អ្នកឧកញ៉ា Chen Zhi បរិច្ចាគថវិកាចំនួន ៣ លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid-19 ឆ្ពោះទៅរកមាគ៌ានៃគំនិតផ្តួចផ្តើមប្រឆាំងនឹងការរីករាលដាលជំងឺនៅទូទាំងសម្ព័ន្ធក្រុមហ៊ុន Prince Group នៅកម្ពុជា

Categories
2021

ក្រុមហ៊ុនអចលនទ្រព្យ Prince Real Estate បានចែកអំណោយជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃជូនដល់គ្រួសារក្រីក្រចំនួន ៨០៤គ្រួសារ នៅខណ្ឌចំការមនដែលរងផលប៉ះពាល់ដោយសារការផ្ទុះជំងឺក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

[ភ្នំពេញ ១៨ មីនា ២០២១] – ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group) (ហៅកាត់ថា “Prince Group”) ដែលជា ក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ហើយលោកប្រធាន- អ្នកឧកញ៉ា Chen Zhi បានឆ្លើយតបនឹងការអំពាវនាវរកជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃជំងឺ Covid-19 ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ដោយប្រកាសផែនការបរិច្ចាគថវិកាចំនួន ៣ លានដុល្លារអាមេរិកចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជំនួយនេះធ្វើឡើងបន្ទាប់ពីការបរិច្ចាគថវិកាលើកដំបូងចំនួន ៣ លានដុល្លារអាមេរិកដែលបានបរិច្ចាគដោយអ្នកឧកញ៉ា Chen Zhi កាលពីខែធ្នូក្នុងឆ្នាំកន្លងទៅ ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងបង្ការជំងឺ Covid-19

លើសពីនេះទៅទៀត ការដើរតាមគន្លងរបស់សម្ព័ន្ធក្រុមហ៊ុន Prince Group និងលោកប្រធាន Chen Zhi ក្រុមហ៊ុន Prince Real Estate ដែលជាសមាជិកមួយរបស់សម្ព័ន្ធក្រុមហ៊ុន Prince Group បានចែកអំណោយជាស្បៀងអាហារចាំបាច់មួយចំនួនជូនដល់គ្រួសារចំនួន ៨០៤គ្រួសារដែលកំពុងជួបប្រទះការខ្វះខាត និងកងកម្លាំងនគរបាលចំនួន ២៣៤រូប ប្រចាំនៅខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលរងគ្រោះដោយសារការផ្ទុះឡើងនៃជំងឺ Covid-19 ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១

ខណៈពេលដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូនជំនួយឧបត្ថម្ភដែលមិនធ្លាប់មានពីមុនមកស្មើនឹង ៥% នៃផលិត ផល ក្នុងស្រុកសរុប (GDP) សរុបចំនួន ១.១៦ពាន់លានដុល្លារ សម្ព័ន្ធក្រុមហ៊ុន Prince Group យល់ថាក្រុមហ៊ុន សហគ្រាសឯកជនចាំបាច់ត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការងើបឡើងវិញក្រោយវិបត្តិនៃការរីករាលដាលជំងឺនេះផងដែរ

ការបរិច្ចាគចុងក្រោយនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររួមលើវិស័យបរិស្ថាន សង្គមនិងអភិបាលកិច្ច (ESG) សម្រាប់ក្រុមហ៊ុនជាសមាជិកតាមការគូសបញ្ជាក់របស់សម្ព័ន្ធក្រុមហ៊ុន Prince Group ។ ចំណុចគន្លឹះមួយនៃយុទ្ធសាស្ត្រនេះ គឺការបរិច្ចាគថវិកាចំនួន ៣លានដុល្លារអាមេរិករបស់លោកប្រធាន Chen Zhi នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជាឈានដល់គោលដៅរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាជន យ៉ាងហោចណាស់ ៨០% ឬស្មើនឹងជិត ១៣លាននាក់ ដែលនេះគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធក្រុមហ៊ុនចំពោះទំនួលខុសត្រូវសង្គមនៅកម្ពុជា។ ក្នុងនោះផងដែរ ក្រុមហ៊ុន Prince Real Estate បានឧបត្ថម្ភអង្ករសរុប ១៦,០៨០គីឡូក្រាម មីចំនួន ៨០៤កេស ទឹកត្រី ៨០៤ដប និងទឹកស៊ីអ៊ីវ ៨០៤ដប ជូនដល់គ្រួសារមួយចំនួន រួមជាមួយទឹកបរិសុទ្ធ ៥០០ កេស និងភេសជ្ជៈចំនួន ២០០កេសសម្រាប់មន្រ្តីនគរបាលចំនួន ២៣៤រូប ដែលកំពុងបំពេញការងារដោយមិនគិតពីការនឿយហត់នៅតាមទីតាំងចំនួន ៣៣កន្លែងក្នុងខណ្ឌចំការមន ដែលជាតំបន់រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារការផ្ទុះឡើងនូវជំងឺ Covid-19 ដែលនៅជិតទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធក្រុមហ៊ុន Prince Group

“ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនមួយដែលខិតខំធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់សហគមន៍មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា វាជាកាតព្វកិច្ចរបស់ពលរដ្ឋក្នុងការធ្វើការជាដៃគូជាមួយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងមន្ត្រីនៃរដ្ឋបាលខណ្ឌចំការមន។ ការផ្ទុះឡើងនូវជំងឺរាតត្បាតក្នុងសហគមន៍បានជះឥទ្ធិពលដល់ជីវិតរស់នៅរបស់បងប្អូនប្រជាជនជាច្រើននៅក្នុងខណ្ឌមួយនេះ ហើយយើងជឿជាក់ថា សកម្មភាពឆ្លើយតបរហ័ស និងច្បាស់លាស់នឹងធ្វើឱ្យមានការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការធានាឱ្យមានការងើបឡើងវិញដ៏រឹងមាំសម្រាប់សហគមន៍” នេះបើតាមប្រសាសន៍របស់លោក Steven Wang ដែលជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate

គំនិតផ្តួចផ្តើមនេះ គ្រាន់តែជាគំនិតមួយក្នុងចំណោមសកម្មភាពជាច្រើនដែលសម្ព័ន្ធក្រុមហ៊ុន Prince Group បាន រៀបចំឡើងប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ

កាលពីខែមុន មូលនិធិសប្បុរសធម៌ព្រីនស៍ ដែលជាអង្គភាពសប្បុរសធម៌មួយរបស់សម្ព័ន្ធក្រុមហ៊ុន Prince Group បានចែកអំណោយជាសម្ភារៈថែទាំសុខភាពជូនដល់ប្រជាជនចំនួន ៥០០គ្រួសារ ដែលរស់នៅក្នុងភូមិអុង ស្រុកព្រៃនប់ ប្រទេសកម្ពុជា ដែលស្ថិតនៅជិតទីតាំងគម្រោងទីក្រុងរាមដែលមានទឹកប្រាក់ចំនួន ១៦ពាន់លានដុល្លារអាមេរិកនៅលើផ្ទៃដីចាក់បំពេញទំហំ ៨៤៣ហិកតា ដែលកំពុងតែធ្វើការអភិវឌ្ឍស្ថិតនៅជិតអាកាសយានដ្ឋានអន្តរជាតិក្រុង ព្រះសីហនុ។ គម្រោងទីក្រុងរាមគ្រោងនឹងផ្លាស់ប្តូរមុខមាត់តំបន់នេះ ដោយសម្ព័ន្ធក្រុមហ៊ុន Prince Group នៅតែមានការគិតគូរចំពោះសហគមន៍មូលដ្ឋានក្រោមការពិគ្រោះយោបល់ជាមួយ ថ្នាក់ដឹកនាំមូលដ្ឋានដើម្បីស្វែងយល់ពីតម្រូវការសហគមន៍នាពេលអនាគត

សម្ព័ន្ធក្រុមហ៊ុន Prince Group នឹងបន្តជួយដល់ប្រជាជនកម្ពុជាដោយការចែកអំណោយសម្ភារៈចាំបាច់ជូនដល់ប្រជាជន ខណៈដែលការអនុវត្តគំនិតផ្តួចផ្តើមសហគមន៍សំខាន់ៗ និងការធ្វើការជាមួយដៃគូដែលមានទំនួលខុសត្រូវខាងសង្គមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងឆ្ពោះទៅរកការផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន

ចប់

 

អំពីក្រុមហ៊ុនអចលនទ្រព្យ Prince Real Estate ៖
Prince Real Estate គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំដាប់កំពូលមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Prince Real Estate បានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយបានបញ្ចប់គម្រោងជាច្រើននៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ ក្រុមហ៊ុនបានរួមវិភាគទានដល់ការផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានគម្រោងអចលនទ្រព្យលាតសន្ធឹងលើផ្ទៃដីទំហំ ១លានម៉ែត្រក្រឡា។

អំពីក្រុមហ៊ុន Prince Holding Group៖
Prince Holding Group គឺជា ក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ដែលមានអង្គភាពផ្សេងៗ ផ្តោតទៅលើវិស័យស្នូលចំនួនបី គឺការអភិវឌ្ឍអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជា រួមមាន៖ ក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Prince Huan Yu Real Estate Group, ធនាគារ Prince Bank, Cambodia Airways, និងក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន សម្ព័ន្ធក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងធ្វើប្រតិបត្តិការអភិវឌ្ឍន៍ ដែលក្នុងនោះមាន វិស័យអចលនទ្រព្យ វិស័យធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ចំណីអាហារ និងភេសជ្ជៈ និង ជីវិតរស់នៅ ។ល។
ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខគេ និងការចូលរួមនាពេលអនាគតនៅក្នុង ភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយ ត្រូវបានគេរំពឹងថានឹងដើរតួជាកម្លាំង ចលករដ៏សំខាន់មួយដើម្បីជំរុញដល់សេដ្ឋកិច្ចកម្ពុជាដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមគោលនយោបាយរបស់ រាជរដ្ឋាភិបាលដែលមាន ភាពអនុគ្រោះចំពោះវិស័យឧស្សាហកម្ម។

ដោយមានការប្រើបណ្តាញក្រុមអ្នកជំនាញខាងឧស្សាហកម្មធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បានចាក់គ្រឹះដ៏រឹងមាំដើម្បីធ្វើជាស្ពានចម្បងមូលធនក្នុងស្រុក និងអន្តរជាតិ។ Prince Holding Group កំពុងតែបោះជំហានទៅមុខដោយបន្តស្វែងរកឱកាសដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈភាពជាដៃគូ ឬការវិនិយោគផ្ទាល់នៅក្នុងវិស័យសំខាន់ៗដើម្បីភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងស្រុក។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Prince Holding Group សូមទំនាក់ទំនង៖
លោក Andrew Scott
Hill+Knowlton Strategies Asia
ទូរសព្ទលេខ៖ +852-5918-9896
Andrew.scott@hkstrategies.com

អ្នកនាង Ada Leung
Hill+Knowlton Strategies Asia
ទូរសព្ទលេខ៖ +852-2894-6225
Email: Ada.leung@hkstrategies.com