ការចូលរួមសហការរវាងផ្នែកថែទាំសុខភាព និងធនាគាឯកជននៅកម្មវិធីកីឡាវាយកូនហ្គោល

Categories
2022

មូលនិធិព្រីនស៍ មានមោទកភាពដែលបានក្លាយជាអ្នកឧបត្ថម្ភនៃកម្មវិធីកីឡាវាយកូនហ្គោល SGMC & Phillip Bank Golf Funtasia ដែលសហការរៀបចំដោយមណ្ឌលវេជ្ជសាស្រ្ត ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (អេស ជី អឹម ស៊ី) និងធនាគារ ហ្វីលីព។

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅ City Golf Club ដែលទទួលបានការចូលរួមពីសំណាក់អ្នកជំនួញ និងបុគ្គលដែលមានមុខមាត់ក្នុងស្រុកមួយចំនួន ក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាព និងណែនាំអំពីសេវាធនាគារដល់អតិថិជនអាទិភាពសម្រាប់ការធ្វើឱ្យមានភាពប្រសើរឡើងនៃប្រទេសកម្ពុជា។ រួមជាមួយគ្នានេះ Prince Brewing ក៏បានចូលរួមផ្ដល់ជាស្រាបៀរស្រស់ៗដល់អ្នកចូលរួមក្នុងអំឡុងពេលកម្មវិធីនេះផងដែរ។

លោក Chan Mach នាយកប្រតិបត្តិធនាគារហ្វីលីព បានមានប្រសាសន៍ថា “ពួកយើងរីករាយណាស់ដែលបានសហការជាមួយមណ្ឌលវេជ្ជសាស្រ្ត ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (អេស ជី អឹម ស៊ី) ក្នុងការរៀបចំកម្មវិធីកីឡាវាយកូនហ្គោលនេះឡើង។ យើងសង្ឈឹមថាប្រជាជនកម្ពុជាអាចទទួលបានអត្ថប្រយោជន៍យ៉ាងទូលំទូលាយពីការធានារ៉ាប់រងសុខភាព និងសេវាកម្មហិរញ្ញវត្ថុរបស់ពួកយើង។” ។

ជាមួយគ្នានេះ លោក Yeong Hock Ming អ្នកគ្រប់គ្រងផ្នែកលក់ និងអភិវឌ្ឍន៍អាជីវកម្មនៃមណ្ឌលវេជ្ជសាស្ត្រ ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (អេស ជី អឹម ស៊ី) បានមានប្រសាសន៍ថា “អេស ជី អឹម ស៊ី មានគោលបំណងផ្ដល់ជូននូវសេវាថែទាំសុខភាពបែបវេជ្ជសាស្រ្តតាមស្តង់ដាររបស់ប្រទេសសិង្ហបុរីជូនប្រជាជនកម្ពុជាដោយផ្តោតសំខាន់ទៅលើការផ្ដល់ជូននូវសេវាថែទាំសុខភាព និងសុខុមាលភាព” ។

មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់ ព្រីនស៍ គ្រុប មានគោលបំណងជំរុញការពិភាក្សារវាងភាគីពាក់ព័ន្ធនឹងផ្នែកថែទាំសុខភាព និងផ្នែកអាជីវកម្មមករួមគ្នា។ ទន្ទឹមនឹងនេះផងដែរ កម្មវិធីក៏មានការដាក់បង្ហាញផ្សព្វផ្សាយនូវគុណតម្លៃស្នូល និងការងាររបស់ មូលនិធិព្រីនស៍។

រួមជាមួយនឹងការគាំទ្រក្រុមកីឡាបាល់ទះ និងក្រុមកីឡាបាល់បោះរទេះជនពិការ មូលនិធិព្រីនស៍ នឹងបន្តយកកីឡាជាវិថីមួយដើម្បីបង្កើនការយល់ដឹងអំពីសុខភាព និងធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *