ក្រោយពីបានឆ្លងកាត់ឆ្នាំដ៏លំបាកដែលមិនធ្លាប់មានពីមុនមក និងបានធ្វើឲ្យប៉ះពាល់ដល់ទាំងគ្រឹះស្ថានអប់រំនានា ក៏ដូចជាសិស្សានុសិស្ស ថ្ងៃនេះសាលានាឡិកាស្វីសដំបូងគេបង្អស់ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា Prince Horology ដែលជាសាលាបង្កើតឡើងដោយ ព្រីនស៍ ហូលឌីង គ្រុប មានមោទនភាពក្នុងការប្រកាសថា ក្រុមនិស្សិតកម្ពុជាដំបូងគេទាំង៦នាក់របស់យើង បានបញ្ចប់ការសិក្សាឆ្នាំទី១ដោយជោគជ័យ ហើយ ពួកគេកំពុងបន្តការសិក្សាឆ្នាំទី២ នៃកម្មវិធីសិក្សារបស់ពួកគេ។ បច្ចុប្បន្ន សិស្សទាំង ៦នាក់ បានទទួលអាហារូបករណ៍ផ្ដល់ដោយមូលនិធិ ព្រីនស៍ ដែលរួមមានប្រាក់ខែ និងប្រាក់ឧបត្ថម្ភសម្រាប់ការស្នាក់នៅជាដើម។

នៅថ្ងៃទី 13 ខែធ្នូ កន្លងទៅនេះ សិស្សនៃសាលាផលិតនាឡិកា Prince Horology ដែលប្រកបដោយទេពកោសល្យទាំង៦នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកមីក្រូមេកានិករបស់ពួកគេដោយជោគជ័យ ហើយសមិទ្ធិផលនោះក៏ត្រូវបានប្រារព្ធអបអរនៅមជ្ឈមណ្ឌលផងដែរ។ ហើយនៅក្នុងឆ្នាំទី២នៃកម្មវិធីសិក្សា ពួកគេនឹងផ្តោតទៅលើការផ្តល់សេវាកម្មនាឡិកា។

ក្នុងចំណោមការប្រឡងបញ្ចប់ទាំង ៣វគ្គ ក្នុងឆ្នាំទី១ អ្នកផលិតនាឡិកាប្រកបដោយទឹកចិត្តមោះមុត ត្រូវតែផលិតដោយដៃនូវ ក) ទំពក់បង្វិលទ្រនិច ខ) ទ្រនិចវាស់ និង គ) ឧបករណ៍ថ្លឹង ដែលត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យដ៏តឹងរឹង។ នៅមុននេះ សិស្សទាំងអស់បានបញ្ចប់ការប្រឡងកម្រិតមធ្យមចំនួន ៣ ក្នុងចំណោម ៥វគ្គ ដែលផ្តោតទាំងទ្រឹស្ដីនៃការផលិតនាឡិកា និងការអនុវត្តន៍ផ្ទាល់នៅមុនការប្រឡងបញ្ចប់របស់ពួកគេ។

សិស្សនៅសាលាផលិតនាឡិកា Prince Horology កំពុងឆ្ពោះទៅរកការទទួលបាននូវវិញ្ញាបនបត្រលើជំនាញផលិតនាឡិកាដែលមានការទទួលស្គាល់ជាអន្តរជាតិ។ វគ្គសិក្សាទាំងអស់ត្រូវបានបង្រៀនដោយគ្រូដែលមានជំនាញវិជ្ជាជីវៈ និងធ្លាប់ធ្វើការនៅក្នុងកម្មវិធីបណ្តុះបណ្តាលធ្វើនាឡិកាស្វីស និងការអប់រំនៅប្រទេសស្វីស (WOSTEP) ដ៏ល្បីល្បាញលើពិភពលោក។

ព្រីនស៍ ហូលឌីង គ្រុប តាមរយៈជំនួយសប្បុរសធម៌នៃមូលនិធិ ព្រីនស៍ (Prince Foundation) បានគាំទ្រដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះចាប់តាំងពីការបង្កើតឡើងដំបូងមកម្លេះ។

Prince Horology គឺជាមជ្ឈមណ្ឌលផលិតនាឡិកាស្វីសដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានបំពាក់ទៅដោយបរិក្ខារ សម្ភារៈដ៏ទំនើប ព្រមទាំងកម្មវិធីសិក្សាបណ្តុះបណ្តាលដ៏ទូលំទូលាយដែលកម្រឃើញមួយនៅក្រៅប្រទេសស្វីស។

សម្រាប់ព័ត៌មានលម្អិត អ្នកដែលមានការចាប់អារម្មណ៍ស្វែងយល់បន្ថែម ឬចុះឈ្មោះចូលរៀនក្នុងកម្មវិធីសិក្សា សូមចូលទៅកាន់គេហទំព័រ https://princehorology.com/

We are pleased to announce that Prince Holding Group, Chairman Chen Zhi one of the largest and fastest growing conglomerates in Cambodia, is now part of EuroCham Cambodia as an Associate Corporate Member. We look forward to engaging with EuroCham to work together and build a better future for Cambodia!

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនលឿនបំផុតរបស់កម្ពុជា បានបរិច្ចាគថវិកាចំនួន ២ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយដល់រដ្ឋាភិបាលឡាវ ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះដែរ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានបរិច្ចាគថវិកាចំនួន ១ លានដុល្លារអាមេរិក ម្តងរួចមកហើយកាលពីដើមខែកញ្ញាកន្លងមកនេះ។ គូសបញ្ជាក់ផងដែរ អំណោយទាំងពីរលើកត្រូវបានធ្វើឡើងដោយឆ្លើយតបទៅតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហាកូវីដ-១៩ រវាងប្រទេសជិតខាងទាំងពីរ។

 

ការបរិច្ចាគនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញដោយលោក ហ្គុយ ឆាយ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលតំណាងជំនួសមុខអោយអ្នកឧកញ៉ា ចេន ហ្ស៊ី។ ដែលក្នុងនោះ អំណោយ ទាំង ពីរលើកដែលមាន ទឹក ប្រាក់ សរុប ៣ លាន ដុល្លារ អាមេរិក ក្នុង គោល បំណង ជួយ ប្រជាជន ឡាវក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ រាតត្បាតនេះ។

សូមបញ្ចាក់ថា ៖ ប្រទេសកម្ពុជាជាប្រទេសដែលមានអត្រានៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ច្រើនជាងគេនៅលើពិភពលោក អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាសហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មនៅក្នុងតំបន់មេគង្គ ដឹងយ៉ាងច្បាស់ថាតើវាមានសារៈសំខាន់យ៉ាងណាសម្រាប់ធុរកិច្ចកម្ពុជាក្នុងការជួយដល់ប្រទេជិតខាងក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ជាសកលនេះ។ ក្នុងនាមជាសហគ្រាសឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក៏មានគោលបំណងចូលរួមចំណែកក្នុងតួនាទីនៃភាពជាអ្នកដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជាអំពីកិច្ចការក្នុងតំបន់ ខណៈដែលនេះជាពេលវេលាដ៏លំបាកមួយសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូល។

ព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមពហុវិស័យឈានមុខគេដែលមានក្រុមហ៊ុនជាបុត្រស័ម្ពន្ធដូចជា ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប; ធនាគារព្រីនស៍; ក្រុមហ៊ុនព្រីនស៍អចលនទ្រព្យហ័នយូ ; ក្រុមហ៊ុន Awesome Global បានឈានមុខគេសម្រាប់សកម្មភាពទំនួលខុសត្រូវសង្គម(CSR) នៅឆ្នាំនេះ។ ជាមួយកិច្ចការទំនួលខុសត្រូវសង្គមនេះហើយ ទើបក្រុមហ៊ុន ចាប់ផ្តើមកម្មវិធីអាហារូបករណ៍ធំជាងគេបំផុតនៅប្រទេសកម្ពុជាគឺ «អាហា រូបករណ៍ ចេន ហ្ស៊ី» ។ លើសពីនោះទៅទៀត ក្រុមហ៊ុនព្រីសន៍ ហូលឌីង គ្រុប បានទទួលពាន រង្វាន់អន្តរ ជាតិចំនួនប្រាំបី និងនៅតែរក្សាបាននូវប្រតិបត្តិការអាជីវកម្ម បើទោះបីជាមានឧបសគ្គខ្លះៗក៏ដោយ។

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមាន ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងបម្រើសេវាអតិថិជន។

អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជា រួមមានក្រុមហ៊ុនPrince Real Estate Group ក្រុមហ៊ុនPrince Huan Yu Real Estate Group ធនាគារPrince Bank ព្រមទាំងក្រុមហ៊ុនAwesome Global Investment Group។ តាមរយៈក្រុមហ៊ុន

បុត្រសម្ព័ន្ធទាំងនេះ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានអាជីវកម្មប្រមាណជាង៨០នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស ដែលកើតចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹងដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប បានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប កំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍និងលំនៅដ្ឋានទីក្រុងរាម នាពេលខាងមុខដែលនឹងក្លាយជាគម្រោង អចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងនោះដែរសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់តំបន់ទាំងមូល។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើរ រយៈពេល១០នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលក្នុងគោលបំណងរួមចំណែកដល់ការស្តារ សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុផងដែរ។

សម្រាប់ការសាកសួរព័ត៌មានផ្សេងៗអំពីសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប សូមទំនាក់ទំនងទៅកាន់៖

លោកស្រី លឹម ស៊ាងហេង

Two Way Public Relations

ទូរសព្ទលេខ៖ +៨៥៥ ៦៩ ៧៧៣ ៩៦១

អ៊ីម៉ែល៖seangheng@twowaypr.com

ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជា ម្ចាស់ជ័យលាភីមាសនៃកម្មវិធីពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជាពានរង្វាន់ក្រុមហ៊ុនដែលមានការទទួលខុសត្រូវធ្វើកិច្ចការងារសង្គមឆ្នើមដាច់គេក្នុងប្រទេសកម្ពុជា នៃព្រឹត្តិការណ៍ពានរង្វាន់ពិភពលោកប្រចាំឆ្នាំ២០២១ ស្តីពីក្រុមហ៊ុនដែលទទួលខុសត្រូវធ្វើកិច្ចការងារសង្គម The Global CSR Awards 2021 ក្នុងឆ្នាំទី១៣នេះ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ត្រូវបានជ្រើសរើសពីក្នុងចំណោមក្រុមហ៊ុនល្អៗដាច់គេមួយចំនួនមកពីអាស៊ី អារ៉ាប់រួម និងអឺរ៉ុបផងដែរ។

ព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021នេះ គឺជាកម្មវិធីពានរង្វាន់ដែលមានការទទួលស្គាល់ដ៏មានកិត្យានុភាពបំផុតក្នុងតំបន់អាស៊ីចំពោះក្រុមហ៊ុនដែលមានការទំនួលខុសត្រូវចំពោះសង្គម និងអភិបាលកិច្ចល្អ។ កម្មវិធីនេះមានការទទួលស្គាល់ និងផ្តល់កិត្តិយសដល់ក្រុមហ៊ុនជាច្រើនដែលមានភាពលេចធ្លោជាងគេក្នុងការអនុវត្តទៅលើគំនិតច្នៃប្រឌិត និងផលិតផលលំដាប់ថ្នាក់ពិភពលោក សេវាកម្ម គម្រោង និងកម្មវិធីនានាទោះបីជាបានធ្វើក្នុងអតីតកាល ក៏ដូចជាពេលបច្ចុប្បន្នក៏ដោយ។ គម្រោងទាំងនេះបង្ហាញពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន ភាពស្មោះត្រង់ ការបន្តប្តេជ្ញាចិត្តក្នុងការរួមបញ្ចូលនូវគុណតម្លៃសីលធម៌ ការអនុលោមទៅតាមច្បាប់ និងការគោរពគ្នាទៅវិញទៅមក សហគមន៍ និងបរិស្ថានតាមរបៀបដែលពួកគេប្រកបអាជីវកម្ម។

នៅឆ្នាំនេះ អ្នកចូលរួមជាង ៣៥០នាក់ បានអញ្ជើញមកពីជាង១០០ក្រុមហ៊ុននៅទូទាំងពិភពលោក ហើយក្រុមហ៊ុនដែល បានជ្រើសរើសនៅវគ្គចុងក្រោយចំនួន៥០ក្រុមហ៊ុន ដែលត្រូវបានគណៈកម្មការវិនិច្ឆ័យទទួលស្គាល់ជាស្ថាប័នដែលមានកម្មវិធីទំនួលខុសត្រូវដ៏មុតមាំចំពោះសហគមន៍នៅក្នុងឆ្នាំទី២ នាសម័យនៃការរីករាលដាលជម្ងឺកូវីដ-១៩នេះផងដែរ។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុបបានមានប្រសាសន៍ថា “ព្រីនស៍ គ្រុប មានកិត្តិយសយ៉ាងក្រៃលែងដែលទទួលបាននូវការទទួលស្គាល់ពីព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021 ដោយបានបញ្ជាក់ពីការរួមចំណែករបស់ពួកយើងក្នុងនាមជាក្រុមហ៊ុនដែលប្រកបដោយទំនួលខុសត្រូវចំពោះប្រជាជននៅក្នុងប្រទេសកម្ពុជា”។ លោកបានបន្តទៀតថា “ព្រីនស៍ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង នឹងបន្តធ្វើការជាមួយមូលនិធិព្រីនស៍ ដែលជាដៃគូផ្នែកសប្បុរសធម៌របស់យើង ក៏ដូចជាអ្នកដែលពាក់ព័ន្ធដទៃទៀត រួមមានក្រសួង និងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីបង្កើតនូវភាពល្អប្រសើរសម្រាប់អនាគតរបស់ប្រទេសកម្ពុជា”។

លោក Tan ក៏ត្រូវបានអញ្ជើញសម្រាប់ការថ្លែងសុន្ទរកថាគន្លឹះនៃដំណើរការស្តារឡើងវិញរបស់ប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូល Annual Global CSR Summit លើកទី១២ និងទី១៣ ដែលប្រារព្ធឡើងនៅថ្ងៃតែមួយ នៃការប្រកាសពានរង្វាន់នេះផងដែរ។ ក្នុងនោះដែរ ក៏មានវាគ្មិនដទៃទៀតដែលអ្នកជំនាញដឹកនាំការគិតប្រកបដោយនិរន្តរភាពឈានមុខគេក្នុងតំបន់ដូចជាស្ថាបនិករបស់ក្រុមហ៊ុនOcean Recovery Alliance គឺលោកDoug Woodring ដែលគាត់ជាអ្នកដឹកនាំផ្នែក និរន្តរភាពនៅ ក្រុមហ៊ុនSchneider Electric (អាស៊ីខាងត្បូង) ក្រុមហ៊ុន Infosys និងក្រុមហ៊ុន Bridgestone Asia Pacific

ស្ថានភាពនៅកម្ពុជាបានស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់ បន្ទាប់ពីមានការកើនឡើងនៃការឆ្លងមេរោគកូវីដ-១៩ នៅត្រឹមពាក់កណ្តាលឆ្នាំមកនេះ។ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប បានរួមចំណែកយ៉ាងសកម្មតាមរយៈការទិញវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ចំនួន១លានដូស និងការបរិច្ចាគដែលមានទឹកប្រាក់ប្រមាណ៦លានដុល្លារសហរដ្ឋអាមេរិក ដើម្បី គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ព្រមទាំងការផ្តល់ជូនអាហារូបករណ៍ Chen Zhi ដែលផ្តល់ជូនជាឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់សិស្ស ដែលពួកគេស្ថិតក្នុងស្ថានភាពលំបាក និងជាការសន្យាក្នុងការកែប្រែជីវភាពរបស់ពួកគេ។ អាហារូបករណ៍នេះ នឹងផ្តល់ជូនសិស្សចំនួន៤០០នាក់ នៅតាមសាកលវិទ្យាល័យនៃប្រទេសកម្ពុជា ក្នុងរយៈពេលនៃការបញ្ចប់ការសិក្សាសរុប៧ឆ្នាំ។ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុបនឹងរួមចំណែកបង់ថ្លៃសិក្សាពេញលេញ ជាមួយនិងប្រាក់ឧបត្ថម្ភសរុបជាទឹកប្រាក់ប្រមាណ ២លានដុល្លារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា នេះគឺជាពានរង្វាន់លំដាប់អន្តរជាតិទី៨ហើយ ដែលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបទទួលបានក្នុងឆ្នាំនេះ ដែលទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំឆ្ពោះទៅរកការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់អាស៊ានទាំងមូលផងដែរ។ រហូតមកដល់ពេលនេះ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ក៏ត្រូវបានទទួលស្គាល់ជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធីធុរកិច្ចអន្តរជាតិប្រចាំឆ្នាំ២០២១ ដែលនេះជាព្រឹត្តិការពានរង្វាន់អន្តរជាតិប្រចាំឆ្នាំលើកទី៨ របស់ Asia-Pacific Stevie Awards ហើយសម្ព័ន្ធក្រុមហ៊ុននេះក៏ត្រូវបានទទួលស្គាល់ថាជាសហគ្រាសដែលបង្ហាញពីភាពជាសហគ្រិនដ៏មានទំនួលខុសត្រូវ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ីសហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២១ Asia Responsible Enterprise Awards 2021 (“AREA”) ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបបានបណ្តាក់ទុនប្រមាណជាង 3ពាន់លានដុល្លារសហរដ្ឋអាមេរិកលើគម្រោងជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មច្រើនជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹង ដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បានកសាងមូលដ្ឋានគ្រឹះជាស្ពានចម្លងដ៏សំខាន់សម្រាប់មូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាតួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍ និងលំនៅដ្ឋានទីក្រុងរាមនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងតំបន់។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើររយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

កញ្ញាចាន់ សុម៉ាល្លីស
Two Way Public Relations
ទូរសព្ទលេខ៖ +៨៥៥ ៦៩៥៣៣ ៣៣២
អ៊ីម៉ែល៖somalis@twowaypr.com

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លាសហរដ្ឋរអាមេរិកជូនដល់រដ្ឋាភិបាលឡាវ ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។

 

អ្នកឧកញ៉ា ចេន ហ្ស៊ី ជាទីប្រឹក្សា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា មានប្រសាសន៍ថាការបរិច្ចាគនេះគឺក្នុងគោលបំណងមនុស្សធម៌ និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការផ្តល់ជំនួយ និងការគាំទ្រយ៉ាងសកម្មជូនដល់ប្រទេសឡាវ។ ដោយសារកម្ពុជាតែងតែជាមិត្តដ៏ល្អរបស់ប្រទេសជិតខាង ដូច្នេះយើងទាំងអស់គ្នាគួរតែរួបរួម និងជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដដ៏កាចសាហាវនេះ។

ក្នុងនាមជាអ្នកជំនួញម្នាក់ដែលបានចាក់គ្រឹះជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានឆ្លើយតបយ៉ាងសកម្មចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងមិត្តភាពទ្វេភាគី។ ដូច្នេះលោកក៏បានវិនិយោគនៅក្នុងវិស័យទេសចរណ៍ និងវិស័យបច្ចេកវិទ្យារបស់ប្រទេសឡាវ តាមរយៈក្រុមហ៊ុនជាច្រើនរបស់សម្ព័ន្ធ ដែលជំរុញដល់ការលើកកម្ពស់ធុរកិច្ចនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ។

ដោយផ្អែកលើការយល់ដឹងដ៏ស៊ីជម្រៅរបស់គាត់អំពីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា លោកគឺជាកម្លាំងជំរុញនៅពីក្រោយភាពជោគជ័យរបស់សម្ព័ន្ធក្រុមហ៊ុនកម្ពុជាជាច្រើន ដូចជាៈ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត ធនាគារព្រីនស៍ ក្រុមហ៊ុនព្រីនស៍ ហ័នយូ។

សហគ្រិនកម្ពុជារូបនេះត្រូវបានទទួលស្គាល់ថាជាសហគ្រិនឆ្នើមប្រចាំឆ្នាំនៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ២០២១ហើយក៏ជាសហគ្រិនកម្ពុជាតែមួយគត់ដែលបានឈ្នះពានរង្វាន់អ្នកដឹកនាំអាជីវកម្មពហុឧស្សាហកម្ម។

លើសពីនេះលោកគឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំអាស៊ីទាំងបីរូបដែលត្រូវបានគេទទួលស្គាល់ចំពោះភាពជាសហគ្រិនដ៏រឹងមាំនៅក្នុងវិស័យផ្សេងៗគ្នា ក្នុងអំឡុងឆ្នាំដ៏សែនលំបាកមួយក្នុងការដឹកនាំក្រុមហ៊ុន។

នៅក្នុងយុគសម័យមួយដែលពហុក្រុមហ៊ុននានាកំពុងបំពេញនូវទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម អ្នកឧកញ៉ា ចេន ហ្ស៊ី និងក្រុមការងារនៃថ្នាក់ដឹកនាំរបស់លោកនៅក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានខិតខំធ្វើការដោយមិនគិតពីភាពនឿយហត់ដើម្បីជាកម្លាំងជម្រុញឱ្យប្រទេសកម្ពុជាមានស្ថានភាពល្អប្រសើរ និងជាផ្នែកមួយនៃការគាំទ្រប្រទេសដើម្បីយកឈ្នះជម្ងឺរាតត្បាតដ៏កាចសាហាវនេះ។

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប 

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹង ដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បានកសាងមូលដ្ឋានគ្រឹះជាស្ពានចម្លងដ៏សំខាន់សម្រាប់មូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាតួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងអភិវឌ្ឍន៍ទីក្រុងរាម ដែលជាគម្រោងទេសចរណ៍ និងលំនៅដ្ឋានបុរីនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងតំបន់។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើររយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

ក្រុមហ៊ុន Prince Holding Group នឹងបន្តបោះជំហានទៅមុខក្នុងការស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់នៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

កញ្ញា ចាន់ សុម៉ាល្លីស
Two Way Public Relations
ទូរសព្ទលេខ៖ +៨៥៥ ៦៩ ៥៣៣ ៣៣២
អ៊ីម៉ែល៖ somalis@twowaypr.com

NGO Enterprise Asia បានជ្រើសយកសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅកម្ពុជាសម្រាប់ពានរង្វាន់នៃការពង្រឹងសិទ្ធិអំណាចនៅក្នុងសង្គម ដោយក្នុងកម្មវិធីនោះទទួលបានការចុះឈ្មោះជាង ៥០០នាក់។

ព្រីនស៍ ហូលឌីង គ្រុប (“ ព្រីនស៍គ្រុប”) ដែលជាក្រុមហ៊ុនធំជាងគេ និងរីកចម្រើនលឿនបំផុតមួយនៅកម្ពុជា ត្រូវបានគេទទួលស្គាល់ចំពោះភាពជាសហគ្រិនដែលប្រកបដោយទំនួលខុសត្រូវនៅក្នុងកម្មវិធីពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២១ ហៅកាត់ថា “ AREA”។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ទទួលបានការកោតសរសើរចំពោះកិច្ចការងារដែលមានឥទ្ធិពលដ៏ខ្លាំងក្លានៅអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ នេះជាពានរង្វាន់ទី ៥ ហើយ ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ទទួលបាននៅក្នុងឆ្នាំនេះ ក្រុមប្រឹក្សាវិនិច្ឆ័យថ្នាក់ជាតិ និងអន្តរជាតិបានគូសបញ្ជាក់ថាក្រុមហ៊ុនេះ ជាក្រុមហ៊ុនឈានមុខគេក្នុងចំណោមធុរកិច្ចនានានៅតំបន់អាស៊ីដែលទទួលបានជោគជ័យខ្លាំងដែលមានការអភិវឌ្ឍប្រកបដោយចីរភាពទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងតំបន់អាស៊ានទាំងមូល។

កម្មវិធីពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ី ហៅកាត់ថា “ AREA” បង្កើតឡើងនៅក្នុងឆ្នាំ២០១១ បាននឹងកំពុងស្វែងរកគន្លឹះដើម្បីកំណត់ឧទាហរណ៍នៃភាពជាអ្នកដឹកនាំគិតគូរដល់បរិស្ថាន ការវិនិយោគលើប្រជាជន ការលើកកម្ពស់សុខុមាលភាព ការពង្រឹងសិទ្ធិអំណាចសង្គម អភិបាលកិច្ចសាជីវកម្ម សារាចរនៃភាពជាអ្នកដឹកនាំផ្នែកសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំធុរកិច្ចដែលប្រកបដោយទំនួលខុសត្រូវ។ កម្មវិធីនេះបានដំណើរការដើម្បីបង្កើតសហគមន៍មួយដែលមានគោលបំណងតែមួយដូចគ្នា ដើម្បីឱ្យអ្នកជំនួញខ្លាំងពូកែនានាក្នុងតំបន់អាស៊ីបានរៀនពីគ្នាទៅវិញទៅមក ដោយពេលនេះសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានចូលរួមក្នុងបញ្ជីឈ្មោះនៃកម្មវិធីនោះហើយ។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់សកម្មភាពសាជីវកម្មឱ្យស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

អ្នកដែលទទួលបានពានរង្វាន់ផ្សេងទៀតពីកម្មវិធីនេះ រួមមាន មូលនិធិ Foxconn Education Foundation មូលនិធិ WPP India Foundation មូលនិធិ Heineken Malaysia Berhad ធនាគារជាតិហ្វីលីពីន និងក្រុមហ៊ុន King Power International Co., Ltd.។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ត្រូវបានគេទទួលស្គាល់នៅក្នុងប្រភេទនៃការពង្រឹងសិទ្ធអំណាចនៅក្នុងសង្គមសម្រាប់ការឆ្លើយតបទៅលើពហុវិស័យ ដែលត្រូវបានមើលឃើញពីការអនុវត្តដ៏រហ័ស និងសកម្មភាពសម្របសម្រួលដែលពាក់ព័ន្ធនឹងភាពជាដៃគូនៃអង្គភាពធុរកិច្ចនានា នាយកដ្ឋានរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល។ កន្លងមក សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏ត្រូវបានគេទទួលស្គាល់ចំពោះការឆ្លើយតបរបស់សាជីវកម្មចំពោះវិបត្តិកូវីដ-១៩ របស់ខ្លួននៅក្នុងកម្មវិធីពានរង្វាន់ Stevie Awards Asia Pacific ខណៈពេលដែល អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឈ្នះពានរង្វាន់សហគ្រិនដ៏ឆ្នើមប្រចាំឆ្នាំនៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ២០២១។

ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ សម្ព័ន្ធ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា បានបើកដំណើរការកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី សម្រាប់និស្សិតកម្រិតសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាចំនួន ៤០០នាក់ ការចូលរួមជាជំនួយថវិការចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ដល់អង្គការសង្គមស៊ីវិលដើម្បីបង្កើតនូវឥទ្ធិពលក្នុងការជួយដល់អ្នកដែលរស់នៅតាមតំបន់ជនបទនានា ការបរិច្ចាគថវិកាចំនួន ៦លានដុល្លារសហរដ្ឋអាមេរិក ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ដោយរួមបញ្ចូលទាំងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ចំនួន ១លានដូស និងបានរៀបចំនូវការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជាច្រើនលើកជូនដល់បុគ្គលិករបស់ខ្លួនបានជាង ៣,៥០០នាក់។ ដោយផ្តោតទៅលើការស្តារស្ថានភាពឡើងវិញក្រោយពីជម្ងឺរាតត្បាតត្រូវបានបញ្ចប់នៅក្នុងប្រទេសកម្ពុជា សម្ព័ន្ធក្រុមហ៊ុននេះបានចាប់ផ្តើមធ្វើការលើគម្រោងទីក្រុងរាមដែលជាគម្រោងអភិវឌ្ឍន៍លើឆ្នេរសមុទ្រដែលមានទំហំ ដី ៨៣៤ហិកតា ដោយផែនការមេបានមកពីក្រុមហ៊ុនសិង្ហបុរី Surbana Jurong ក្នុងគោលបំណងផ្លាស់ប្តូរខេត្តព្រះសីហនុប្រកបដោយនិរន្តរភាព តាមរយៈប្រព័ន្ធអេកូទេសចរណ៍ សកម្មភាពពាណិជ្ជកម្ម និងលំនៅដ្ឋានដែលមានសក្តានុពលក្នុងការផ្តល់ជូននូវផ្ទះស្នាក់នៅដល់ប្រជាជនរហូតដល់ ១៣ម៉ឺននាក់។

អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា “ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានធ្វើការទៅលើមូលនិធិព្រីនស៍ (Prince Foundation) ដោយបានបំពេញកិច្ចការយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាបានថាប្រតិបត្តិការពាណិជ្ជកម្ម និងសកម្មភាពសប្បុរសធម៌របស់យើងដើរទន្ទឹមគ្នា ដើម្បីបង្កើតនូវភាពខុសប្លែកគ្នាទៅកាន់បុគ្គលិក ប្រជាពលរដ្ឋនៅកម្ពុជា និងបរិស្ថានទាំងមូល។ ពួកយើងនឹងបន្តខិតខំប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់កិត្តិនាមរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងរៀនសូត្រពីដៃគូរបស់យើងនៅទូទាំងតំបន់ ព្រោះពួកយើងកំពុងសម្លឹងមើលពីឱកាសក្នុងការស្តារស្ថានភាពឡើងវិញដើម្បីផ្តល់ជូននូវអនាគតដ៏រុងរឿងនិងប្រកបដោយនិរន្តរភាព” ។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានវិនិយោគជាថវិកាអស់ជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិកជាមួយគម្រោងនៅក្នុងស្រុក ហើយពហុក្រុមហ៊ុននេះនឹងបន្តបង្ហាញនូវការប្តេជ្ញាចិត្តនារយៈពេលវែងរបស់ខ្លួនជាតាមរយៈវិធីសាស្រ្តផ្សេងៗជាបន្តបន្ទាប់សម្រាប់ប្រទេសកម្ពុជា។

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដដ៏ធំមួយនៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹង ដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បានកសាងមូលដ្ឋានគ្រឹះជាស្ពានចម្លងដ៏សំខាន់សម្រាប់មូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាតួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងតែអភិវឌ្ឍគម្រោងទេសចរណ៍ និងលំនៅដ្ឋានបុរីរាមនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងតំបន់។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើររយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

អំពី កម្មវិធីពានរង្វាន់ សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ី (AREA)

កម្មវិធីពានរង្វាន់ សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ី (AREA) ចាត់ថ្នាក់នឹងផ្តល់ពានរង្វាន់ជាកិត្តិយសដល់ធុរកិច្ចនានានៅតំបន់អាស៊ីដែលទទួលបានជោគជ័យខ្លាំងនិងសហគ្រិនភាពដែលមានទំនួលខុសត្រូវខ្ពស់តាមរយៈផ្នែកផ្សេងៗដូចជាភាពជាអ្នកដឹកនាំគិតគូរដល់បរិស្ថាន ការវិនិយោគលើប្រជាជន ការលើកកម្ពស់សុខុមាលភាព ការពង្រឹងសិទ្ធិអំណាចសង្គម អភិបាលកិច្ចសាជីវកម្ម សារាចរនៃភាពជាអ្នកដឹកនាំផ្នែកសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំធុរកិច្ចដែលប្រកបដោយទំនួលខុសត្រូវខ្ពស់។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ https://enterpriseasia.org/area/

សម្រាប់ព័ត៌មានបន្ថែមពីមូលនិធិសប្បុរសធម៌ព្រីនស៍ សូមទាក់ទង៖

លោកស្រី Ada Leung
Hill+Knowlton Strategies Asia
ទូរសព្ទលេខ៖ +៨៥២-២៨៩៤-៦២២៥
អ៊ីម៉ែល៖ Ada.leung@hkstrategies.com

លោក Andrew Scott
Hill+Knowlton Strategies Asia
ទូរសព្ទលេខ៖ +៨៥២-៥៩១៨-៩៨៩៦
អ៊ីម៉ែល៖ Andrew.scott@hkstrategies.com

ថ្លៃសិក្សាពេញលេញនិងប្រាក់ឧបត្ថម្ភ សម្រាប់និស្សិតសាកលវិទ្យាល័យចំនួន ៤០០នាក់ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ការបញ្ចូលហិរញ្ញវត្ថុ និងបដិសណ្ឋារកិច្ចលំដាប់ពិភពលោក អ្នកឈ្នះរង្វាន់ទទួលបានកម្មសិក្សានិងឱកាសការងារនៅ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប

ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាបានបញ្ចប់អនុស្សរណៈយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុងការបើកដំណើរការកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតថ្នាក់សាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងផ្តល់ថ្លៃសិក្សាពេញលេញជាមួយនិងប្រាក់ឧបត្ថម្ភដល់និស្សិតដែលបានជ្រើសរើសចំនួន ៤០០នាក់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្ររបស់ពួកគេក្នុងសាកលវិទ្យាល័យល្បីៗនៅកម្ពុជា ដោយរួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សរុបមកសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងផ្តល់ថវិកាជាង ២លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល ៧ឆ្នាំ។

ដោយសារភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជនពិតជាមានសារៈសំខាន់ណាស់ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចបាននូវគោលដៅដែលបានចែងនៅក្នុងផែនការយុទ្ធសាស្ត្រអប់រំ (ឆ្នាំ២០១៩-២០២៣) ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងធ្វើការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីធានាបានថានិស្សិតទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការបណ្តុះបណ្តាល ការណែនាំបង្ហាត់បង្ហាញ និងឱកាសការងារដើម្បីជំរុញដល់ការសិក្សាក្នុងវិស័យចំនួនបី៖ ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យអចលនទ្រព្យ ការជំរុញនៃការរួមបញ្ចូលហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងការលើកកម្ពស់ស្តង់ដារបដិសណ្ឋារកិច្ចលំដាប់ពិភពលោក ដើម្បីបំពេញតម្រូវការមូលធននៃធនធានមនុស្សនាពេលអនាគតសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។

តាមរយៈការចុះកម្មសិក្សា សិស្សនិស្សិតនឹងបានរៀនសូត្រពីអ្នកជំនាញលំដាប់កំពូលៗនៅកម្ពុជា ក្នុងនាមសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មជាង ៨០ ដោយមានកម្លាំងពលកម្មចម្រុះដែលមាននិយោជិក ២០% មកពីកន្លែងផ្សេងៗដូចជា ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសចិន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងដូច្នេះថា “ពួកយើងសូមស្វាគមន៍ចំពោះកិច្ចសហការរបស់និយោជកនានាដែលដើរតួជាអ្នកអប់រំយ៉ាងយកចិត្តទុកដាក់។ ផ្លូវឆ្ពោះទៅរកការងើបឡើងវិញរបស់ប្រទេសកម្ពុជានឹងទាមទារឱ្យមានគំនិតថ្មីៗមកពីគ្រប់តំបន់នៃប្រទេស និងក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយដៃគូរបស់ខ្លួនគឺនឹងអាចយកឈ្នះនូវរាល់ឧបសគ្គទាំងឡាយ ការផ្តល់ការណែនាំតម្រង់ទិស ការធានានូវលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌ និងឱកាសការងារដើម្បីធានាបានថានិស្សិតដែលមានទេពកោសល្យផ្តោតទៅលើការរៀនសូត្រនិងទទួលបាននូវជំនាញដែលមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា” ។

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ ពួកយើងមានសេចក្តីសោមនស្សរីករាយដែលបានបើកដំណើរការកម្មវិធីអាហារូបករណ៍ធំបំផុតមួយនៅកម្ពុជាដែលទទួលបានការឧបត្ថម្ភដោយសហគ្រាសឯកជន” ។ “ អង្គភាពផ្សេងៗរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប មានក្តីរំភើបរីករាយក្នុងការទទួលស្វាគមន៍និស្សិតកម្ពុជាឱ្យចូលមកចូលរួមជាមួយគ្រួសាររបស់យើង ដែលយើងនឹងបង្កើតនូវកម្មវិធីកម្មសិក្សាដ៏រឹងមាំ និងការបណ្តុះបណ្តាលសិក្ខាកាមក្នុងការគ្រប់គ្រងដើម្បីអប់រំអ្នកដឹកនាំសម្រាប់ថ្ងៃស្អែក។ អាហារូបករណ៍ ចេន ហ្ស៊ី បាននឹងកំពុងស្វែងរកការផ្តល់ជូនទាំងទៅលើបទពិសោធន៍សិក្សា និងបទពិសោធន៍ជាក់ស្តែងដល់សិស្សនិស្សិតតាមរយៈការផ្តល់នូវការអប់រំកម្រិតដំបូង ហើយទទួលបាននូវបទពិសោធន៍ការងារលំដាប់អន្តរជាតិ»។

អាហារូបករណ៍នេះនឹងត្រូវបានដឹកនាំដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដោយសារតែភាពជាអ្នកដឹកនាំក្នុងអាជីវកម្មរបស់គាត់ និងទំនួលខុសត្រូវរបស់ក្រុមហ៊ុននៅក្នុងសង្គមចំពោះជម្ងឺរាតត្បាត ថ្មីៗនេះគាត់ត្រូវបានគេទទួលស្គាល់ថាជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងចំណោមអ្នកដឹកនាំក្រុមហ៊ុននៅឯកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ។ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ចេន ហ្ស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បាននឹងកំពុងអនុវត្តន៍តាមបរិយាកាសរួម ក្របខ័ណ្ឌសង្គមនិងអភិបាលកិច្ច (ESG) ដែលមានគោលបំណងធ្វើឱ្យមានឥទ្ធិពលរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានបើកដំណើរការនូវ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រីនស៍ នាឡិកា ដែលជាសាលានាឡិកាឯករាជ្យដំបូងគេបង្អស់នៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះផ្តល់ឱ្យយុវជនកម្ពុជានូវឱកាសក្នុងការរៀនជំនាញសិប្បកម្មថ្មីមួយដូចជា ការផលិតនាឡិកា និងទទួលបានបទពិសោធន៍ចាំបាច់បន្ថែម ដើម្បីជួយពួកគេទាំងក្នុងទីផ្សារការងារនៅកម្ពុជា និងនៅបរទេស។ នៅខែសីហាឆ្នាំនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏បានឧបត្ថម្ភកម្មវិធីរៀបចំអាជីពការងារដែលដំណើរការដោយអង្គការ Caring for Cambodia ជាអង្គការសប្បុរសធម៌ឈានមុខគេលើវិស័យអប់រំដែលបានជួយដល់សិស្សានុសិស្សនៅវិទ្យាល័យ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងបន្តរិះរកវិធីផ្សេងៗយ៉ាងសកម្មដើម្បីរួមចំណែកឱ្យប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទទួលលទ្ធផលនៃការអប់រំបានល្អប្រសើរ។

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដដ៏ធំមួយនៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹង ដើរ តួ នាទីជាកត្តាលីករដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បាន កសាងមូលដ្ឋានគ្រឹះជាស្ពានចម្លងដ៏សំខាន់សម្រាប់មូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាតួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងតែអភិវឌ្ឍគម្រោងទេសចរណ៍ និងលំនៅដ្ឋានបុរីរាមនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងតំបន់។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើររយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះ សីហនុប៉ុណ្ណោះ ដែលមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

ក្រុមហ៊ុន Prince Holding Group នឹងបន្តបោះជំហានទៅមុខក្នុងការស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់នៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែមពីមូលនិធិសប្បុរសធម៌ព្រីនស៍ សូមទាក់ទង៖

លោកស្រី Ada Leung
Hill+Knowlton Strategies Asia

ទូរសព្ទលេខ៖ +៨៥២-២៨៩៤-៦២២៥
អ៊ីម៉ែល៖ Ada.leung@hkstrategies.com

លោក Andrew Scott
Hill+Knowlton Strategies Asia

ទូរសព្ទលេខ៖ +៨៥២-៥៩១៨-៩៨៩៦
អ៊ីម៉ែល៖ Andrew.scott@hkstrategies.com

ផ្នែកសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប មានគោលបំណងពង្រឹងយុទ្ធសាស្រ្ត និង អភិក្រមតម្រង់ទិសដៅសម្រាប់ការវិនិយោគ

មូលនិធិព្រីនស៍ (Prince Foundation) ដែលដំបូងឡើយមានឈ្មោះថា មូលនិធិសប្បុរសធម៌ ព្រីនស៍ (Prince Charitable Foundation) បានប្រកាសពីការអនុម័តនូវនិមិត្តសញ្ញាថ្មី ឈ្មោះថ្មី រួមទាំងសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យថ្មី គឺ “រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា”។  មូលនិធិព្រីនស៍ គឺជាផ្នែកមួយដែលធ្វើការលើសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ហើយមានអង្គភាពជាច្រើនដែលធ្វើការផ្តោតលើវិស័យស្នូលចំនួន៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។ មូលនិធិព្រីនស៍មានឈ្មោះជាភាសាចិនថា太子慈善 (ប្រែថា “មូលនិធិព្រីនស៍”) ។

ការផ្លាស់ប្តូរម៉ាកយីហោនេះធ្វើឡើងបន្ទាប់ពីការបន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់អស់រយៈពេល ៦ឆ្នាំ នៃសកម្មភាពសប្បុរសធម៌នានារបស់មូលនិធិព្រីនស៍ ដោយបានរៀបចំនូវកម្មវិធីសប្បុរសធម៌ជាង ២៥០លើក ដែលផ្តល់ជាប្រយោជន៍ជូនដល់ប្រជាជនកម្ពុជាជាងកន្លះលាននាក់ ជាមួយនឹងការបរិច្ចាគថវិកាសរុបជាង ១៤លានដុល្លារសហរដ្ឋអាមេរិក។ ស្របតាមនិន្នាការថ្មីៗក្នុងចំណោមបណ្តាមូលនិធិដែលមានភាពស្រដៀងគ្នានានានៅក្នុងតំបន់អាស៊ី ពោលគឺមានមូលនិធិសប្បុរសធម៌កាន់តែច្រើនឡើងនៅក្នុងតំបន់បាននឹងកំពុងខិតខំប្រឹងប្រែងពង្រឹងយុទ្ធសាស្ត្រ និងអភិក្រមតម្រង់ទិសដៅសសម្រាប់ការវិនិយោគរបស់ខ្លួនដូចដែលមូលនិធិព្រីនស៍ បានខិតខំដើម្បីឱ្យសកម្មភាពរបស់ខ្លួនកាន់តែមានលក្ខណៈទូលំទូលាយ ហើយធ្វើសមាហរណកម្មបានកាន់តែជិតស្និទ្ធក្នុងគោលដៅនៃការអភិវឌ្ឍជាតិរបស់ប្រទេសកម្ពុជា។

អ្នកឧកញ៉ា ចេន ហ្ស៊ី (Neak Oknha Chen Zhi – 陈志公爵) ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា “ការដាក់ចេញនូវនិមិត្តសញ្ញាថ្មី សេចក្តីថ្លែងការណ៍ចក្ខុវិស័យថ្មី និងដំណើរការថ្មី គឺត្រូវបានណែនាំដើម្បីបង្ហាញពីសញ្ញានៃការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតក្របខណ្ឌយ៉ាងត្រឹមត្រូវដែលអាចនាំមកនូវភាពចាំបាច់នៃការផ្លាស់ប្តូរសង្គមប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវក្នុងរយៈពេលវែង។“ដោយដើរតាមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការ អភិវឌ្ឍ សេដ្ឋកិច្ច ការបង្កើនជំនាញធនធានមនុស្ស ការធ្វើឱ្យប្រសើរឡើងនូវសមភាពយេនឌ័រ ពួកយើងមានអារម្មណ៍ថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវាយតម្លៃនិងត្រួតពិនិត្យដ៏ទូលំទូលាយឱ្យទាន់ពេលវេលា និងបង្កើតនូវទីបង្ហាញផ្លូវថ្មីមួយសម្រាប់ពេលអនាគត” ។

ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា មូលនិធិព្រីនស៍បានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងបានជួយដល់ប្រទេសកម្ពុជា តាមរយៈការបរិច្ចាគសម្ភារបរិក្ខារការពារខ្លួន (PPE) ចំនួន ១១០,០០០ឈុត និងថវិកាជាង ១លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចូលរួមជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងផ្តល់វ៉ាក់សាំងបង្ការ និងជួយសង្គ្រោះកាលពីខែឧសភាកន្លងទៅ។ សកម្មភាពទាំងនេះធ្វើឡើងបន្ទាប់ពីការបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់របស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកាលពីខែមីនាកន្លងទៅ ក៏ដូចជាការបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន ដើម្បីជួយដល់កម្ពុជាក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លាន ដូសកាលពីចុងឆ្នាំមុន។ នៅឆ្នាំនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឈ្នះពានរង្វាន់សម្រាប់ការឆ្លើយតបរបស់ក្រុមហ៊ុនសាជីវកម្មទៅនឹងជំងឺកូវីដ-១៩ នៅក្នុងកម្មវិធីពានរង្វាន់អាស៊ីប៉ាស៊ីហ្វិក Stevie ប្រចាំឆ្នាំលើកទី៨ និងពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ។ សកម្មភាពជាសារវន្តរបស់មូលនិធិព្រីនស៍ក្នុងអំឡុងពេលមានវិបត្តិបានទទួលនូវការសរសើរពីគណៈកម្មការវិនិច្ឆ័យអន្តរជាតិនានា។

អ្នកឧកញ៉ា ចេន ហ្ស៊ី បានបន្ថែមថា “យើងសង្ឃឹមថា ‘ការកសាងអនាគតកាន់តែប្រសើរសម្រាប់ប្រទេសកម្ពុជា’ នឹងដឹកនាំក្រុមការងាររបស់យើងនៅមូលនិធិព្រីនស៍តាមរយៈយុទ្ធសាស្ត្រសាជីវកម្មរបស់ខ្លួន “ការកសាងជីវិតកាន់តែប្រសើរ” សម្រាប់ប្រជាជនកម្ពុជា ដែលបានឈានទៅដល់ការវិនិយោគទឹកប្រាក់ជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក លើគម្រោងក្នុងស្រុក” ។ “កា រធានាបាននូវការស្តារឡើងវិញរបស់កម្ពុជាគឺជាកិច្ចខិតខំប្រឹងប្រែងនារយៈពេលវែង ដែលពួកយើងនៅតែវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជា ហើយនឹងផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការជាចាំបាច់ដើម្បីធានាបាននូវភាពជោគ ជ័យបន្ត ជានិរន្តរ៍របស់មូលនិធិព្រីនស៍” ។

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដដ៏ធំមួយនៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹង ដើរ តួ នាទីជាកត្តាលីករដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បាន កសាងមូលដ្ឋានគ្រឹះជាស្ពានចម្លងដ៏សំខាន់សម្រាប់មូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាតួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងតែអភិវឌ្ឍគម្រោងទេសចរណ៍ និងលំនៅដ្ឋានបុរីរាមនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងតំបន់។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើររយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះ សីហនុប៉ុណ្ណោះ ដែលមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

ក្រុមហ៊ុន Prince Holding Group នឹងបន្តបោះជំហានទៅមុខក្នុងការស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់នៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែមពីមូលនិធិសប្បុរសធម៌ព្រីនស៍ សូមទាក់ទង៖

លោកស្រី Ada Leung
Hill+Knowlton Strategies Asia

ទូរសព្ទលេខ៖ +៨៥២-២៨៩៤-៦២២៥
អ៊ីម៉ែល៖ Ada.leung@hkstrategies.com

លោក Andrew Scott
Hill+Knowlton Strategies Asia

ទូរសព្ទលេខ៖ +៨៥២-៥៩១៨-៩៨៩៦
អ៊ីម៉ែល៖ Andrew.scott@hkstrategies.com

ពានរង្វាន់អាជីវកម្មអនតរជាតិឆ្នាំប្រចាំ ២០២១ ទទួលការចូលរួម្បានជាង ៣,៨០០ កន្នែងពីអងគការនានាម្កពីប្រទទសចាំនួន ៦៣ – កនុងនាម្ជាថ្ននក់ដឹកនាាំពហុប្កុម្ហ ុន ន្ដលមានភារកិចចទ ោះប្ាយរញ្ហាទសេងៗទៅកនុងសងគម្។

 

ព្រីនស៍ ហូលឌីង គ្រុប (“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា មានមោទនភាពសូមប្រកាសថា អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi – 陈志公爵) ជាប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ត្រូវបានគេទទួលស្គាល់ថាជាសហគ្រិនឆ្នើមក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិប្រចាំឆ្នាំ២០២១។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) គឺជាសហគ្រិនតែម្នាក់គត់ដែលមានកិត្តិយសនៅក្នុងប្រភេទពានរង្វាន់មួយ ដែលត្រូវបានរៀបចំឡើងក្នុងការអបអរសាទរចំពោះថ្នាក់ដឹកនាំដែលគ្រប់គ្រងអាជីវកម្មក្នុងពហុវិស័យ។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំទាំងបីនៅតំបន់អាស៊ី ដែលត្រូវបានគេទទួលស្គាល់ចំពោះភាពជាសហគ្រិនក្នុងវិស័យផ្សេងៗប្រកបដោយសក្តានុភាព ក្នុងអំឡុងពេលដែលមានការប្រឈមខ្លាំងបំផុតនៅរយៈពេលប៉ុន្មានឆ្នាំមកនេះក្នុងភាពជាអ្នកដឹកនាំនៃសាជីវកម្ម។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ស្ថិតក្នុងចំណោមរលកនៃអ្នកដឹកនាំជំនាន់ថ្មី នៃពហុក្រុមហ៊ុនដែលកំពុងត្រូវបានពិចារណាអំពីវិធីសាស្រ្តសម្រាប់អាជីវកម្មថ្មីៗ ដែលបង្កើតឱ្យមានភាពខុសប្លែកគ្នាចំពោះគោលដៅសង្គម។

លើសពីនេះទៅទៀត សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏បានឈ្នះពានរង្វាន់សំរិទ្ធនៅក្នុងប្រភេទនៃការឆ្លើយតបរបស់សាជីវកម្មដែលមានតម្លៃបំផុតទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ នៅរយៈពេលបី (៣)ខែ បន្ទាប់ពីបានធានាមុននូវការទទួលបានជ័យលាភីក្នុងការឆ្លើយតបល្អបំផុតរបស់សាជីវកម្មទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ នៅក្នុងកម្មវិធីពានរង្វាន់ Asia-Pacific Stevie Awards ប្រចាំឆ្នាំលើកទី៨ នាខែឧសភា។

ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ទទួលបានការចូលរួមជាង ៣,៨០០ ដែលមកពីអង្គការនានានៅក្នុងប្រទេសចំនួន៦៣ ។ ពានរង្វាន់ Gold Stevie Award របស់អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ចំពោះភាពជាសហគ្រិនក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ និងពានរង្វាន់ Bronze Stevie Award របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅក្នុងប្រភេទនៃការឆ្លើយតបរបស់សាជីវកម្មដែលមានតម្លៃបំផុត ត្រូវបានបញ្ចប់រួចរាល់បន្ទាប់ពីមានការបោះឆ្នោតអស់រយៈពេលពីរ (២)ខែ ដោយមានកិច្ចពិភាក្សាពីក្រុមអ្នកជំនាញ និងអ្នកធ្វើសេចក្តីសម្រេចសំខាន់ៗចំនួន ២៦០រូប មកពីទូទាំងពិភពលោក។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមហ៊ុនផ្សេងៗដែលជាសមាជិករបស់សម្ព័ន្ធត្រូវបានអ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) អំពាវនាវឱ្យបង្កើតឱ្យមាននូវភាពខុសប្លែកគ្នានៅក្នុងការរស់នៅរបស់បុគ្គលិក សហគមន៍នានាដែលបានទទួលរងផលប៉ះពាល់ ក៏ដូចជាបុគ្គលិកជួរមុខ។ ក្នុងខែមីនា អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) បានបរិច្ចាគថវិការចំនួន ៣លានដុល្លាសហរដ្ឋរអាមេរិក ជូនដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលបានធ្វើឡើងបន្ទាប់ពីការបរិច្ចាគថវិកាលើកដំបូងចំនួន ៣លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ចំនួន១លានដូស កាលពីខែធ្នូកន្លងទៅនេះ។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ក៏បានសំណូមពរឱ្យសម្ព័ន្ធរៀបចំឱ្យបានរហ័សនូវការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជាច្រើនលើកជូនដល់បុគ្គលិកប្រមាណជាង ៣,៥០០នាក់ផងដែរ។

ថ្មីៗនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) បានចុះហត្ថលេខាទៅលើភាពជាដៃគូក្នុងរយៈពេលវែងជាមួយអង្គការ Caring For Cambodia ដែលជាអង្គការសប្បុរសធម៌ឈានមុខគេខាងវិស័យអប់រំផ្តោតលើសិស្សក្រីក្រ ហើយសម្ព័ន្ធនឹងឧបត្ថម្ភដល់ការរៀបចំអាជីពការងារ ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីជួយតម្រែតម្រង់ទិសដៅដល់សិស្សានុសិស្សប្រមាណ ៣,០០០ នាក់ ដែលមិនទាន់ទទួលបានការអប់រំច្បាស់លាស់ និងសំដៅជួយដល់ការស្វែងរកការងារធ្វើនៅក្រោយវិបត្តិនៃជម្ងឺវីដ-១៩ តាមរយៈការលើកកម្ពស់ឱ្យពួកគេទទួលបាននូវចំណេះដឹង និងជំនាញសំខាន់ៗជាច្រើន។

នៅក្នុងយុគសម័យមួយដែលពហុក្រុមហ៊ុននានាកំពុងបំពេញនូវទំនួលខុសត្រូវសង្គមរបស់ខ្លួន អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) និងក្រុមការងារនៃថ្នាក់ដឹកនាំរបស់គាត់នៅក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានខិតខំធ្វើការមិនខ្លាចនឿយហត់ដើម្បីជាកម្លាំងជម្រុញឱ្យប្រទេសកម្ពុជាមានស្ថានភាពល្អប្រសើរ និងជាផ្នែកមួយនៃការគាំទ្រប្រទេសដើម្បីយកឈ្នះពីជម្ងឺរាតត្បាតដ៏កាចសាហាវនេះ។

អំពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ដែលមានអង្គភាពផ្សេងៗ ផ្តោតទៅលើវិស័យស្នូលចំនួនបី គឺការអភិវឌ្ឍអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) នៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក៏ដូចជាក្រុមហ៊ុន Awesome Global Investment Group ផងដែរ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងធ្វើប្រតិបត្តិការទៅលើ វិស័យអភិវឌ្ឍន៍អចលនទ្រព្យ វិស័យធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ចំណីអាហារ និងភេសជ្ជៈ និងជីវិតរស់នៅ ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខគេ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយ ត្រូវបានគេរំពឹងថានឹងដើរតួជាកម្លាំងចលករដ៏សំខាន់មួយដើម្បីជំរុញដល់សេដ្ឋកិច្ចកម្ពុជាដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានភាពអនុគ្រោះចំពោះវិស័យឧស្សាហកម្ម។

ដោយមានការប្រើបណ្តាញក្រុមអ្នកជំនាញខាងឧស្សាហកម្មធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ព្រីនស៍ ហូលឌីង គ្រុប បានចាក់គ្រឹះដ៏រឹងមាំដើម្បីធ្វើជាស្ពានចម្បងមូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះបានប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍនារយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាឧទាហរណ៍ ព្រីនស៍ ហូលឌីង គ្រុបកំពុងអភិវឌ្ឍន៍ទីក្រុងរាម ដែលជាគម្រោងទេសចរណ៍ និងលំនៅដ្ឋាននាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពឈានមុខគេមួយនៅប្រទេសកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសម្រាប់តំបន់នេះសរុបប្រមាណ ១៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងចម្ងាយ ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ គម្រោងនេះមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ។

អំពីពានរង្វាន់ Stevie® Awards

ពានរង្វាន់ Stevie Awards ត្រូវបានផ្តល់ជូននៅក្នុងកម្មវិធីចំនួន ៨ រួមមាន៖ ពានរង្វាន់ Asia-Pacific Stevie Awards, ពានរង្វាន់ German Stevie Awards, ពានរង្វាន់ Middle East & North Africa Stevie Awards, ពានរង្វាន់ American Business Awards®, ពានរង្វាន់ International Business Awards®, ពានរង្វាន់ Stevie Awards for Women in Business, ពានរង្វាន់ Stevie Awards for Great Employers និងពានរង្វាន់ Stevie Awards for Sales & Customer Service។ ការប្រកួតប្រជែងក្នុងពានរង្វាន់ Stevie Awards ទទួលបានការចូលរួមច្រើនជាង ១២,០០០ ជារៀងរាល់ឆ្នាំពីអង្គការនានានៅក្នុងប្រទេសជាង ៧០ ។ ពានរង្វាន់ Stevies ត្រូវបានទទួលស្គាល់ជាការវាយតម្លៃដ៏ឆ្នើមក្នុងកន្លែងធ្វើការនៅទូទាំងពិភពលោក ដោយទទួលបានការផ្តល់កិត្តិយសពីអង្គការនានា នៅគ្រប់ប្រភេទ និងទំហំ ក៏ដូចជាមនុស្សគ្រប់គ្នាដែលនៅពីក្រោយផងដែរ។

សម្រាប់ព័ត៌មានផ្សេងៗអំពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សូមទំនាក់ទំនងមកកាន់ៈ

អ្នកនាង Ada Leung
Hill+Knowlton Strategies Asia
ទូរសព្ទលេខ៖ +852-2894-6225
Email: Ada.leung@hkstrategies.com

លោក Andrew Scott
Hill+Knowlton Strategies Asia
ទូរសព្ទលេខ៖ +852-5918-9896
Email: Andrew.scott@hkstrategies.com

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ទទួលបានពានរង្វាន់ប្រាក់ ចំពោះការឆ្លើយតបរបស់ក្រុមហ៊ុនទៅនឹងជម្ងឺកូវីដ១៩ – ជាការឆ្លើយតបដ៏មានតម្លៃបំផុតរបស់ក្រុមហ៊ុន ដែលបាននឹងកំពុងក្លាយជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជាក្នុងការឈ្នះពានរង្វាន់នេះ

[ភ្នំពេញថ្ងៃទី ១២ ឧសភា ២០២១] ព្រីនស៍ ហូលឌីង គ្រុប (“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បានក្លាយជាអ្នកឈ្នះពានរង្វាន់ប្រាក់នៅក្នុងកម្មវិធី ពានរង្វាន់ Asia-Pacific Stevie Awards ប្រចាំឆ្នាំលើកទី ៨ (កម្មវិធីមួយក្នុងចំណោមកម្មវិធីដែលមានការទទួលស្គាល់ច្រើនបំផុតនៃ កម្មវិធីប្រកួតពានរង្វាន់អាជីវកម្មជាសកល) ក្នុងប្រភេទពានរង្វាន់ ការឆ្លើយតបរបស់ក្រុមហ៊ុនទៅនឹងជម្ងឺកូវីដ-១៩ ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group ) ជាក្រុមហ៊ុនតែមួយគត់មកពីប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនជាច្រើននៅតំបន់អាស៊ី ទៅលើប្រភេទពានរង្វាន់ ការស្វែងរកការទទួលស្គាល់នូវឧត្តមភាពក្នុងការគ្រប់គ្រងវិបត្តិនៃជម្ងឺកូវីដ-១៩។ កម្មវិធីពានរង្វាន់ Asia-Pacific Stevie Awards គឺជាកម្មវិធីពានរង្វាន់អាជីវកម្មតែមួយគត់ ដោយមានការទទួលស្គាល់ទៅលើការច្នៃប្រឌិតនៅក្នុងកន្លែងធ្វើការទូទាំងប្រទេសប្រមាណជាង ២៩ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កម្មវិធីពានរង្វាន់ Stevie Awards ត្រូវបានគេចាត់ទុកថាជាកម្មវិធីពានរង្វាន់អាជីវកម្មឈានមុខគេនៅលើពិភពលោក ដែលផ្តល់ការទទួលស្គាល់ចំពោះសមិទ្ធិផលនានា ដូចជាកម្មវិធីពានរង្វាន់ពាណិជ្ជកម្មអន្តរជាតិ (The International Business Awards®) ដែលមានរយៈពេល ១៩ ឆ្នាំមកហើយ។
អ្នកឧកញ៉ា Chen Zhi (陳志公爵) ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group ) បានមានប្រសាសន៍ថា ចំពោះការទទួលស្គាល់នេះ បានពង្រឹងនូវភាពជឿជាក់របស់ពួកយើងថា វិស័យឯកជនពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការលើកស្ទួយសកលលោកឱ្យមានភាពប្រសើរឡើងវិញ។ ពួកយើងនឹងបន្តជួយដល់សហគមន៍នៅក្នុងប្រទេសកម្ពុជា ដូចដែលពួកយើងបានឆ្លើយតបទៅនឹងរលកចុងក្រោយនៃការឆ្លងរាតត្បាតវីរុសកូវីដ-១៩នេះ” ។ លោកក៏បានបន្តថា “ នៅលើកំណត់សំគាល់នោះ ពួកយើងបានចាក់វ៉ាក់សាំងដល់បុគ្គលិកប្រមាណជាង ៣,០០០នាក់ ដែលបច្ចុប្បន្នកំពុងធ្វើការជាមួយក្រុមហ៊ុននានាដែលជាសមាជិក។ ដោយមានការឆ្លើយតបដ៏ទូលំទូលាយរបស់ពួកយើងចំពោះជម្ងឺរាតត្បាតនេះ ពួកយើងមានសេចក្តីរីករាយ ដោយពុំទាន់មានសញ្ញាណាមួយបានបញ្ជាក់ថានិយោជិករបស់យើងណាម្នាក់ បានឆ្លងជម្ងឺកូវីដ-១៩ នោះទេ។
គិតត្រឹមថ្ងៃទី ៧ ខែឧសភា ប្រទេសកម្ពុជាបានប្រើប្រាស់វ៉ាក់សាំងអស់ចំនួន ២.៨លានដូស ដែលអាចចាក់ជូនប្រជាជនប្រមាណជា ៨.៦% នៃចំនួនប្រជាជនសរុប ហើយត្រូវបានរំពឹងថាវាអាចចំណាយពេលយ៉ាងហោចណាស់ ២៩០ថ្ងៃ ក្នុងការចាក់វ៉ាក់សាំងទៅលើប្រជាជនប្រមាណ ៧០% នៃចំនួនប្រជាជនសរុប ដែលទិន្នន័យទាំងនេះពឹងផ្អែកនៅលើទិន្នន័យនៃការចាក់វ៉ាក់សាំងចុងក្រោយបង្អស់ដែលត្រូវបានចងក្រងដោយគេហទំព័រ Our World In Data ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានប្តេជ្ញាចិត្តជួយប្រទេសកម្ពុជាឱ្យវិលត្រឡប់មកសភាពប្រសើរឡើងវិញឱ្យបានឆាប់រហ័ស ក្នុងនោះដែរពួកយើងក៏មានគោលបំណងក្នុងការចាក់វ៉ាក់សាំងដល់និយោជិកទាំងអស់ ហើយក៏នឹងបន្តគោរពតាមការណែនាំចុងក្រោយបង្អស់របស់អាជ្ញាធរ និងបន្តធ្វើបច្ចុប្បន្នភាពលើកម្លាំងពលកម្មឱ្យមានសុវត្ថិភាព។

ចំពោះអង្គភាពផ្សេងទៀតដែលមានមូលដ្ឋាននៅកម្ពុជា ដែលទទួលបានការសរសើរផងដែរនោះ រួមមានអង្គការមិនមែនរដ្ឋាភិបាលដូចជា៖ អង្គការហ្វារពន្លឺសិល្បៈ (Phare Ponleu Selpak) ដែលមានទីតាំងនៅខេត្តបាត់ដំបង និងអង្គការ This Life ជាអង្គការមិនស្វែងរកប្រាក់ចំណេញមានទីតាំងនៅខេត្តសៀមរាប។ ក្រុមហ៊ុនដែលឈានមុខគេមួយចំនួននៅតំបន់អាស៊ីដូចជា៖ ក្រុមហ៊ុន Tata Consultancy Services, ក្រុមហ៊ុន Link Asset Management Limited , ក្រុមហ៊ុន Megaworld Corporation, ក្រុមហ៊ុន Resorts World Manila, ក្រុមហ៊ុន Shell Philippines and ក្រុមហ៊ុន Singtel ក៏បានកោតសរសើរផងដែរចំពោះប្រភេទពានរង្វាន់ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group ) ទទួលបាននោះ។
ជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ត្រូវបានកំណត់តាមរយៈមធ្យមភាគពិន្ទុពីសំណាក់នាយកប្រតិបត្តិដែលដើរតួជាចៅក្រមប្រមាណជាង ១០០នាក់ នៅជុំវិញពិភពលោកកាលពីខែមីនា និងខែមេសាកន្លងទៅនេះ។
ចៅក្រមជាច្រើនបានទទួលស្គាល់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ចំពោះការជួយដល់សហគមន៍ក្នុងគ្រាលំបាក ដោយបានដឹងពីតម្រូវការនៃការឆ្លើយតបទៅនឹងវិបត្ដិមួយក្នុងមួយសតវត្សរ៍ដែលមិនធ្លាប់កើតមានឡើងពីមុនមក ។
តាំងពីការចាប់ផ្តើមដំបូងនៃជម្ងឺរាតត្បាតនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានចាត់ទុកសុខភាព និងសុខុមាលភាពនិយោជិករបស់ខ្លួនជាអាទិភាព – ដែលចាំបាច់ជាងកត្តាអាទិភាពដទៃៗទៀត។ រហូតមកដល់ពេលនេះ មិនទាន់មាននិយោជិកណាម្នាក់មានផ្ទុកមេរោគកូវីដ-១៩នៅឡើយទេ។ ស្របទៅតាមបទបញ្ជានានាក្នុងតំបន់ និយោជិកគ្រប់គ្នាត្រូវបានអនុញ្ញាតឱ្យធ្វើការពីផ្ទះជាចាំបាច់ ក្នុងអំឡុងពេលដ៏ជាក់លាក់ដែលចោទឱ្យមាននូវហានិភ័យខ្ពស់នៃជម្ងឺនេះ។ ក្រុមហ៊ុនជាសមាជិកផ្សេងៗរបស់សម្ព័ន្ធ (Group) ក៏បានចែករំលែកនូវព័ត៌មានអំពីការវិវឌ្ឍថ្មីៗចុងក្រោយដើម្បីជាការបន្ធូរបន្ថយនូវរាល់ការព្រួយបារម្ភ និងដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់និយោជិករបស់ខ្លួនរាប់ពាន់នាក់ចំនួន ៤ដង។ ម៉ាស៊ីនវាស់សីតុណ្ហភាពរាងកាយក៏ត្រូវបានតំឡើងនៅគ្រប់ច្រកចូលការិយាល័យ ផ្សារទំនើប ការដ្ឋានសំណង់ និង Prince Manor Resort ដើម្បីធ្វើការតាមដានទៅលើសីតុណ្ហភាពរាងកាយដល់និយោជិក និងអតិថិជន។

ជាលទ្ធផល ក្រុមហ៊ុនសមាជិកផ្សេងៗទៀតដែលជាផ្នែកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ក៏អាចពង្រីកប្រតិបត្តិការនានានៅក្នុងប្រទេសកម្ពុជា ដោយធានាឱ្យបានថាសម្ព័ន្ធ (Group) នឹងមាននូវជម្រើសលំដាប់កំពូលសម្រាប់អ្នកដែលស្វែងរកការងារធ្វើក្នុងស្រុក បើទោះជាសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាទាំងមូលកំពុងមានការធ្លាក់ចុះក៏ដោយ។

ក្នុងខែមីនាឆ្នាំនេះ ដោយមើលឃើញពីស្ថានភាពដែលបណ្តាលមកពីការកើនឡើងនៃករណីជម្ងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានបរិច្ចាគថវិកាចំនួន ៣លានដុល្លារសហរដ្ឋអាមេរិចដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមក្នុងការប្រយុទ្ធប្រប្រឆាំងនឹងជំងឺរាតត្បាតនេះ ។ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ក៏ធ្លាប់បានធ្វើការបរិច្ចាគថវិកាប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិចកាលពីខែធ្នូកន្លងទៅ ដើម្បីជួយប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ចំនួន ១លានដូស។

មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) ជាផ្នែកដែលធ្វើការលើសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) បានឆ្លើយតបយ៉ាងសកម្មចំពោះការអំពាវនាវរកជំនួយពីមន្ត្រីរាជរដ្ឋាភិបាលក្នុងតំបន់ ហើយបានបរិច្ចាគសម្លៀកបំពាក់ដែលជាឈុតការពារខ្លួនពីជម្ងឺកូវីដ-១៩ ដល់បុគ្គលិកពេទ្យជាច្រើននាក់។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនដែលជាសមាជិកផ្សេងៗទៀតដូចជា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទែតគ្រុប (Prince Real Estate Group) បានអនុវត្តវិធានការនានារបស់ខ្លួនជាបន្តបន្ទាប់ដើម្បីផ្តល់នូវស្បៀងអាហារចាំបាច់ជូនដល់គ្រួសារក្រីក្រ ដែលរស់នៅក្នុងតំបន់ដែលមានកាផ្ទុះឡើងនៃការឆ្លងមេរោគកូវីដ-១៩។

ស្របតាមយុទ្ធសាស្ត្រ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលមានមុខងារផ្តោតលើចំណុចសំខាន់ៗចំនួនបីគឺ៖ ការថែទាំសុខភាព ការអប់រំ និងការចូលរួមនៅក្នុងសហគមន៍, សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) នឹងបន្តពង្រឹងទៅលើសមិទ្ធិផលនេះ ហើយនិងធ្វើឱ្យមានភាពខុសគ្នាតាមរយៈគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្នុងការផ្តល់នូវអត្ថប្រយោជន៍ជូនដល់និយោជិក អតិថិជន និងសហគមន៍ ហើយក៏នឹងលើកស្ទួយតួនាទីរបស់ក្រុមហ៊ុនក្នុងនាមជាម្ចាស់ភាគហ៊ុនដែលមានទំនួលខុសត្រូវលើកិច្ចការក្នុងប្រទេសកម្ពុជា។

– ចប់ –

អំពីក្រុមហ៊ុន Prince Holding Group៖

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ដែលមានអង្គភាពផ្សេងៗផ្តោតទៅលើវិស័យស្នូលចំនួនបីគឺ៖ ការអភិវឌ្ឍអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។
អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) នៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Prince Huan Yu Real Estate Group, ធនាគារ Prince Bank, ក៏ដូចជាក្រុមហ៊ុន Awesome Global Investment Group ផងដែរ ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងធ្វើប្រតិបត្តិការអភិវឌ្ឍន៍ទៅលើ វិស័យអចលនទ្រព្យ វិស័យធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ចំណីអាហារ និងភេសជ្ជៈ និងជីវិតរស់នៅ ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខគេ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership) ត្រូវបានគេរំពឹងថានឹងដើរតួជាកម្លាំងចលករដ៏សំខាន់មួយដើម្បីជំរុញដល់សេដ្ឋកិច្ចកម្ពុជាដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានភាពអនុគ្រោះចំពោះវិស័យឧស្សាហកម្ម។

ដោយមានការប្រើបណ្តាញក្រុមអ្នកជំនាញខាងឧស្សាហកម្មធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងតំបន់អាស៊ី ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) បានចាក់គ្រឹះដ៏រឹងមាំដើម្បីធ្វើជាស្ពានចម្លងមូលធនក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) កំពុងតែបោះជំហានទៅមុខដោយបន្តស្វែងរកឱកាសដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈភាពជាដៃគូ ឬការវិនិយោគផ្ទាល់នៅក្នុងវិស័យសំខាន់ៗដើម្បីភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងស្រុក។

អំពីពានរង្វាន់ Stevie® Awards

ពានរង្វាន់ Stevie Awards ត្រូវបានផ្តល់ជូននៅក្នុងកម្មវិធីចំនួន ៨ រួមមាន៖ ពានរង្វាន់ Asia-Pacific Stevie Awards, ពានរង្វាន់ German Stevie Awards, ពានរង្វាន់ Middle East & North Africa Stevie Awards, ពានរង្វាន់ American Business Awards®, ពានរង្វាន់ International Business Awards®, ពានរង្វាន់ Stevie Awards for Women in Business, ពានរង្វាន់ Stevie Awards for Great Employers និងពានរង្វាន់ Stevie Awards for Sales & Customer Service ។ ការប្រកួតប្រជែងពានរង្វាន់ Stevie Awards ទទួលបានការចូលរួមច្រើនជាង ១២,០០០ ជារៀងរាល់ឆ្នាំពីអង្គការនានានៅប្រមាណជាង ៧០ប្រទេស។ ដោយទទួលបានការផ្តល់កិត្តិយសពីសំណាក់ គ្រប់ប្រភេទ និងទំហំនៃអង្គការ និងប្រជាជនគ្រប់គ្នាផងដែរ, Stevies ទទួលស្គាល់លក្ខណៈឆ្នើមរបស់បុគ្គលិកក្នុងកន្លែងធ្វើការនៅទូទាំងពិភពលោក។ ស្វែងយល់បន្ថែមអំពីរង្វាន់ Stevie Awards តាមរយៈគេហទំព័រ http://www.StevieAwards.com

អ្នកឧបត្ថម្ភ និងដៃគូនៃពានរង្វាន់ Asia-Pacific Stevie Awards ឆ្នាំ២០២១ រួមមាន ក្រុមហ៊ុនទស្សនាវដ្ដី Adobo Magazine, ក្រុមហ៊ុន PR Newswire Asia និងក្រុមហ៊ុន Korea Business Communicators Association

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) សូមធ្វើការទំនាក់ទំនងមកកាន់៖

Mr. Andrew Scott
Hill+Knowlton Strategies Asia
Tel: +852-5918-9896
Andrew.scott@hkstrategies.com

Ms. Ada Leung
Hill+Knowlton Strategies Asia
Tel: +852-2894-6225
Email: Ada.leung@hkstrategies.com