
លោកស្រី គួច ណាវី នាយកប្រតិបត្តិនៃក្រុមហ៊ុន LDI Enterprise Ltd បានធ្វើការចុះទស្សនកិច្ចថ្នាក់រៀនរបស់សាលានាឡិកាស្វីសដំបូងគេបង្អស់ និងតែមួយគត់នៅទីក្រុងភ្នំពេញ។ ជាម្តាយមួយរូបដែលមានការលះបង់ខ្ពស់ និងជាម្ចាស់អាជីវកម្មដែលប្រកបដោយភាពជោគជ័យម្នាក់ លោកស្រី ណាវី គ្រប់គ្រងហាងនាឡិកាចំនួន២១កន្លែង នៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ក្រោមម៉ាកយីហោឈ្មោះ TIMECITY ។
លោកស្រី ណាវី បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានការរំភើបនិងរីករាយយ៉ាងខ្លាំងដែលបានឃើញការប្តេជ្ញាចិត្តរបស់ ព្រីនស៍ គ្រុប ក្នុងវិស័យផលិតនាឡិកា ដែលបាននាំយកនូវឧបករណ៍ដ៏គួរអោយចាប់អារម្មណ៍ពីប្រទេសស្វីស និងប្រទេសអាឡឺម៉ង់ ដើម្បីជួយបណ្ដុះបណ្ដាលជំនាញដល់ពលរដ្ឋក្នុងតំបន់។ ហើយខ្ញុំក៏មានសេចក្តីសោមនស្សរីករាយផងដែរ ដែលមានលោកស្រី Jessica Thakur ដែលជាគ្រូបង្ហាត់បង្រៀនពីប្រទេសស្វីស ជាអ្នកអមដំណើរខ្ញុំធ្វើទស្សនកិច្ចនៅក្នុងសាលា។ ប្រទេសកម្ពុជា កំពុងតែដើរក្នុងយុគសម័យឈានមុខសម្រាប់ការអប់រំវិជ្ជាជីវៈ ដែលជាក់ស្ដែងមានសាលា ព្រីនស៍ នាឡិកា (Prince Horology) ជាសាលាក្នុងតំបន់ដែលបង្រៀនពីសិល្បៈក្នុងការការផលិតនាឡិកាស្តង់ដាប្រទេសស្វីស»។
TIMECITY គឺជាក្រុមហ៊ុនអ្នកលក់បន្តដែលទទួលបានការអនុញ្ញាតលក់នាឡិកាម៉ាក Tissot, MIDO, Casio, CITIZEN និង Orient នៅក្នុងប្រទេស។
លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៅក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា៖ «សាលា ព្រីនស៍ នាឡិកា (Prince Horology) គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់យើងក្នុងការពន្លឿនការអភិវឌ្ឍទៅលើការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋក្នុងតំបន់ ហើយពួកយើងរីករាយក្នុងការបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់របស់សាលា និងកម្មវិធីសិក្សាដ៏សម្បូរបែប ដោយផ្អែកលើស្តង់ដាររបស់ប្រទេសស្វីស»។
លោកបានបន្ថែមទៀតថា៖ «យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលលោកស្រី ណាវី អាចអញ្ជើញមកទស្សនកិច្ចនៅសាលា ព្រីនស៍ នាឡិកា (Prince Horology) របស់យើង ខណៈដែលយើងទាំងអស់គ្នាកំពុងដើរតួរយ៉ាងសំខាន់នៅក្នុងសហគមន៍នាឡិកាក្នុងស្រុកក្នុងការបង្កើតទំនុកចិត្ត និងការស្រលាញ់វិជ្ជាជីវៈក្នុងការការផលិតនាឡិកា»។
តាមរយៈ មូលនិធិ ព្រីនស៍ ដែលជាដៃគូសប្បុរសធម៌របស់ខ្លួន ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាននឹងកំពុងជួយគាំទ្រដល់សាលា ព្រីនស៍ នាឡិកា (Prince Horology) តាំងពីសាលានេះចាប់ដំណើរការពីដំបូងមកម្ល៉េះ៕