
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់TAFTAC នៅមជ្ឍមណ្ឌលបណ្ុះបណ្តាលវជ្ជាជីវៈនាឡិកាព្រីនស៍
ឆ្វេងទៅស្តាំ អ្នកនាង Ceci Hon អ្នកជំនាញផ្នែកទំនួលខុសត្រូវសង្គមនៃមូលនិធិព្រីនស៍ , លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃព្រីនស៍ហូលឌីងគ្រុប, អ្នកស្រី Doreen Tan នាយក TAFTAC, លោក Maarten Pieters ទីប្រឹក្សាបច្ចេកទេសនៃមជ្ឍមណ្ឌលបណ្តុះបណ្តាលវជ្ជាជីវៈនាឡិកាព្រីនស៍, និងលោក Albert Tan អនុប្រធាន TAFTAC.
[Phnom Penh, 5 December 2022] មជ្ឍមណ្ឌលបណ្តុះបណ្តាលវជ្ជាជីវៈនាឡិកាព្រីនស៍ មានសេចក្តីសោមនស្សរីករាយដែលបានរៀបចំដំណើរទស្សនកិច្ចសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ពី TAFTAC ( សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ) មកកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ពួកយើង។
លោក Albert Tan អនុប្រធាន TAFTAC និង អ្នកស្រី Doreen Tan នាយក TAFTAC បានទទួលការស្វាគមន៍ដោយ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃព្រីនស៍ហូលឌីងគ្រុប និងលោក Maarten Pieters ទីប្រឹក្សាបច្ចេកទេសនៃមជ្ឍមណ្ឌលបណ្ុះបណ្តាលវជ្ជាជីវៈនាឡិកាព្រីនស៍។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក Maarten បានណែនាំសិស្សដែលទើបបញ្ចប់ការសិក្សចំនួន៦នាក់ និងជាបុគ្គលិកពេញសិទ្ធិរបស់មជ្ឍមណ្ឌលបណ្ុះបណ្តាលវជ្ជាជីវៈនាឡិកាព្រីនស៍។ ពួកគេបានទទួលការសិក្សាពីដំណើរការដ៏ស្មុគស្មាញនៃការផលិតនាឡិកាស្វីសក្នុងរយៈពេលពីរឆ្នាំកន្លងមក ក៏ដូចជាចែករំលែកពីរបៀបដែលមជ្ឍមណ្ឌលត្រូវបានបង្កើតតាំងពីដំបូង។
លោក Albert Tan បានថ្លែងថា៖ « វាជាអ្វីដែលថ្មី និងការយល់ដឹងកាន់តែប្រសើរឡើងអំពីវិស្វកម្ម និងការបង្កើតនាឡិកា។ យើងសូមអរគុណដល់មជ្ឍមណ្ឌលបណ្ុះបណ្តាលវជ្ជាជីវៈនាឡិកាព្រីនស៍ សម្រាប់ទស្សនកិច្ចនេះ និងសម្រាប់ការចែករំលែកអំពីមីក្រូមេកានិច និងការផលិតនាឡិកាពីគ្រូដែលមានបទពិសោធន៍។
លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃព្រីនស៍ហូលឌីងគ្រុបបានលើកឡើងថា៖ យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណើរទស្សនកិច្ចដោយថ្នាក់ដឹកនាំកំពូលរបស់ TAFTAC ដែលជាស្ថាប័នសំខាន់មួយ ដែលមានសារៈសំខាន់ក្នុងការជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ អ្វីដែលពួកគេសម្រេចបានក្នុងទំហំសម្រាប់ប្រទេសកម្ពុជា គឺពិតជាគួរឲ្យចាប់អារម្មណ៍ ហើយយើងជឿជាក់ថាមាគ៌ាអរិយធម៌នឹងដើរតួនាទីក្នុងការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។