ការស្ទង់មតិបង្ហាញថាអ្នកចូលរួមពីសកលវិទ្យាល័យ NTU ចំនួន១០០ភាគរយចាត់ទុកប្រទេសកម្ពុជាជាគោលដៅការងារក្រោយបញ្ចប់ការសិក្សា

 [រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២] នាពេលថ្មីៗនេះក្រុមហ៊ុន ព្រីនស៍ ហូលឌីង ​គ្រុប​​ ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំឈានមុខគេមួយនៅកម្ពុជា បានធ្វើការគាំទ្រដល់កម្មវិធីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (ហៅកាត់ថា NTU) PEAK ASEAN ដែលជាកម្មវិធីដំបូងបង្អស់មួយ ក្នុងការប្រមូលផ្ដុំនិស្សិតឆ្នើមរបស់សាកលវិទ្យាល័យ NTU ផ្នែកជំនាញធុរកិច្ច មនុស្សសាស្រ្ត សិល្បៈ វិទ្យាសាស្ត្រសង្គម និងវិស្វកម្មមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចុះកម្មសិក្សារយៈពេលពីរសប្ដាហ៍។ លើសពីនេះ និស្សិតរបស់សាកលវិទ្យាល័យ NTU ត្រូវបានតម្រូវឱ្យធ្វើការសហការជាមួយនឹងនិស្សិតរមកពីវិទ្យាស្ថាន CamEd Business School។ ​លទ្ធផលរំពឹងទុកពីការស្ទង់មតិក្រោយប​ញ្ចប់កម្មវិធីបានបង្ហាញថានិស្សិត NTU ចំនួន១០០ភាគរយបានចាត់ទុកប្រទេសកម្ពុជាជាគោលដៅការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

អ្នកគ្រប់គ្រងរបស់ព្រីនស៍ គ្រុប គ្រូណែនាំ និស្សិតសកលវិទ្យាល័យNTU និងនិស្សិតវិទ្យាស្ថាន CamEd ក្នុងអំឡុងពេលធ្វើបទបង្ហាញចុងក្រោយនៅទីស្នាក់ការកណ្តាលរបស់ព្រីនស៍ ហូលឌីង គ្រុប

ព្រីនស៍ ហូលឌីង ​គ្រុប បានចូលរួមផ្ដល់ការងារ និងបរិយាកាសស្រាវជ្រាវដល់និស្សិតទាំងអស់នៅក្នុងកម្មវិធីនេះ ដោយមានការគាំទ្រពីសំណាក់គ្រូជំនាញដែលមកពីអង្គភាពសាជីវកម្មសំខាន់ៗទាំងពីររបស់ខ្លួនរួមមាន ក្រុមហ៊ុនប៊ែល រ៉ូដ ឃែភីថលមេនេចមុិន និងព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។

 ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ NTU PEAK ASEAN គឺជាកម្មវិធីបន្ថែមពីលើកម្មវិធី NTU PEAK ដែលជាកម្មវិធីសិក្សាមានរយៈពេលបីសប្តាហ៍ និងត្រូវបានរៀបចំជាធម្មតានៅក្នុងប្រទេសសិង្ហបុរី ដែលសិស្សានុសិស្សធ្វើការរួមគ្នាជាក្រុមដើម្បីធ្វើការស្រាវជ្រាវ ការស្ទង់មតិ​ និងបង្ហាញដំណោះស្រាយដែលអាចសម្រេចបាននូវបញ្ហាប្រឈមសម្រាប់មុខជំនួញជាក់ស្តែងដែលផ្តល់ជូនដោយដៃគូសាជីវកម្មដែលចូលរួម។

 

លោក Desmond Woo សាកលវិទ្យាធិការរងពី​សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង បានមានប្រសាសន៍ថា៖ ‌«ដោយឈរលើគោលការណ៍នៃការគិតបែបរចនា កម្មវិធី NTU PEAK បានរៀបចំរួមគ្នាជាមួយក្រុមហ៊ុនជាដៃគូ ដើម្បីអភិវឌ្ឍនិស្សិតដែលមានសក្តានុពលខ្ពស់ ដែលនឹងក្លាយជាអ្នកដឹកនាំនាពេលអនាគតក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធនានា សម្រាប់ទីកន្លែងធ្វើការ និងសហគមន៍។» លោកបានបន្តថា៖ «យើងសូមថ្លែងអំណរគុណចំពោះ ព្រីនស៍ គ្រុប សម្រាប់ការគាំទ្រដល់សិស្សានុសិស្សរបស់យើងក្នុងកម្មវិធីសិក្សានៅក្នុងប្រទេសកម្ពុជា និងជួយដល់សិស្សរបស់យើងនូវការយល់ដឹងអំពីទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។»

 ជាមួយគ្នានេះ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានថ្លែងថា៖ ‌«កម្មវិធី NTU PEAK ASEAN គឺជាឱកាសដ៏ល្អមួយដើម្បីកែលម្អការយល់ដឹងរបស់អនាគតមេដឹកនាំរបស់ប្រទេសសិង្ហបុរីក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធនានា អំពីប្រទេសកម្ពុជា។» លោកបានបន្ថែមថា៖ « សិស្សនិស្សិតចូលរួមនៃកម្មវិធីនេះ បានធ្វើអន្តរកម្មយ៉ាងទូលំទូលាយជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរជាតិរបស់យើង ដែលថ្នាក់ដឹកនាំបានស្ងើចសរសើរដល់ការបង្ហាញដំណោះស្រាយយ៉ាងទូលំទូលាយរបស់ពួកគេនៅក្នុងបទបង្ហាញចុងក្រោយរបស់ពួកគេ។ ក្នុងនាមជាអតីតនិស្សិតសាកលវិទ្យាល័យ NTU ខ្ញុំពិតជាទន្ទឹងរង់ចាំស្វាគមន៍អ្នកចូលរួម និងដៃគូដែលមានសក្តានុពលបន្ថែមទៀតនាពេលអនាគត។»

ការអភិវឌ្ឍធនធានមនុស្សជាចំណុចផ្តោតសំខាន់ចំបងរបស់មូលនិធិព្រីនស៍ដែលជាផ្នែកមនុស្សធម៌របស់ព្រីនស៍ហូលឌីង គ្រុប។ គ្រុបនេះតែងជាអ្នកគាំទ្រវិស័យអប់រំកម្រិតឧត្តមសិក្សានៅប្រទេសកម្ពុជា ហើយកំពុងធ្វើការជ្រើសរើសសិស្សអាហារូបករណ៍ចេនហ្សីជំនាន់ទី២។ តាមរយៈមូលនិធិព្រីនស៍ និស្សិតចំនួន១០០នាក់ បានទទួលអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២១​ ២០២២ ដែលធ្វើឱ្យពួកគេបានសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកំពូលៗក្នុងប្រទេស។ ក្រោមការដឹកនាំ និងសប្បុរសធម៌របស់អ្នកឧកញ៉ា ចេនហ្សី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មូលនិធិព្រីនស៍នឹងបន្តធ្វើការឆ្ពោះទៅរកការពង្រឹងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ធនធានមនុស្ស ស្របតាមសសរស្តម្ភស្នូលនៃការអប់រំ និងការអភិវឌ្ឍយុវជន។

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់TAFTAC នៅមជ្ឍមណ្ឌលបណ្ុះបណ្តាលវជ្ជាជីវៈនាឡិកាព្រីនស៍

ឆ្វេងទៅស្តាំ អ្នកនាង Ceci Hon អ្នកជំនាញផ្នែកទំនួលខុសត្រូវសង្គមនៃមូលនិធិព្រីនស៍ , លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃព្រីនស៍ហូលឌីងគ្រុប, អ្នកស្រី Doreen Tan នាយក TAFTAC, លោក Maarten Pieters ទីប្រឹក្សាបច្ចេកទេសនៃមជ្ឍមណ្ឌលបណ្តុះបណ្តាលវជ្ជាជីវៈនាឡិកាព្រីនស៍, និងលោក Albert Tan អនុប្រធាន TAFTAC.

 

[Phnom Penh, 5 December 2022] មជ្ឍមណ្ឌលបណ្តុះបណ្តាលវជ្ជាជីវៈនាឡិកាព្រីនស៍ មានសេចក្តីសោមនស្សរីករាយដែលបានរៀបចំដំណើរទស្សនកិច្ចសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ពី TAFTAC ( សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ) មកកាន់មជ្ឈមណ្ឌល​បណ្តុះបណ្តាលរបស់ពួកយើង។

លោក Albert Tan អនុប្រធាន TAFTAC និង អ្នកស្រី Doreen Tan នាយក TAFTAC បានទទួលការស្វាគមន៍ដោយ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃព្រីនស៍ហូលឌីងគ្រុប និងលោក Maarten Pieters ទីប្រឹក្សាបច្ចេកទេសនៃមជ្ឍមណ្ឌលបណ្ុះបណ្តាលវជ្ជាជីវៈនាឡិកាព្រីនស៍។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក Maarten បានណែនាំសិស្សដែលទើបបញ្ចប់ការសិក្សចំនួន៦នាក់ និងជាបុគ្គលិកពេញសិទ្ធិរបស់មជ្ឍមណ្ឌលបណ្ុះបណ្តាលវជ្ជាជីវៈនាឡិកាព្រីនស៍។ ពួកគេបានទទួលការសិក្សាពីដំណើរការដ៏ស្មុគស្មាញនៃការផលិតនាឡិកាស្វីសក្នុងរយៈពេលពីរឆ្នាំកន្លងមក ក៏ដូចជាចែករំលែកពីរបៀបដែលមជ្ឍមណ្ឌលត្រូវបានបង្កើតតាំងពីដំបូង។

លោក Albert Tan បានថ្លែងថា៖ « វាជាអ្វីដែលថ្មី និងការយល់ដឹងកាន់តែប្រសើរឡើងអំពីវិស្វកម្ម និងការបង្កើតនាឡិកា។ យើងសូមអរគុណដល់មជ្ឍមណ្ឌលបណ្ុះបណ្តាលវជ្ជាជីវៈនាឡិកាព្រីនស៍ សម្រាប់ទស្សនកិច្ចនេះ និងសម្រាប់ការចែករំលែកអំពីមីក្រូមេកានិច និងការផលិតនាឡិកាពីគ្រូដែលមានបទពិសោធន៍។

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃព្រីនស៍ហូលឌីងគ្រុបបានលើកឡើងថា​៖ យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណើរទស្សនកិច្ចដោយថ្នាក់ដឹកនាំកំពូលរបស់ TAFTAC ដែលជាស្ថាប័នសំខាន់មួយ ដែលមានសារៈសំខាន់ក្នុងការជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ អ្វី​ដែល​ពួកគេ​សម្រេច​បាន​ក្នុង​ទំហំ​សម្រាប់​ប្រទេស​កម្ពុជា គឺ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍ ហើយ​យើង​ជឿជាក់​ថា​មាគ៌ា​អរិយធម៌​នឹង​ដើរតួ​នាទី​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផងដែរ។

[Phnom Penh, 30 November 2022] តើអ្នកធ្លាប់បានទស្សនាវីដេអូនៃការរំលឹកខួបលើកទី ៣០ នៃសកម្មភាពដោះមីននៅកម្ពុជាហើយឬនៅ?

កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) រួមជាមួយនឹង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) ថ្មីៗនេះបានបញ្ចេញសារជាវីដេអូមួយដែលមានលោក Daniel Craig តារាសម្តែងជនជាតិអង់គ្លេសដ៏ល្បីល្បាញលើពិភពលោក និងជាអ្នកតស៊ូមតិសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការលុបបំបាត់មីន និងជាតិផ្ទុះ គ្រោះមហន្តរាយ ដើម្បីរំលឹកខួបលើកទី ៣០ នៃសកម្មភាពដោះមីននៅកម្ពុជា!

CMAA ថ្មីៗនេះបានបើកការតាំងពិពណ៌ដើម្បីប្រារព្ធខួប ៣០ ឆ្នាំនៃប្រតិបត្តិការដោះមីន។ បច្ចុប្បន្នកម្ពុជាបានបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) លើផ្ទៃដីចំនួន ២,៥៣១ គីឡូម៉ែត្រការ៉េ ពីភូមិចំនួន ១,៧០៣ ហើយបានប្រែក្លាយវាទៅជាដីលំនៅដ្ឋាន និងកសិកម្មប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩លាននាក់ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។

យើងជាអ្នកគាំទ្រដ៏មានមោទនភាពរបស់ UNDP និង CMAA ហើយយើងរីករាយក្នុងការប្រើប្រាស់គ្រប់ធនធាននៅក្នុងការសមត្ថភាពរបស់យើង ដើម្បីជួយប្រទេសកម្ពុជាឱ្យក្លាយប្រទេសគ្មានមីននៅឆ្នាំ ២០២៥!

យើងពិតជារីករាយ ប្រសិនបើអ្នកអាចជួយចែករំលែកការសារបង្ហោះនេះ ដើម្បីបង្កើនការយល់ដឹងអំពីសកម្មភាពដោះមីននៅកម្ពុជា។

អ្នកអាចស្វែងរកតំណភ្ជាប់ទៅកាន់វីដេអូនៅទីនេះ៖ href=”https://youtu.be/L84q4_F8phk”>https://youtu.be/L84q4_F8phk

#ប្រទេសកម្ពុជា #សកម្មភាពដោះមីន #undp #cmaa #danielcraig
#មូលនិធិព្រីនស៍

[រាជធានីភ្នំពេញ​ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២] ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានបង្ហាញនិងប្រគល់នាឡិកាដៃដ៏ប្រណិតដែលផលិតត្រឹមតែ ២៥ គ្រឿងប៉ុណ្ណោះ ជូនជាអំណោយដល់ថ្នាក់ដឹកនាំពិភពលោកនានាដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

នាឡិកាដៃ ASEAN Lotus Tourbillion ត្រូវបានរចនានិងផ្តុំឡើងជាពិសេស ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផលិតនាឡិកានៅកម្ពុជា ដែលនាឡិកាដៃប្រណិតប្រភេទ ASEAN Lotus Tourbillion នេះ បានបញ្ជាក់អំពីស្មារតីនៃការរួបរួមរបស់ប្រទេសជាសមាជិកអាស៊ានដែលមិនអាចកាត់ថ្លៃបាន និងជាតំណាងនៃកម្លាំងចលនាដ៏មុតមាំក្នុងការជំនះគ្រប់ឧបសគ្គ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រទេសជាសមាជិក និងប្រទេសជាដៃគូសន្ទនាទាំងអស់។ ជាមួយគ្នានេះ នាឡិកាដៃចំនួន ២៥គ្រឿងនេះ គឺជាអំណោយចំណងអនុស្សាវរីយ៍សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។

ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានមានប្រសាសន៍ថា៖ «ក្នុងឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន គឺជាឆ្នាំមួយដែលត្រូវបានសម្គាល់ដោយមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ដៃគូខាងក្រៅនានា និងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។ នាឡិកាដៃដ៏ល្អប្រណិតនេះ ត្រូវបានរចនាឡើងតាមបែបសិល្បៈយ៉ាងល្អឥតខ្ចោះសម្រាប់ជាអំណោយអនុស្សាវរីយ៍ដ៏ស្រស់ស្អាតនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។​»

ជាមួយគ្នានេះ លោក Sack-Man Loui នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា បានថ្លែងថា៖ «​ ការផ្តោតសំខាន់ចំបងរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា គឺមានទំនួលខុសត្រូវក្នុងការផលិតនាឡិកាដៃប្រណិតដែលមានចំនួនកំណត់ និងបណ្តុះបណ្តាលអ្នកមានទេពកោសល្យ ក៏ដូចជាបង្កើតផ្លូវអាជីពថ្មីមួយសម្រាប់ប្រជាជនកម្ពុជាដែលមានទេពកោសល្យ និងមានចំណាប់អារម្មណ៍ក្នុងជំនាញផ្នែកផលិតនាឡិកាដ៏ល្អប្រណិត។ »

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា គឺជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ធនធានមនុស្សដ៏សំខាន់ ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដើម្បីបណ្តុះបណ្តាលជំនាញផលិតនាឡិកាដ៏ពិសេសនៅកម្ពុជា ដោយផ្តល់ជូនកម្មវិធីសិក្សាយ៉ាងម៉ត់ចត់ក្នុងរយៈពេល ៣៤០០ម៉ោង ទៅលើមុខវិជ្ជាមីក្រូមេកានិក និងមុខវិជ្ជាផលិតនាឡិកាដែលបង្រៀនស្របតាមស្តង់ដារអន្តរជាតិ។ ថ្មីៗនេះ សិស្សនិស្សិតកម្ពុជាដែលមានទេពកោសល្យចំនួន ៦នាក់ បានបញ្ចប់ការសិក្សាពីកម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេលពីរឆ្នាំ ក្រោមការផ្ដល់ជូនអាហារូបករណ៍ពេញលេញ និងទទួលបានការបង្រៀនពីសាស្រ្តាចារ្យជំនាញដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសស្វីស។ ក្រុមសិស្សនិស្សិតនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា សម្រាប់វគ្គបន្ទាប់នឹងចាប់ផ្តើមការបណ្តុះបណ្តាលរបស់ពួកគេនៅខែមករា ឆ្នាំ ២០២៣។

ចប់

អំពីនាឡិកាដៃ ASEAN Lotus Tourbillion

នាឡិកាដ៏ប្រណិតនេះត្រូវបានរចនាឡើងដោយការបំផុសគំនិតតាមនិមិត្តសញ្ញាផ្កាឈូក ដែលជានិមិត្តសញ្ញាតំណាងឱ្យកម្ពុជាជាប្រធានអាស៊ាន ព្រមទាំងតំណាងឱ្យភាពបរិសុទ្ធ និងភាពរឹងមាំ។
ជាមួយនឹងមូលបទ មជ្ឈភាព​​អាស៊ាន ការតាក់តែងយ៉ាងម៉ត់ចត់នៃត្របកផ្កាទាំង ១០ បង្កប់នូវ ស្មារតី និងការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិអាស៊ានទាំង ១០ ដែលចងភ្ជាប់ជាមួយគ្នាដោយមិត្តភាព និងសាមគ្គីភាព ជាមួយនឹងគោលដៅរួមនៃការជម្នះរាល់បញ្ហាប្រឈមនានាដើម្បីធានាបាននូវការអភិវឌ្ឍរួម និង​ប្រកបដោយ​និរន្តរភាពនៃសហគមន៍អាស៊ាន។

​​នាឡិកាដៃដ៏ប្រណិតនីមួយៗ ស្រោបដោយដែកកម្រាស់ ៤៣.៥ មីលីម៉ែត្រ រួមជាមួយនឹងការបំពាក់ដោយត្បូងកណ្តៀងគ្រីស្តាស់ ដែលរំលេចនៅផ្នែកខាងមុខនៃផ្ទៃខាងក្រោយសំបកនាឡិកា។ នាឡិកាដៃមានពណ៍ស្រាសាំប៉ាញ់ (The champagne dial) ជាមួយនឹងសន្ទស្សន៍ស្រោបមាស រំលេចក្រោមទ្រនិចវិនាទីនៅត្រង់សន្ទស្សន៍លេខ៦ តុបតែងជាមួយនឹងការរចនាជាផ្កាឈូក។

ASEAN Lotus Tourbillon ធ្វើឡើងពីចលនាមេកានិចខ្យល់ដោយដៃផ្ទាល់ ដែលអាចផ្តល់ថាមពលបង្វិល ​(Tourbillon) ដំណើរការសម្រាប់រយៈពេល៦០វិនាទី។ វាមានថាមពលបម្រុងរហូតដល់៤៨ម៉ោង និងថាមពលដំណើរការនៅប្រេកង់ ៣​ហឺត។ នាឡិកាដៃដ៏ប្រណិតនេះមានរចនាតាមបទបែបបុរាណ មានភាពថ្លៃថ្លូរ និងជាទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់។

[Phnom Penh, 12 October 2022] កាលពីពេលថ្មីៗនេះ មូលនិធិព្រីនស៍ បានចូលរួមពិធីសន្និសីទកាសែតដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា​ ក្នុងការប្រកាសបើកជាថ្មីម្ដងទៀតនៃការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាព្រឹត្តិការណ៍ដ៏ធំថ្នាក់ជាតិដ៏ល្បីមួយ។

ការប្រកួតដណ្តើមពានរង្វាន់នេះត្រូវបានរៀបចំឡើងម្តងកាលពីឆ្នាំ១៩៩៧ ហើយនឹងរៀបចំឡើងជាថ្មីម្តងទៀត នៅចន្លោះ ថ្ងៃទី ១៥-៣០ ខែតុលា ដោយមានការចូលរួមពីសំណាក់ក្រុមបាល់ទះចំនួន​​ ១១ក្រុម។

យើងជឿជាក់ថា ការប្រកួតនេះនឹងជំរុញទឹកចិត្តយុវជនកម្ពុជាឱ្យស្រលាញ់វិស័យកីឡា និងផ្តល់ឱកាសឱ្យកីឡាករដែលមានបទពិសោធន៍ក្នុងការហ្វឹកហាត់មុនការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជាចូលមកដល់!

យើងពិតជាមានមោទកភាពណាស់ដែលបានចូលរួមពង្រឹងវិស័យកីឡាបាល់ទះកម្ពុជា តាមរយៈការនាំយកគ្រូបង្វឹកកំពូល និងការសម្របសម្រួលក្នុងការប្រកួតមិត្តភាពអន្តរជាតិ។ សម្រាប់បងប្អូនដែលនៅទីក្រុងភ្នំពេញ សូមអញ្ជើញមកទស្សនាការប្រកួតនៅកីឡាដ្ឋានព្រីនស៍ ឬទស្សនាការផ្សាយផ្ទាល់នៃការប្រកួតមិត្តភាពអន្តរជាតិនៅលើកញ្ចក់ទូរទស្សន៍ជាតិ!

 

#កីឡា #កីឡាបាល់ទះ #កម្ពុជា #មូលនិធិព្រីនស៍ #ព្រីនស៍ហូលឌីងគ្រុប

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលពានរង្វាន់ Gold Stevie® Award ជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងប្រភេទសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយជាលើកទី២ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិប្រចាំឆ្នាំលើកទី១៩ ដែលជាកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាព។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានឈ្នះពានរង្វាន់ Bronze Stevie® Awards ក្នុងប្រភេទ ក្រុមហ៊ុនប្រចាំឆ្នាំ និងក្នុងប្រភេទ សាជីវកម្មដ៏មានការទទួលខុសត្រូវសង្គមបំផុតឆ្លើយតបទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ ផងដែរ។ ហើយគ្រុប ក៏បានទទួលកំណត់ត្រាឈ្នះពានរង្វាន់ចំនួន១០ ជាប់ៗគ្នាក្នុងឆ្នាំនេះ។

អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាសហគ្រិនកម្ពុជាមួយរូប គឺជាស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ខ្លួនក្នុងការផ្ដោតសំខាន់ទៅលើវិស័យស្នូលសំខាន់ៗចំនួន៣ ដែលរួមមាន ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ការផ្ដល់ជូនសេវាកម្មហរិញ្ញវត្ថុ និងការបម្រើសេវាអតិថិជន។ ជាមួយគ្នានេះ លោកក៏ជាស្ថាបនិកនៃ មូលនិធិព្រីនស៍ ដែលជាមូលនិធិសាជីវកម្មដីល្បីមួយដែលបានផ្តួចផ្ដើមនូវសកម្មភាពសង្គមនានាក្នុងការរួមចំណែកលើកកម្ពស់ការអប់រំ ការថែទាំសុខភាព និងការចូលរួមក្នុងសហគមន៍តាមរយៈភាពជាដៃគូជាមួយវិស័យសាធារណៈ និងឯកជន។

ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងផ្សេងៗនៅប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិធានការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនៅកម្ពុជា ក្នុងការកាត់បន្ថយឱ្យមានការរំខានដល់អាជីវកម្មតិចតួចបំផុតសម្រាប់ការបញ្ចប់គម្រោងផ្សារទំនើប លំនៅដ្ឋាន និងពាណិជ្ជកម្មឱ្យបានទាន់ពេលវេលានៅទូទាំងប្រទេសកម្ពុជា ទោះបីមានវិបត្តិនៃជម្ងឺរាតត្បាតក៏ដោយ។

គណកម្មការនៃកម្មវិធីបានមានប្រសាសន៍ថា “អ្នកឧកញ៉ា ចេន ហ្ស៊ី បានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមនៅកម្ពុជា ដោយលោកបានប្រមូលផ្តុំថ្នាក់ដឹកនាំមកពីវិស័យផ្សេងៗជាច្រើន ក្នុងការជួយអភិវឌ្ឍន៍សហគមន៍ តាមរយៈការផ្តល់ជូននូវលំនៅដ្ឋានដែលមានតម្លៃសមរម្យ ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ សកម្មភាពសប្បុរសធម៌ ការសិក្សាអប់រំ និងការផ្តល់ឱកាសការងារដល់ក្មេងៗជំនាន់ក្រោយ”។

គណកម្មការនៃកម្មវិធីបានបន្តថា “ដោយមានចក្ខុវិស័យរយៈពេលជាង ៣០ឆ្នាំ កន្លងមករបស់សម្ព័ន្ធក្រុមហ៊ុន ក្នុងការនាំមកជូននូវលំនៅដ្ឋានដែលមានតម្រូវការខ្ពស់ និងការរួមចំណែកដល់យុទ្ធសាស្ត្រដែលប្រកបដោយនិរន្តរភាពសម្រាប់ដំណើរឆ្ពោះទៅរក Net Zero (ការសម្រេចបាននូវតុល្យភាពរវាងបរិមាណនៃការបំភាយឧស្ម័នដែលបានផលិត និងការបញ្ចេញចេញពីបរិយាកាស ដើម្បីកាត់បន្ថយការឡើងកំដៅផែនដី) គឺជាគោលដៅដ៏គួរឱ្យកោតស្ញប់ស្ញែង និងជាមធ្យោបាយមួយដើម្បីនាំមកនូវការច្នៃប្រឌិត និងវិបុលភាពដល់ប្រទេសកម្ពុជាទាំងមូល”។

អ្នកឧកញ៉ា ចេន ហ្ស៊ី ទទួលបានការគាំទ្រពីសំណាក់ក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់លំដាប់អន្តរជាតិដែលដឹកនាំលើវិស័យធនាគារ (ធនាគារ Prince Bank) សេវាអចលនទ្រព្យ (ក្រុមហ៊ុន Prince Real Estate, ក្រុមហ៊ុន Prince Huan Yu Real Estate, ក្រុមហ៊ុន Awesome Investment Group)

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា  “ពានរង្វាន់ទាំងនេះបង្ហាញពីឆន្ទៈ និងការតស៊ូរបស់យើងក្នុងគោលបំណងធ្វើឱ្យមានភាពខុសគ្នាជាវិជ្ជមានទៅកាន់សង្គមកម្ពុជា”។ លោកបានបន្តថា “រាល់កិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់នឹងមិនអាចកើតឡើងបានទេបើគ្មានការគាំទ្រពីសហគមន៍ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុនដែលជាសមាជិករបស់សម្ព័ន្ធក្រុមហ៊ុន”។

កាលពីឆ្នាំមុន អ្នកឧកញ៉ា ចេន ហ្ស៊ី បានចុះហត្ថលេខាលើការចាប់ផ្តើមនៃកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគំនិតផ្តួចផ្តើមមួយដែលមូលនិធិរបស់ក្រុមហ៊ុន បានធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នឧត្តមសិក្សាកំពូលៗក្នុងស្រុក ដើម្បីចាប់ផ្តើមកម្មវិធីអាហារូបករណ៍ដែលមានទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក សម្រាប់សិស្ស ៤០០នាក់ ដែលកម្មវិធីនេះមានរយៈពេល ៧ឆ្នាំ

មូលនិធិព្រីនស៍ មានមោទកភាពដែលបានក្លាយជាអ្នកឧបត្ថម្ភនៃកម្មវិធីកីឡាវាយកូនហ្គោល SGMC & Phillip Bank Golf Funtasia ដែលសហការរៀបចំដោយមណ្ឌលវេជ្ជសាស្រ្ត ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (អេស ជី អឹម ស៊ី) និងធនាគារ ហ្វីលីព។

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅ City Golf Club ដែលទទួលបានការចូលរួមពីសំណាក់អ្នកជំនួញ និងបុគ្គលដែលមានមុខមាត់ក្នុងស្រុកមួយចំនួន ក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាព និងណែនាំអំពីសេវាធនាគារដល់អតិថិជនអាទិភាពសម្រាប់ការធ្វើឱ្យមានភាពប្រសើរឡើងនៃប្រទេសកម្ពុជា។ រួមជាមួយគ្នានេះ Prince Brewing ក៏បានចូលរួមផ្ដល់ជាស្រាបៀរស្រស់ៗដល់អ្នកចូលរួមក្នុងអំឡុងពេលកម្មវិធីនេះផងដែរ។

លោក Chan Mach នាយកប្រតិបត្តិធនាគារហ្វីលីព បានមានប្រសាសន៍ថា “ពួកយើងរីករាយណាស់ដែលបានសហការជាមួយមណ្ឌលវេជ្ជសាស្រ្ត ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (អេស ជី អឹម ស៊ី) ក្នុងការរៀបចំកម្មវិធីកីឡាវាយកូនហ្គោលនេះឡើង។ យើងសង្ឈឹមថាប្រជាជនកម្ពុជាអាចទទួលបានអត្ថប្រយោជន៍យ៉ាងទូលំទូលាយពីការធានារ៉ាប់រងសុខភាព និងសេវាកម្មហិរញ្ញវត្ថុរបស់ពួកយើង។” ។

ជាមួយគ្នានេះ លោក Yeong Hock Ming អ្នកគ្រប់គ្រងផ្នែកលក់ និងអភិវឌ្ឍន៍អាជីវកម្មនៃមណ្ឌលវេជ្ជសាស្ត្រ ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (អេស ជី អឹម ស៊ី) បានមានប្រសាសន៍ថា “អេស ជី អឹម ស៊ី មានគោលបំណងផ្ដល់ជូននូវសេវាថែទាំសុខភាពបែបវេជ្ជសាស្រ្តតាមស្តង់ដាររបស់ប្រទេសសិង្ហបុរីជូនប្រជាជនកម្ពុជាដោយផ្តោតសំខាន់ទៅលើការផ្ដល់ជូននូវសេវាថែទាំសុខភាព និងសុខុមាលភាព” ។

មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់ ព្រីនស៍ គ្រុប មានគោលបំណងជំរុញការពិភាក្សារវាងភាគីពាក់ព័ន្ធនឹងផ្នែកថែទាំសុខភាព និងផ្នែកអាជីវកម្មមករួមគ្នា។ ទន្ទឹមនឹងនេះផងដែរ កម្មវិធីក៏មានការដាក់បង្ហាញផ្សព្វផ្សាយនូវគុណតម្លៃស្នូល និងការងាររបស់ មូលនិធិព្រីនស៍។

រួមជាមួយនឹងការគាំទ្រក្រុមកីឡាបាល់ទះ និងក្រុមកីឡាបាល់បោះរទេះជនពិការ មូលនិធិព្រីនស៍ នឹងបន្តយកកីឡាជាវិថីមួយដើម្បីបង្កើនការយល់ដឹងអំពីសុខភាព និងធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។

មូលនិធិព្រីនស៍ បានធ្វើការឧបត្ថម្ភក្នុងកម្រិតថ្នាក់“ប្រាក់”ដល់កម្មវិធីរាត្រីសប្បុរសធម៌ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) ដោយបានរៃអង្គាសថវិកា ដើម្បីចូលរួមជួយធ្វើឱ្យខេត្តកំពង់ស្ពឺក្លាយទៅជាខេត្តដែលគ្មានមីនមួយទៀតនៅកម្ពុជា។

ដើម្បីចូលរួមក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការថ្នាក់ជាតិស្ដីអំពី “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” កម្មវិធីរាត្រីសប្បុរសធម៍របស់សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) បានសហការរៀបចំរួមគ្នាជាមួយអាជ្ញាធរមីនកម្ពុជា (CMAA) ដោយបានប្រមូលផ្ដុំសាជីវកម្មសហការឧបត្ថម្ភចំនួន២១ និងអ្នកចូលរួមប្រមាណជិត ៥០០នាក់។

ជាមួយគ្នានេះ ភ្ញៀវកិត្តយសដែលបានអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីរួមមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (“CWBF”) និង ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា។

គូសបញ្ជាក់ថា ចំពោះថវិកាដែលរៃអង្គាសបានក្នុងកម្មវិធីសប្បុរសធម៍នេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងការការពារអាយុជីវិតប្រជាជនដែលរស់នៅក្នុងខេត្តកំពង់ស្ពឺតាមរយៈប្រតិបត្តិការបោសសម្អាតមីន ដែលមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនទាំងក្នុងតំបន់ និងអន្តរជាតិ។

លោកឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា បានមានប្រសាសន៍ថា “ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងបីទសវត្សរ៍ យើងមានសេចក្តីសោមនស្សរីករាយក្នុងការរួមចំណែកដល់ប្រទេស មិនត្រឹមតែក្នុងការអភិវឌ្ឍអាជីវកម្មតាមរយៈការជំរុញការវិនិយោគរបស់ម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវអនាគតដ៏មានសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាផងដែរ”។

រួមជាមួយគ្នានេះផងដែរ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “មូលនិធិព្រីនស៍ មានសេចក្តីសោមនស្សរីករាយក្នុងការបន្តការចូលរួមរបស់ខ្លួនក្នុងសកម្មភាពកំចាត់មីនតាមរយៈយុទ្ធនាការនេះ ដោយប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងអស់ទាំងក្នុងតំបន់ និងអន្តរជាតិ។ យើងទន្ទឹងរង់ចាំក្នុងការរួមចំណែករបស់យើងក្នុងការកសាងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ និងមានសុវត្ថិភាពសម្រាប់ទាំងអស់គ្នា”។

មូលនិធិព្រីនស៍ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីនកម្ពុជា (CMAA) ហើយបានប្តេជ្ញាចំពោះយុទ្ធនាការគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ នៅក្នុងខែកក្កដា មូលនិធិបានជួយលើកកម្ពស់ការយល់ដឹងតាមរយៈការផលិតវីដេអូសកម្មភាព និងបទសម្ភាសន៍ជាមួយអ្នកដោះមីនក្នុងអំឡុងពេលទស្សនកិច្ចនៅខេត្តពោធិសាត់ ដែលរៀបចំដោយអាជ្ញាធរមីន និងមូលនិធិ The Sir Bobby Charlton ។ មូលនិធិព្រីនស៍ ក៏បានបង្ហាញពីការគាំទ្រជាបន្តបន្ទាប់ដល់ក្រុមបាល់បោះរទេះជនពិការកម្ពុជា ដែលកីឡាករភាគច្រើនជាជនរងគ្រោះដោយសារគ្រាប់មីន៕

យោងតាមរបាយការណ៍ទស្សនវិស័យទីផ្សារការងាររបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ* ៩៣% នៃនិយោជកបានលើកឡើងថា ជំនាញទន់ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តជ្រើសរើសបុគ្គលិករបស់ពួកគេ។

ដើម្បីបង្កើនសក្តានុពលនៃអាជីពការងាររបស់និស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ទាំង ២០នាក់ មូលនិធិព្រីនស៍ បានសហការជាមួយក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍ទេពកោសល្យ Grow4Growth រៀបចំសិក្ខាសាលាបណ្តុះបណ្តាលជំនាញទន់រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ខ្លួន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំនាញក្នុងការគិតពិចារណាទៅកាន់និស្សិត។

សិក្ខាសាលានេះត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ជាភាសាខ្មែរ និងភាសាអង់គ្លេសដោយគ្រូជំនាញល្បីក្នុងស្រុកដែលមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាល។

នៅថ្ងៃដំបូងនៃវគ្គបណ្តុះបណ្តាល និស្សិតបានសិក្សា និងអភិវឌ្ឍសក្តានុពលរបស់ពួកគេដោយបានពង្រឹងនូវការស្គាល់អំពីខ្លួនឯង ដឹងពីគោលដៅរបស់ខ្លួន និងវិធីសាស្រ្តសម្រាប់ការលើកទឹកចិត្តខ្លួនឯង។ ថ្ងៃទីពីរនៃវគ្គបណ្តុះបណ្តាល និស្សិតរបស់យើងបានទទួលការបំប៉នចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួននាពេលបច្ចុប្បន្ន និងអនាគតដោយជោគជ័យ ខណៈដែលថ្ងៃចុងក្រោយនៃវគ្គបណ្តុះបណ្តាលបានផ្តោតទៅលើការអភិវឌ្ឍជំនាញក្នុងការគិតប្រកបដោយភាពច្នៃប្រឌិត និងជំនាញវិភាគ ដែលជួយឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់បញ្ហាប្រឈមនានាក្នុងអំឡុងពេលសិក្សារបស់ពួកគេ។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ជំនាញនានា ក៏ដូចជាជំនាញវិភាគដែលតម្រូវឱ្យមានដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ បានបង្ហាញឱ្យឃើញថាសិស្សនិស្សិតមិនអាចពឹងផ្អែកលើការសិក្សាក្នុងសាលាតែមួយមុខនោះទេ”។ លោកបានបន្តថា “ការសិក្សាពេញមួយជីវិត ជំនាញវិភាគ និងជំនាញហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺរឹតតែមានសារៈសំខាន់សម្រាប់និស្សិតសាកលវិទ្យាល័យដែលកំពុងស្វែងរកអនាគតដ៏ល្អមួយ ហើយមូលនិធិព្រីនស៍ មានសេចក្តីរីករាយក្នុងការសហការជាមួយ Grow4Growth ដើម្បីធានាឱ្យបានថា សិស្សនិសិត្សរបស់យើងទាំងអស់បានរៀបចំខ្លូនរួចរាល់សម្រាប់អនាគតរបស់ខ្លួន”។

ជាមួយគ្នានេះ លោកស្រី Kim Tol Tan ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Grow4Growth Consultant បានមានប្រសាសន៍ថា “ការអភិវឌ្ឍន៍សមត្ថរបស់បុគ្គលគ្រប់រូប គឺជាបេសកកម្មរបស់យើង ហើយយើងមានកិត្តិយសក្នុងការធ្វើសហការជាមួយ មូលនិធិព្រីនស៍ និងនិស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ដែលពួកគាត់បានបង្ហាញពីឆន្ទៈ និងសក្តានុពលរបស់ខ្លួនក្នុងអំឡុងពេលសិក្ខាសាលា”។ លោកស្រីបានបន្តថា “យើងមានកិត្តិយសដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់យុវជនកម្ពុជាយើងឲ្យមានអនាគតភ្លឺស្វាង”។

កម្មវិធីអាហារូបករណ៍របស់ មូលនិធិព្រីនស៍ (ដែលមូលនិធិសប្បុរសធម៌របស់ ព្រីនស៍ ហូលឌីង គ្រុប) គឺអាហារូបករណ៍ ចេន ហ្ស៊ី (ដែលដាក់ឈ្មោះតាមអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប) មានគោលបំណងផ្តល់ទាំងជំនួយក្នុងការសិក្សា និងបទពិសោធន៍ការងារដល់និស្សិត ដោយធានាថាពួកគេទទួលបានការអប់រំដែលមានគុណភាព ក៏ដូចជាឱកាសក្នុងការដកបទពិសោធការងារស្ដង់ដាអន្តរជាតិ។

*ZipRecruiter (https://www.ziprecruiter.com/grad-report), “2022 Job Market Outlook for Grads”
https://www.ziprecruiter.com/grad-report

ដែលមានការចូលរួមសហការពី មូលនិធិព្រីនស៍ និងនិស្សិតអាហារូបករណ៍ ចេន ហ្ស៊ី

សិស្សានុសិស្សវិទ្យាល័យប្រមាណជាង ២,០០០នាក់ ក្នុងខេត្តសៀមរាប បានស្វែងយល់អំពីគន្លឹះសម្រាប់អនាគតតាមរយៈការទទួលបាននូវបទពិសោធន៍ដែលចែករំលែកពីអ្នកជំនាញការងារដែលមានបទពិសោធន៍នៅឯពិព័រណ៍ការងារដែលរៀបចំឡើងដោយអង្គការ Caring for Cambodia (CFC)។ ពិព័រណ៍ការងារនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនដែលរៀបចំឡើងដោយអង្គការ CFC ក្នុងកម្មវិធីត្រៀមរៀបចំអាជីពការងារដើម្បីជួយដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យឲ្យទទួលបានឱកាសការងារត្រឹមត្រូវ។

មូលនិធិព្រីនស៍ គឺជាសាជីវកម្មមួយក្នុងចំណោមសាជីវកម្មនានាដែលបានចូលរួមនៅក្នុងកម្មវិធីពិព័រណ៍ការងារនេះដោយមានការរៀបចំស្តង់មួយដែលមានឈ្មោះថា “សម្រេចក្តីសុបិនរបស់អ្នកជាមួយ ព្រីនស៍ គ្រុប” ដោយមានការដាក់បង្ហាញអំពីដៃគូអាជីវកម្មសំខាន់ៗទាំងប្រាំពីរ និងឱកាសការងារជាច្រើនរបស់ ព្រីនស៍ គ្រុប នៅវិទ្យាល័យប្រាសាទបាគង និងនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអារញ្ញសាគរខាតបឺត។

យើងក៏ទទួលបានការចូលរួមស្ម័គ្រចិត្តពីសំណាក់និស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ទាំង ១៤នាក់ របស់យើង ក្នុងការរៀបចំកម្មវិធី និងការចែករំលែកគំនិតល្អៗដើម្បីជួយដល់យុវជនកម្ពុជាដែលកំពុងស្វែងរកឱកាសការងារល្អៗ។

លោកស្រី Rebecca Large នាយករងប្រចាំប្រទេសរបស់អង្គការ Caring for Cambodia បានមានប្រសាសន៍ថា “ពិព័រណ៍ការងារ គឺជាមធ្យោបាយដ៏សំខាន់មួយសម្រាប់សិស្សានុសិស្សក្នុងការបង្កើនទំនាក់ទំនង និងទទួលបានព័ត៌មានដោយផ្ទាល់ និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់អនាគតរបស់ខ្លួន”។ លោកស្រីបានបន្តថា “យើងមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំពិព័រណ៍ការងារដែលមានចំនួនអ្នកចូលរួមច្រើនបំផុត ហើយយើងសង្ឃឹមថាកម្មវិធីនេះនឹងជំរុញទឹកចិត្តសិស្សានុសិស្សកម្ពុជាឱ្យហ៊ានសុបិនឱ្យកាន់តែធំ”។

ជាមួយគ្នានេះ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “បន្ទាប់ពីអំឡុងពេលជំងឺរាតត្បាត ច្បាស់ណាស់វាបានផ្ដល់ឡើងនូវបរិយាកាសសិក្សាថ្មី និងប្រភេទនៃអាជីពការងារដែលសិស្សវិទ្យាល័យ និងនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យគួរពិចារណា”។ លោកបានបន្តថា “យើងសង្ឃឹមថាពិព័រណ៍ការងារនេះនឹងផ្តល់នូវព័ត៌មានដែលសិស្សត្រូវការនៅដំណាក់កាលសំខាន់មួយ ដើម្បីបង្កើនការប្រកួតប្រជែងរបស់ពួកគេនៅកន្លែងធ្វើការ”។

គូសបញ្ជាក់ថា កម្មវិធីត្រៀមរៀបចំអាជីពការងារនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ និងបានជួយដល់សិស្សានុសិស្សជាង ៣,០០០នាក់ ជារៀងរាល់ឆ្នាំ។ សិស្សដែលបានបញ្ចប់ការសិក្សាពីសាលារបស់អង្គការ Caring for Cambodia មានភាគរយនឹងបន្តការសិក្សានៅសាកលវិទ្យាល័យច្រើនជាង ១៨ដង បើធៀបនឹងមធ្យមភាគជាតិ។