
[Phnom Penh, 12 October 2022] កាលពីពេលថ្មីៗនេះ មូលនិធិព្រីនស៍ បានចូលរួមពិធីសន្និសីទកាសែតដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការប្រកាសបើកជាថ្មីម្ដងទៀតនៃការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាព្រឹត្តិការណ៍ដ៏ធំថ្នាក់ជាតិដ៏ល្បីមួយ។
ការប្រកួតដណ្តើមពានរង្វាន់នេះត្រូវបានរៀបចំឡើងម្តងកាលពីឆ្នាំ១៩៩៧ ហើយនឹងរៀបចំឡើងជាថ្មីម្តងទៀត នៅចន្លោះ ថ្ងៃទី ១៥-៣០ ខែតុលា ដោយមានការចូលរួមពីសំណាក់ក្រុមបាល់ទះចំនួន ១១ក្រុម។
យើងជឿជាក់ថា ការប្រកួតនេះនឹងជំរុញទឹកចិត្តយុវជនកម្ពុជាឱ្យស្រលាញ់វិស័យកីឡា និងផ្តល់ឱកាសឱ្យកីឡាករដែលមានបទពិសោធន៍ក្នុងការហ្វឹកហាត់មុនការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជាចូលមកដល់!
យើងពិតជាមានមោទកភាពណាស់ដែលបានចូលរួមពង្រឹងវិស័យកីឡាបាល់ទះកម្ពុជា តាមរយៈការនាំយកគ្រូបង្វឹកកំពូល និងការសម្របសម្រួលក្នុងការប្រកួតមិត្តភាពអន្តរជាតិ។ សម្រាប់បងប្អូនដែលនៅទីក្រុងភ្នំពេញ សូមអញ្ជើញមកទស្សនាការប្រកួតនៅកីឡាដ្ឋានព្រីនស៍ ឬទស្សនាការផ្សាយផ្ទាល់នៃការប្រកួតមិត្តភាពអន្តរជាតិនៅលើកញ្ចក់ទូរទស្សន៍ជាតិ!
#កីឡា #កីឡាបាល់ទះ #កម្ពុជា #មូលនិធិព្រីនស៍ #ព្រីនស៍ហូលឌីងគ្រុប