ក្រោយពីបានឆ្លងកាត់ឆ្នាំដ៏លំបាកដែលមិនធ្លាប់មានពីមុនមក និងបានធ្វើឲ្យប៉ះពាល់ដល់ទាំងគ្រឹះស្ថានអប់រំនានា ក៏ដូចជាសិស្សានុសិស្ស ថ្ងៃនេះសាលានាឡិកាស្វីសដំបូងគេបង្អស់ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា Prince Horology ដែលជាសាលាបង្កើតឡើងដោយ ព្រីនស៍ ហូលឌីង គ្រុប មានមោទនភាពក្នុងការប្រកាសថា ក្រុមនិស្សិតកម្ពុជាដំបូងគេទាំង៦នាក់របស់យើង បានបញ្ចប់ការសិក្សាឆ្នាំទី១ដោយជោគជ័យ ហើយ ពួកគេកំពុងបន្តការសិក្សាឆ្នាំទី២ នៃកម្មវិធីសិក្សារបស់ពួកគេ។ បច្ចុប្បន្ន សិស្សទាំង ៦នាក់ បានទទួលអាហារូបករណ៍ផ្ដល់ដោយមូលនិធិ ព្រីនស៍ ដែលរួមមានប្រាក់ខែ និងប្រាក់ឧបត្ថម្ភសម្រាប់ការស្នាក់នៅជាដើម។
នៅថ្ងៃទី 13 ខែធ្នូ កន្លងទៅនេះ សិស្សនៃសាលាផលិតនាឡិកា Prince Horology ដែលប្រកបដោយទេពកោសល្យទាំង៦នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកមីក្រូមេកានិករបស់ពួកគេដោយជោគជ័យ ហើយសមិទ្ធិផលនោះក៏ត្រូវបានប្រារព្ធអបអរនៅមជ្ឈមណ្ឌលផងដែរ។ ហើយនៅក្នុងឆ្នាំទី២នៃកម្មវិធីសិក្សា ពួកគេនឹងផ្តោតទៅលើការផ្តល់សេវាកម្មនាឡិកា។
ក្នុងចំណោមការប្រឡងបញ្ចប់ទាំង ៣វគ្គ ក្នុងឆ្នាំទី១ អ្នកផលិតនាឡិកាប្រកបដោយទឹកចិត្តមោះមុត ត្រូវតែផលិតដោយដៃនូវ ក) ទំពក់បង្វិលទ្រនិច ខ) ទ្រនិចវាស់ និង គ) ឧបករណ៍ថ្លឹង ដែលត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យដ៏តឹងរឹង។ នៅមុននេះ សិស្សទាំងអស់បានបញ្ចប់ការប្រឡងកម្រិតមធ្យមចំនួន ៣ ក្នុងចំណោម ៥វគ្គ ដែលផ្តោតទាំងទ្រឹស្ដីនៃការផលិតនាឡិកា និងការអនុវត្តន៍ផ្ទាល់នៅមុនការប្រឡងបញ្ចប់របស់ពួកគេ។
សិស្សនៅសាលាផលិតនាឡិកា Prince Horology កំពុងឆ្ពោះទៅរកការទទួលបាននូវវិញ្ញាបនបត្រលើជំនាញផលិតនាឡិកាដែលមានការទទួលស្គាល់ជាអន្តរជាតិ។ វគ្គសិក្សាទាំងអស់ត្រូវបានបង្រៀនដោយគ្រូដែលមានជំនាញវិជ្ជាជីវៈ និងធ្លាប់ធ្វើការនៅក្នុងកម្មវិធីបណ្តុះបណ្តាលធ្វើនាឡិកាស្វីស និងការអប់រំនៅប្រទេសស្វីស (WOSTEP) ដ៏ល្បីល្បាញលើពិភពលោក។
ព្រីនស៍ ហូលឌីង គ្រុប តាមរយៈជំនួយសប្បុរសធម៌នៃមូលនិធិ ព្រីនស៍ (Prince Foundation) បានគាំទ្រដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះចាប់តាំងពីការបង្កើតឡើងដំបូងមកម្លេះ។
Prince Horology គឺជាមជ្ឈមណ្ឌលផលិតនាឡិកាស្វីសដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានបំពាក់ទៅដោយបរិក្ខារ សម្ភារៈដ៏ទំនើប ព្រមទាំងកម្មវិធីសិក្សាបណ្តុះបណ្តាលដ៏ទូលំទូលាយដែលកម្រឃើញមួយនៅក្រៅប្រទេសស្វីស។
សម្រាប់ព័ត៌មានលម្អិត អ្នកដែលមានការចាប់អារម្មណ៍ស្វែងយល់បន្ថែម ឬចុះឈ្មោះចូលរៀនក្នុងកម្មវិធីសិក្សា សូមចូលទៅកាន់គេហទំព័រ https://princehorology.com/ ។