ទាំងនេះហើយជាមូលហេតុដែលមូលនិធិ ព្រីនស៍ បានលើកទឹកចិត្ក្រុមហ៊ុន ព្រីនស៍គ្រុប ឱ្យចូលរួមក្នុងកម្មវិធីប្រកបដោយនិរន្តរភាពដែលនឹងបង្កើតឥទ្ធិពលជាវិជ្ជមានដល់សង្គមរយៈពេលវែង។
នាខែកុម្ភៈ ឆ្នាំ ២០២១ យើងខ្ញុំរួមជាមួយនិយោជិតមកពីក្រុមហ៊ុន ព្រីនស៍ គ្រុប និង ក្រុមហ៊ុន ខានូភី ស៊ែន ឌីវេឡុបម៉ិន បានចែកជាកញ្ចប់អំណោយថែទាំសុខភាពដល់ ៥០០ គ្រួសារដែលរស់នៅភូមិអុង ស្រុកព្រៃនប់ ប្រទេសកម្ពុជា។ កញ្ចប់អំណោយថែទាំសុខភាពនីមួយៗមានដូចជា៖ អង្ករ ២៥ គីឡូក្រាម កន្ទេល១ ភួយ១ ខ្នើយ២ មុង១ និងក្រមាខ្មែរ១ (ក្រមាបែបប្រពៃណីត្បាញតាមជនបទ)។ ក្នុងដំណើរនៃយុទ្ធនាការផ្តល់ជំនួយនេះ ថ្នាក់ដឹកនាំមកពីក្រុមហ៊ុន ព្រីនស៍ គ្រុប បានទំនាក់ទំនងជាមួយលោក ស កក្កដា ដែលជាអភិបាលស្រុកព្រៃនប់ ដើម្បីយល់កាន់តែច្បាស់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ហើយស្វែងយល់ថាសម្ភារៈបរិក្ខារពេទ្យជាមូលដ្ឋានមិនទាន់មានទេ។
ក្នុងឆ្នាំ ដដែលនោះ លោកស្រី ជុត ចិន្តា ដែលជាបុគ្គលិកខ្មែរនៃក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត បានទទួលចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតប្រជែងរចនាស្លាកសញ្ញាប្រធានអាស៊ានកម្ពុជា ដែលរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកស្រី ចិន្តា គឺជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិក ក្រុមហ៊ុន ព្រីនស៍ បួននាក់ដែលបានចូលរួម។ ការរចនាស្លាកសញ្ញាឈ្នះៗរបស់លោកស្រី ចិន្តា ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី ២៨ ខែតុលា ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅក្នុងពិធីផ្លូវការដែលប្រទេសកម្ពុជាឡើងកាន់តំណែងបន្តវេនជាប្រធានអាស៊ានពីប្រទេសប្រ៊ុយណេ ។