ដើម្បីរួមចំណែកកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា មូលនិធិ ព្រីនស៍ បាននឹងកំពុងខិតខំព្យាយាមផ្តល់អាទិភាពដល់យុវជន។
ការផ្តោតសំខាន់របស់យើងសម្រាប់ចុងឆ្នាំ ២០២១ (និងឆ្នាំបន្តបន្ទាប់ទៀត) គឺផ្នែកអប់រំ។ យោងតាមធនាគារពិភពលោក ប្រទេសកម្ពុជាចំណាយ៩, ៣៩% លើការអប់រំឧត្តមសិក្សា ដែលមានអត្រាចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ ១៤,៧៤% ។ ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ ប្រជាជនវ័យក្មេងរបស់កម្ពុជាចាំបាច់ត្រូវផ្តល់ល់អាទិភាពជាមួយនឹងការអប់រំដ៍ត្រឹមត្រូវ ដើម្បីអោយពួកគេអាចជួយខ្លួនឯងបាន ខណៈពេលដែលមានសមាហរណកម្មប្រទេសកម្ពុជាទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកប្រកបដោយជោគជ័យ ។
នៅកម្រិតថ្នាក់ជាតិ មូលនិធិព្រីនស៍បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យមួយចំនួន ដើម្បីបើកកម្មវិធីអាហារូបករណ៍អ្នកឧញ៉ា ចេន ហ្ស៊ី ដែលជាកម្មវិធីប្រចាំឆ្នាំដោយសន្យាថានឹងរ៉ាប់រងថ្លៃសិក្សាពេញលេញ និងប្រាក់ឧបត្ថម្ភដែលមានតម្លៃ ២ លានដុល្លារអាមេរិកដល់សិស្សនិស្សិត។ មូលនិធិព្រីនស៍មានគោលបំណងផ្តល់អត្ថប្រយោជន៍ជាសក្តានុពលដល់សិស្សនិស្សិតកម្ពុជាចំនួន ៤០០ នាក់ក្នុងរយៈពេលប្រាំពីរឆ្នាំខាងមុខ ក្នុងន័យលុបបំបាត់ចោលទុក្ខកង្វល់ផ្នែកហិរញ្ញវត្ថុរបស់សិស្សនិស្សិតដែលមានទេពកោសល្យ ហើយមានបំណងចង់បន្តថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រក្នុងស្រុក។ មូលនិធិព្រីនស៍នឹងធ្វើការជាមួយអង្គភាពផ្សេងៗនិងក្រុមហ៊ុន ព្រីនស៍ គ្រុប ដើម្បីធានាថាសិស្សនិស្សិតទាំងនោះអាចទទួលបានបទពិសោធន៍ការងារផងដែរ។
នៅកម្រិតថ្នាក់ខេត្ត មូលនិធិ ព្រីនស៍ បានចាប់ដៃគូសហការជាមួយអង្គការ Caring for Cambodia ដែលជាអង្គការសប្បុរសធម៌ឈានមុខគេនៅខេត្តសៀមរាប និងបានឧបត្ថម្ភកម្មវិធីតម្រង់ទិសវិជ្ជាជីវ ដែលជួយដល់សិស្សនិស្សិតនៅតាមទីជនបទដែលមានមហិច្ឆតាបន្ដការសិក្សានៅសាកលវិទ្យាល័យ និងអភិវឌ្ឍអាជីពរបស់ពួកគេ។
ប្រទេសកម្ពុជាមានភាពល្បីល្បាញយ៉ាងខ្លាំងខាងផ្នែកហត្ថកម្ម ហើយមានមោទកភាពជាច្រើនចំពោះការរចនាដ៏ប្រណិតៗរបស់ខ្លួនដែលបង្កើតជាសោភ័ណភាពដ៏អស្ចារ្យផ្នែកខាងក្រៅនៃប្រាសាទអង្គរវត្ត។ ដោយមានការផ្សំរួមបញ្ចូលគ្នានៃជំនួយសប្បុរសធម៌ ការអភិវឌ្ឍ ការផ្ទេរជំនាញ និងការវិនិយោគ យើងជឿជាក់យ៉ាងមុតមាំថា ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវអាចកាត់បន្ថយភាពក្រីក្រ កែលម្អជីវភាពរបស់ប្រជាជនកម្ពុជាឲ្យមានភាពសម្បូរសប្បាយ និងតម្រង់ទិសដៅទៅរកឧស្សាហកម្មថ្មីៗដែលផ្តោតលើទីផ្សារអាស៊ីដ៏ទូលំទូលាយ។ ទាំងនេះហើយជាមូលហេតុដែលចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៩ មក មូលនិធិព្រីនស៍បានឈរនៅជួរមុខគេនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលជាមជ្ឈមណ្ឌលផលិតនាឡិកាស្វីសដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ចុងក្រោយ និងកម្មវិធីសិក្សាដ៏ទូលំទូលាយដែលកម្រឃើញនៅខាងក្រៅប្រទេសស្វីស។