវែង។ទាំងនេះហើយជាមូលហេតុដែលមូលនិធិ ព្រីនស៍ បានលើកទឹកចិត្ក្រុមហ៊ុន ព្រីនស៍គ្រុប ឱ្យចូលរួមក្នុងកម្មវិធីប្រកបដោយនិរន្តរភាពដែលនឹងបង្កើតឥទ្ធិពលជាវិជ្ជមានដល់សង្គមរយៈពេលវែង។

នាខែកុម្ភៈ ឆ្នាំ ២០២១ យើងខ្ញុំរួមជាមួយនិយោជិតមកពីក្រុមហ៊ុន ព្រីនស៍ គ្រុប បានចែកជាកញ្ចប់អំណោយថែទាំសុខភាពដល់ ៥០០ គ្រួសារដែលរស់នៅភូមិអុង ស្រុកព្រៃនប់ ប្រទេសកម្ពុជា។ កញ្ចប់អំណោយថែទាំសុខភាពនីមួយៗមានដូចជា៖ អង្ករ ២៥ គីឡូក្រាម កន្ទេល១ ភួយ១ ខ្នើយ២ មុង១ និងក្រមាខ្មែរ១ (ក្រមាបែបប្រពៃណីត្បាញតាមជនបទ)។ ក្នុងដំណើរនៃយុទ្ធនាការផ្តល់ជំនួយនេះ ថ្នាក់ដឹកនាំមកពីក្រុមហ៊ុន ព្រីនស៍ គ្រុប បានទំនាក់ទំនងជាមួយលោក ស កក្កដា ដែលជាអភិបាលស្រុកព្រៃនប់ ដើម្បីយល់កាន់តែច្បាស់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ហើយស្វែងយល់ថាសម្ភារៈបរិក្ខារពេទ្យជាមូលដ្ឋានមិនទាន់មានទេ។

ក្នុងឆ្នាំ ដដែលនោះ លោកស្រី ជុត ចិន្តា ដែលជាបុគ្គលិកខ្មែរនៃក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត បានទទួលចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតប្រជែងរចនាស្លាកសញ្ញាប្រធានអាស៊ានកម្ពុជា ដែលរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកស្រី ចិន្តា គឺជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិក ក្រុមហ៊ុន ព្រីនស៍ បួននាក់ដែលបានចូលរួម។ ការរចនាស្លាកសញ្ញាឈ្នះៗរបស់លោកស្រី ចិន្តា ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី ២៨ ខែតុលា ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅក្នុងពិធីផ្លូវការដែលប្រទេសកម្ពុជាឡើងកាន់តំណែងបន្តវេនជាប្រធានអាស៊ានពីប្រទេសប្រ៊ុយណេ ។