សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ទទួលបានពានរង្វាន់ប្រាក់ ចំពោះការឆ្លើយតបរបស់ក្រុមហ៊ុនទៅនឹងជម្ងឺកូវីដ១៩ – ជាការឆ្លើយតបដ៏មានតម្លៃបំផុតរបស់ក្រុមហ៊ុន ដែលបាននឹងកំពុងក្លាយជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជាក្នុងការឈ្នះពានរង្វាន់នេះ
[ភ្នំពេញថ្ងៃទី ១២ ឧសភា ២០២១] ព្រីនស៍ ហូលឌីង គ្រុប (“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បានក្លាយជាអ្នកឈ្នះពានរង្វាន់ប្រាក់នៅក្នុងកម្មវិធី ពានរង្វាន់ Asia-Pacific Stevie Awards ប្រចាំឆ្នាំលើកទី ៨ (កម្មវិធីមួយក្នុងចំណោមកម្មវិធីដែលមានការទទួលស្គាល់ច្រើនបំផុតនៃ កម្មវិធីប្រកួតពានរង្វាន់អាជីវកម្មជាសកល) ក្នុងប្រភេទពានរង្វាន់ ការឆ្លើយតបរបស់ក្រុមហ៊ុនទៅនឹងជម្ងឺកូវីដ-១៩ ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group ) ជាក្រុមហ៊ុនតែមួយគត់មកពីប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនជាច្រើននៅតំបន់អាស៊ី ទៅលើប្រភេទពានរង្វាន់ ការស្វែងរកការទទួលស្គាល់នូវឧត្តមភាពក្នុងការគ្រប់គ្រងវិបត្តិនៃជម្ងឺកូវីដ-១៩។ កម្មវិធីពានរង្វាន់ Asia-Pacific Stevie Awards គឺជាកម្មវិធីពានរង្វាន់អាជីវកម្មតែមួយគត់ ដោយមានការទទួលស្គាល់ទៅលើការច្នៃប្រឌិតនៅក្នុងកន្លែងធ្វើការទូទាំងប្រទេសប្រមាណជាង ២៩ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កម្មវិធីពានរង្វាន់ Stevie Awards ត្រូវបានគេចាត់ទុកថាជាកម្មវិធីពានរង្វាន់អាជីវកម្មឈានមុខគេនៅលើពិភពលោក ដែលផ្តល់ការទទួលស្គាល់ចំពោះសមិទ្ធិផលនានា ដូចជាកម្មវិធីពានរង្វាន់ពាណិជ្ជកម្មអន្តរជាតិ (The International Business Awards®) ដែលមានរយៈពេល ១៩ ឆ្នាំមកហើយ។
អ្នកឧកញ៉ា Chen Zhi (陳志公爵) ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group ) បានមានប្រសាសន៍ថា ចំពោះការទទួលស្គាល់នេះ បានពង្រឹងនូវភាពជឿជាក់របស់ពួកយើងថា វិស័យឯកជនពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការលើកស្ទួយសកលលោកឱ្យមានភាពប្រសើរឡើងវិញ។ ពួកយើងនឹងបន្តជួយដល់សហគមន៍នៅក្នុងប្រទេសកម្ពុជា ដូចដែលពួកយើងបានឆ្លើយតបទៅនឹងរលកចុងក្រោយនៃការឆ្លងរាតត្បាតវីរុសកូវីដ-១៩នេះ” ។ លោកក៏បានបន្តថា “ នៅលើកំណត់សំគាល់នោះ ពួកយើងបានចាក់វ៉ាក់សាំងដល់បុគ្គលិកប្រមាណជាង ៣,០០០នាក់ ដែលបច្ចុប្បន្នកំពុងធ្វើការជាមួយក្រុមហ៊ុននានាដែលជាសមាជិក។ ដោយមានការឆ្លើយតបដ៏ទូលំទូលាយរបស់ពួកយើងចំពោះជម្ងឺរាតត្បាតនេះ ពួកយើងមានសេចក្តីរីករាយ ដោយពុំទាន់មានសញ្ញាណាមួយបានបញ្ជាក់ថានិយោជិករបស់យើងណាម្នាក់ បានឆ្លងជម្ងឺកូវីដ-១៩ នោះទេ។
គិតត្រឹមថ្ងៃទី ៧ ខែឧសភា ប្រទេសកម្ពុជាបានប្រើប្រាស់វ៉ាក់សាំងអស់ចំនួន ២.៨លានដូស ដែលអាចចាក់ជូនប្រជាជនប្រមាណជា ៨.៦% នៃចំនួនប្រជាជនសរុប ហើយត្រូវបានរំពឹងថាវាអាចចំណាយពេលយ៉ាងហោចណាស់ ២៩០ថ្ងៃ ក្នុងការចាក់វ៉ាក់សាំងទៅលើប្រជាជនប្រមាណ ៧០% នៃចំនួនប្រជាជនសរុប ដែលទិន្នន័យទាំងនេះពឹងផ្អែកនៅលើទិន្នន័យនៃការចាក់វ៉ាក់សាំងចុងក្រោយបង្អស់ដែលត្រូវបានចងក្រងដោយគេហទំព័រ Our World In Data ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានប្តេជ្ញាចិត្តជួយប្រទេសកម្ពុជាឱ្យវិលត្រឡប់មកសភាពប្រសើរឡើងវិញឱ្យបានឆាប់រហ័ស ក្នុងនោះដែរពួកយើងក៏មានគោលបំណងក្នុងការចាក់វ៉ាក់សាំងដល់និយោជិកទាំងអស់ ហើយក៏នឹងបន្តគោរពតាមការណែនាំចុងក្រោយបង្អស់របស់អាជ្ញាធរ និងបន្តធ្វើបច្ចុប្បន្នភាពលើកម្លាំងពលកម្មឱ្យមានសុវត្ថិភាព។
ចំពោះអង្គភាពផ្សេងទៀតដែលមានមូលដ្ឋាននៅកម្ពុជា ដែលទទួលបានការសរសើរផងដែរនោះ រួមមានអង្គការមិនមែនរដ្ឋាភិបាលដូចជា៖ អង្គការហ្វារពន្លឺសិល្បៈ (Phare Ponleu Selpak) ដែលមានទីតាំងនៅខេត្តបាត់ដំបង និងអង្គការ This Life ជាអង្គការមិនស្វែងរកប្រាក់ចំណេញមានទីតាំងនៅខេត្តសៀមរាប។ ក្រុមហ៊ុនដែលឈានមុខគេមួយចំនួននៅតំបន់អាស៊ីដូចជា៖ ក្រុមហ៊ុន Tata Consultancy Services, ក្រុមហ៊ុន Link Asset Management Limited , ក្រុមហ៊ុន Megaworld Corporation, ក្រុមហ៊ុន Resorts World Manila, ក្រុមហ៊ុន Shell Philippines and ក្រុមហ៊ុន Singtel ក៏បានកោតសរសើរផងដែរចំពោះប្រភេទពានរង្វាន់ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group ) ទទួលបាននោះ។
ជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ត្រូវបានកំណត់តាមរយៈមធ្យមភាគពិន្ទុពីសំណាក់នាយកប្រតិបត្តិដែលដើរតួជាចៅក្រមប្រមាណជាង ១០០នាក់ នៅជុំវិញពិភពលោកកាលពីខែមីនា និងខែមេសាកន្លងទៅនេះ។
ចៅក្រមជាច្រើនបានទទួលស្គាល់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ចំពោះការជួយដល់សហគមន៍ក្នុងគ្រាលំបាក ដោយបានដឹងពីតម្រូវការនៃការឆ្លើយតបទៅនឹងវិបត្ដិមួយក្នុងមួយសតវត្សរ៍ដែលមិនធ្លាប់កើតមានឡើងពីមុនមក ។
តាំងពីការចាប់ផ្តើមដំបូងនៃជម្ងឺរាតត្បាតនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានចាត់ទុកសុខភាព និងសុខុមាលភាពនិយោជិករបស់ខ្លួនជាអាទិភាព – ដែលចាំបាច់ជាងកត្តាអាទិភាពដទៃៗទៀត។ រហូតមកដល់ពេលនេះ មិនទាន់មាននិយោជិកណាម្នាក់មានផ្ទុកមេរោគកូវីដ-១៩នៅឡើយទេ។ ស្របទៅតាមបទបញ្ជានានាក្នុងតំបន់ និយោជិកគ្រប់គ្នាត្រូវបានអនុញ្ញាតឱ្យធ្វើការពីផ្ទះជាចាំបាច់ ក្នុងអំឡុងពេលដ៏ជាក់លាក់ដែលចោទឱ្យមាននូវហានិភ័យខ្ពស់នៃជម្ងឺនេះ។ ក្រុមហ៊ុនជាសមាជិកផ្សេងៗរបស់សម្ព័ន្ធ (Group) ក៏បានចែករំលែកនូវព័ត៌មានអំពីការវិវឌ្ឍថ្មីៗចុងក្រោយដើម្បីជាការបន្ធូរបន្ថយនូវរាល់ការព្រួយបារម្ភ និងដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់និយោជិករបស់ខ្លួនរាប់ពាន់នាក់ចំនួន ៤ដង។ ម៉ាស៊ីនវាស់សីតុណ្ហភាពរាងកាយក៏ត្រូវបានតំឡើងនៅគ្រប់ច្រកចូលការិយាល័យ ផ្សារទំនើប ការដ្ឋានសំណង់ និង Prince Manor Resort ដើម្បីធ្វើការតាមដានទៅលើសីតុណ្ហភាពរាងកាយដល់និយោជិក និងអតិថិជន។
ជាលទ្ធផល ក្រុមហ៊ុនសមាជិកផ្សេងៗទៀតដែលជាផ្នែកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ក៏អាចពង្រីកប្រតិបត្តិការនានានៅក្នុងប្រទេសកម្ពុជា ដោយធានាឱ្យបានថាសម្ព័ន្ធ (Group) នឹងមាននូវជម្រើសលំដាប់កំពូលសម្រាប់អ្នកដែលស្វែងរកការងារធ្វើក្នុងស្រុក បើទោះជាសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាទាំងមូលកំពុងមានការធ្លាក់ចុះក៏ដោយ។
ក្នុងខែមីនាឆ្នាំនេះ ដោយមើលឃើញពីស្ថានភាពដែលបណ្តាលមកពីការកើនឡើងនៃករណីជម្ងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានបរិច្ចាគថវិកាចំនួន ៣លានដុល្លារសហរដ្ឋអាមេរិចដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមក្នុងការប្រយុទ្ធប្រប្រឆាំងនឹងជំងឺរាតត្បាតនេះ ។ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ក៏ធ្លាប់បានធ្វើការបរិច្ចាគថវិកាប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិចកាលពីខែធ្នូកន្លងទៅ ដើម្បីជួយប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ចំនួន ១លានដូស។
មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) ជាផ្នែកដែលធ្វើការលើសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) បានឆ្លើយតបយ៉ាងសកម្មចំពោះការអំពាវនាវរកជំនួយពីមន្ត្រីរាជរដ្ឋាភិបាលក្នុងតំបន់ ហើយបានបរិច្ចាគសម្លៀកបំពាក់ដែលជាឈុតការពារខ្លួនពីជម្ងឺកូវីដ-១៩ ដល់បុគ្គលិកពេទ្យជាច្រើននាក់។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនដែលជាសមាជិកផ្សេងៗទៀតដូចជា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទែតគ្រុប (Prince Real Estate Group) បានអនុវត្តវិធានការនានារបស់ខ្លួនជាបន្តបន្ទាប់ដើម្បីផ្តល់នូវស្បៀងអាហារចាំបាច់ជូនដល់គ្រួសារក្រីក្រ ដែលរស់នៅក្នុងតំបន់ដែលមានកាផ្ទុះឡើងនៃការឆ្លងមេរោគកូវីដ-១៩។
ស្របតាមយុទ្ធសាស្ត្រ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលមានមុខងារផ្តោតលើចំណុចសំខាន់ៗចំនួនបីគឺ៖ ការថែទាំសុខភាព ការអប់រំ និងការចូលរួមនៅក្នុងសហគមន៍, សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) នឹងបន្តពង្រឹងទៅលើសមិទ្ធិផលនេះ ហើយនិងធ្វើឱ្យមានភាពខុសគ្នាតាមរយៈគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្នុងការផ្តល់នូវអត្ថប្រយោជន៍ជូនដល់និយោជិក អតិថិជន និងសហគមន៍ ហើយក៏នឹងលើកស្ទួយតួនាទីរបស់ក្រុមហ៊ុនក្នុងនាមជាម្ចាស់ភាគហ៊ុនដែលមានទំនួលខុសត្រូវលើកិច្ចការក្នុងប្រទេសកម្ពុជា។
– ចប់ –
អំពីក្រុមហ៊ុន Prince Holding Group៖
ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ដែលមានអង្គភាពផ្សេងៗផ្តោតទៅលើវិស័យស្នូលចំនួនបីគឺ៖ ការអភិវឌ្ឍអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។
អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) នៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Prince Huan Yu Real Estate Group, ធនាគារ Prince Bank, ក្រុមហ៊ុន Belt Road Capital Management, ក្រុមហ៊ុន Cambodia Airways, ក៏ដូចជាក្រុមហ៊ុន Awesome Global Investment Group ផងដែរ ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងធ្វើប្រតិបត្តិការអភិវឌ្ឍន៍ទៅលើ វិស័យអចលនទ្រព្យ វិស័យធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ចំណីអាហារ និងភេសជ្ជៈ និងជីវិតរស់នៅ ។ល។
ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខគេ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership) ត្រូវបានគេរំពឹងថានឹងដើរតួជាកម្លាំងចលករដ៏សំខាន់មួយដើម្បីជំរុញដល់សេដ្ឋកិច្ចកម្ពុជាដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានភាពអនុគ្រោះចំពោះវិស័យឧស្សាហកម្ម។
ដោយមានការប្រើបណ្តាញក្រុមអ្នកជំនាញខាងឧស្សាហកម្មធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងតំបន់អាស៊ី ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) បានចាក់គ្រឹះដ៏រឹងមាំដើម្បីធ្វើជាស្ពានចម្លងមូលធនក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) កំពុងតែបោះជំហានទៅមុខដោយបន្តស្វែងរកឱកាសដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈភាពជាដៃគូ ឬការវិនិយោគផ្ទាល់នៅក្នុងវិស័យសំខាន់ៗដើម្បីភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងស្រុក។
អំពីពានរង្វាន់ Stevie® Awards
ពានរង្វាន់ Stevie Awards ត្រូវបានផ្តល់ជូននៅក្នុងកម្មវិធីចំនួន ៨ រួមមាន៖ ពានរង្វាន់ Asia-Pacific Stevie Awards, ពានរង្វាន់ German Stevie Awards, ពានរង្វាន់ Middle East & North Africa Stevie Awards, ពានរង្វាន់ American Business Awards®, ពានរង្វាន់ International Business Awards®, ពានរង្វាន់ Stevie Awards for Women in Business, ពានរង្វាន់ Stevie Awards for Great Employers និងពានរង្វាន់ Stevie Awards for Sales & Customer Service ។ ការប្រកួតប្រជែងពានរង្វាន់ Stevie Awards ទទួលបានការចូលរួមច្រើនជាង ១២,០០០ ជារៀងរាល់ឆ្នាំពីអង្គការនានានៅប្រមាណជាង ៧០ប្រទេស។ ដោយទទួលបានការផ្តល់កិត្តិយសពីសំណាក់ គ្រប់ប្រភេទ និងទំហំនៃអង្គការ និងប្រជាជនគ្រប់គ្នាផងដែរ, Stevies ទទួលស្គាល់លក្ខណៈឆ្នើមរបស់បុគ្គលិកក្នុងកន្លែងធ្វើការនៅទូទាំងពិភពលោក។ ស្វែងយល់បន្ថែមអំពីរង្វាន់ Stevie Awards តាមរយៈគេហទំព័រ http://www.StevieAwards.com ។
អ្នកឧបត្ថម្ភ និងដៃគូនៃពានរង្វាន់ Asia-Pacific Stevie Awards ឆ្នាំ២០២១ រួមមាន ក្រុមហ៊ុនទស្សនាវដ្ដី Adobo Magazine, ក្រុមហ៊ុន PR Newswire Asia និងក្រុមហ៊ុន Korea Business Communicators Association ។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) សូមធ្វើការទំនាក់ទំនងមកកាន់៖
Mr. Andrew Scott
Hill+Knowlton Strategies Asia
Tel: +852-5918-9896
Andrew.scott@hkstrategies.com
Ms. Ada Leung
Hill+Knowlton Strategies Asia
Tel: +852-2894-6225
Email: Ada.leung@hkstrategies.com