86% នៃនិសិត្សសរុបមានអារម្មណ៍យ៉ាងមុតមាំថា ពួកគេអាចរួមចំណែកជាផ្នែកមួយចំពោះគំនិតផ្តួចផ្តើមសង្គម ឬបរិស្ថានជាវិជ្ជមានឪ្យកាន់តែប្រសើរឡើង។

[ភ្នំពេញ ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២] ថ្មីៗនេះ មូលនិធិព្រីនស៍ បានសម្របសម្រួលវគ្គបង្រៀនមួយ ស្តីពីទំនួលខុសត្រូវសង្គមសាជីវកម្ម សម្រាប់និស្សិតចំនួន ១១នាក់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ និសិត្សត្រូវបានបង្រៀនអំពីគោលការណ៍នៃសាជីវកម្មសប្បុរសធម៌​ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) យុទ្ធសាស្ត្រមនុស្សធម៌​ផ្នត់គំនិតដែលជំរុញដោយគោលបំណង និងការវាស់វែងផលប៉ះពាល់នៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គម។

នៅក្នុងការស្ទង់មតិក្រោយបញ្ចប់ម៉ោងសិក្សា​  86%នៃនិសិត្សបាននិយាយថា វគ្គសិក្សានេះបានជួយពួកគេឱ្យយល់ពីរបៀបដែលអាចរួមចំណែកក្នុងការកាត់ផលប៉ះពាល់សង្គម ឬបរិស្ថានជាវិជ្ជមាន (ដោយមិនគិតពីមធ្យោបាយ) ហើយក៏ជួយពួកគេយល់ជំហានដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ និង យុទ្ធសាស្ត្រCSR។

ដឹកនាំដោយកញ្ញា Hon Yan Ting អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកទំនួលខុសត្រូវសង្គម នៃ មូលនិធិព្រីនស៍ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យ​ អង្គការមិនរកប្រាក់កម្រៃ និងការអប់រំ ព្រមទាំងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសេវាសង្គមពី សាកលវិទ្យាល័យហុងកុង។ វគ្គសិក្សានេះត្រូវបានចូលរួមដោយនិស្សិតក្នុងស្រុកចំនួន ៨ នាក់ និងនិស្សិតបារាំងចំនួន ៣ នាក់ដែលកំពុងសិក្សាឆ្នាំទី៤ផ្នែកវិស្វកម្មនៅ ECAM LaSalle ដែលជាសាលាវិស្វកម្មឯកជនឈានមុខគេមួយក្នុងប្រទេសបារាំង។​

វគ្គសិក្សានេះមានចំនួន ១១​ម៉ោងដោយរួមបញ្ចូលការបង្ហាញពីការពិភាក្សាជាក្រុម សកម្មភាពពិសោធន៍ កិច្ចការបុគ្គល និងការធ្វើបទបង្ហាញជាក្រុម ដែលពួកគេអាចទទួលបានឪកាសរចនាគម្រោង ទំនួលខុសត្រូវសង្គមសាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។ ក្នុងអំឡុងពេលធ្វើបទបង្ហាញចុងក្រោយរបស់ពួកគេ និស្សិតទាំងអស់បានចែករំលែកកិច្ចការសម្រាប់ការដោះស្រាយបញ្ហាប្រឈមសង្គម និងបរិស្ថាន ព្រមទាំងជំហានជាក់ ស្តែងសម្រាប់ការវាយតម្លៃផលប៉ះពាល់សង្គម។

មូលនិធិព្រីនស៍ ដែលជាដៃគូផ្នែកសប្បុរសធម៌របស់ ព្រីនស៍ហូលឌីងគ្រុប ប្តេជ្ញាផ្តល់គំនិតល្អបំផុតក្នុងវិស័យ ទំនួលខុសត្រូវសង្គម ដោយគាំទ្រដល់ការជំរុញឧស្សាហកម្ម ៤.០ របស់ព្រះរាជាណាចក្រដល់ទំពាំងស្នងឬស្សីរបស់យើង។ មូលនិធិនឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា ស្របតាមការផ្តោតសំខាន់លើការអប់រំ ការថែទាំសុខភាព និងការពង្រឹងសហគមន៍។

[ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២] អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានបរិច្ចាគថវិកាចំនួន ២០០,០០០ ដុល្លារសហរដ្ឋអាមេរិក តាមរយៈ មូលនិធិព្រីនស៍ ក្នុងចូលរួមចំណែកដល់មូលនិធិគន្ធបុប្ផាកម្ពុជា(CKF)។ ការបរិច្ចាគនេះគឺសម្រាប់ប្រតិបត្តិការនានារបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីប្រគល់-ទទួលនេះ ប្រតិភូតំណាងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលព័ត៌មានសង្ខេបអំពីការអភិវឌ្ឍនានា និងវឌ្ឍនភាពចុងក្រោយបង្អស់ដែលទទួលបានពីការបរិច្ចាគកន្លងមក។ មន្ទីពេទ្យគន្ធបុប្ផា បានជួយកុមារប្រមាណជាង ៥០០,០០០នាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។ គូសបញ្ជាក់ថា សាច់ប្រាក់ដែលបានបរិច្ចាគនេះនឹងត្រូវយកទៅប្រើប្រាស់លើការកែលម្អបរិក្ខារមន្ទីរពេទ្យកុមារចំនួនប្រាំ ការតម្លើងគ្រឿងឧបករណ៍ទំនើបៗ និងការផ្គត់ផ្គង់គ្រឿងវេជ្ជ​សា​ស្រ្តពេទ្យនានា។ ការបរិច្ចាគនេះក៏នឹងជួយបន្ថែមដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យផងដែរ។

 ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកផ្នែកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា៖ «ការគាំទ្រជាបន្តបន្ទាប់ពីម្ចាស់ជំនួយសប្បុរសជាច្រើនរបស់យើងបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំធេងទៅលើជីវិតរបស់កុមារជាច្រើននៅកម្ពុជា។ យើងមានជំនឿថា កុមារគ្រប់រូបគួរតែទទួលបានការថែទាំសុខភាពដ៏ត្រឹមត្រូវ ហើយយើងមានសេចក្តីសោមន្សរីករាយដែលកុមារមកពីគ្រប់មជ្ឈដ្ឋានទទួលបានការព្យាបាលប្រកបដោយគុណភាពនៅមន្ទីរពេទ្យរបស់យើង។»

 ជាមួយគ្នានេះ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា៖ «មន្ទីរពេទ្យទាំងនេះ បានផ្តល់ការជួយសង្គ្រោះជីវិតដល់កុមារជាច្រើន ហើយយើងខ្ញុំមានកិត្តិយសដែលបានចូលរួមជាផ្នែកមួយនៃបុព្វហេតុនេះ។ យើងទាំងអស់គ្នាចូលរួមធ្វើការរួមគ្នាក្នុងការកសាងបរិយាកាសប្រកបដោយសុវត្ថិភាព និងសុខដុមរមនាសម្រាប់ការលូតលាស់របស់កុមារ ដែលពួកគេអាចកសាងអនាគតរបស់ពួកគេដោយក្តីសង្ឃឹម និងស្នាមញញឹម។»

 គូសបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាននឹងកំពុងគាំទ្រយ៉ាងសកម្មដល់មន្ទីពេទ្យគន្ធបុប្ផា ចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ដោយមានការបរិច្ចាគសរុបជិត ១លានដុល្លារសហរដ្ឋអាមេរិក។

 មូលនិធិព្រីនស៍ ដែលជាផ្នែកសប្បុរសធម៌របស់គ្រុប មានចក្ខុវិស័យយកចិត្តទុកដាក់លើការថែទាំសុខភាព និងការអភិវឌ្ឍយុវជន ដោយបានជួយដល់ការពង្រឹងផ្នែកអនាម័យនៅតាមសាលារៀននានាក្នុងក្រុងព្រះសីហនុ និងបានផ្ដល់កម្មវិធីអាហារូបករណ៍ សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រផងដែរ។ មូលនិធិក៏បានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលឈានមុខនានាដើម្បីស្វែងរកឱកាសក្នុងការចូលរួមកសាងអនាគតដ៏ល្អប្រសើររួមគ្នាសម្រាប់កម្ពុជា។

ចប់

 អំពីមូលនិធិគន្ធបុប្ផាកម្ពុជា៖

មូលនិធិគន្ធបុប្ផាកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្នុងទម្រង់ជាមូលនិធិបរធនបាលកិច្ច ដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងជាប្រធានកិត្តិយស។ មូលនិធិគន្ធបុប្ផាកម្ពុជា មានគោលបំណងរៃអង្គាសថវិកាសប្បុរសធម៌ពីគ្រប់មជ្ឈដ្ឋាន ដើម្បីជួយទ្រទ្រង់ផ្នែកហិរញ្ញវត្ថុដល់និរន្តរភាពនៃប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងលើកកម្ពស់ការថែទាំសុខភាព និងសុខុមាលភាពរបស់មាតា ទារក ដែលជាអាទិភាពសំខាន់នៃក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។