អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រកាសថានឹងបរិច្ចាគថវិកា ៣លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

Categories
2021

(រាជធានីភ្នំពេញ កម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១) ដោយមើលឃើញពីស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងនៃការរាតត្បាតជំងឺកូរីដ-១៩ នៅកម្ពុជា អ្នកឧកញ៉ ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group)ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម បានប្រកាសថានឹងធ្វើការបរិច្ចាគថវិកាចំនួន ៣ លានដុល្លាអាមេរិកជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប តែងតែយកចិត្តទុកដាក់ចំពោះការវិវឌ្ឍនៃស្ថានការណ៍បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ កន្លងមកក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានផ្តួចផ្តើមសកម្មភាពសប្បុរសធម៌ទ្រង់ទ្រាយធំជាច្រើនលើក ដើម្បីគាំទ្រដល់យុទ្ធនាការប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា និងចូលរួមចំណែកក្នុងការជួយសង្គ្រោះប្រជាជនដែលរងគ្រោះដោយទឹកជំនន់។

ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ជាសហគ្រាសចម្រុះខ្នាតធំនិងនាំមុខគេនៅកម្ពុជា ដែលមានអាជីវកម្មគ្របដណ្តប់លើវិស័យជាច្រើនដូចជា វិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និង វិស័យផ្សេងៗទៀត។

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១,១៦៣នាក់ នៅក្នុងនោះអ្នកជាសះស្បើយមានចំនួន៥៩៧នាក់។ ដោយឡែកព្រឹត្តិការណ៍២០កុម្ភៈ មានអ្នកឆ្លងកូវីដ-១៩ចំនួន៦៥២នាក់ ដែលបច្ចុប្បន្នការឆ្លងក្នុងសហគមន៍នេះបានរីករាលដាលដល់ ១០ ខេត្ត-ក្រុងទូទាំងប្រទេសហើយ៕