ក្នុងដំណើរទស្សនកិច្ចនៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ តំណាងមូលនិធិព្រីនស៍ បានសិក្សាស្វែងយល់ថា
ស្រ្តីបានដើរតួសំខាន់ក្នុងការធ្វើឱ្យកម្ពុជាមានលទ្ធភាពសម្រេចបានគោលដៅបោសសម្អាតមីនឲ្យអស់បានយ៉ាងឆាប់រហ័សនាពេលអនាគត។

នៅឆ្នាំ២០២៥,កម្ពុជាមានគោលបំណងបញ្ចប់ការគំរាមកំហែងនៃការរងរបួសដែលបណ្តាលមកពីគ្រាប់មីន និងសំណល់ជាតិផ្ទុះដែលសល់ពីសម័យសង្គ្រាម។ គិតចាប់ពីឆ្នាំ១៩៩២ កម្ពុជាបានប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយសម្រេចរំដោះផ្ទៃដីបាន ២,៣៧៩គីឡូម៉ែត្រការ៉េ និងនៅសល់ប្រមាណជាង ២,០០០គីឡូម៉ែត្រការ៉េ ទៀត។

នៅថ្ងៃទី6 ខែកក្កដា មូលនិធិព្រីនស៍ បានចូលរួមដំណើរទស្សនកិច្ចនៃកម្មវិធី “ឥទ្ធិពលស្ត្រីក្នុងសកម្មភាពកំចាត់មីន” ដែលរៀបចំដោយ អាជ្ញាធរមីនកម្ពុជា និងមូលនិធិ Sir Bobby Charlton រួមជាមួយនឹងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ដែលទើបទទួលបានការតែងតាំងនាពេលថ្មីៗនេះ បានធ្វើការណែនាំគណៈប្រតិភូទៅកាន់ស្ត្រីជាអ្នកបោសសម្អាតមីន ដែលស្គាល់ថាជាអ្នកដោះមីន។

តំណាងគណៈប្រតិភូទាំងអស់ បានសិក្សាស្វែងយល់អំពីរបៀបដែលស្ត្រីកម្ពុជារៀនជំនាញដោះមីន និងបោសសម្អាតជាតិផ្ទុះដ៏ស្មុគស្មាញ ហើយអនុវត្តជាក់ស្ដែងក្នុងកិច្ចការនេះ។ មូលនិធិ បានធ្វើការប្តេជ្ញាបំពេញតួនាទីរបស់ខ្លួនដើម្បីជួយលើកកម្ពស់ការយល់ដឹងទៅកាន់សមាជិកក្រុមហ៊ុន និងភាគីពាក់ព័ន្ធតាមរយៈការធ្វើវីដេអូសម្ភាសន៍ ក៏ដូចជាសកម្មភាពរបស់អ្នកដោះមីន។

[រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២] មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប និងអង្គការភ្លែនអន្តរជាតិ (កម្ពុជា) បានធ្វើការបញ្ចប់ជាផ្លូវការនូវពិធីប្រគល់ជូនគ្រឿងបរិក្ខារសម្រាប់ លាងសម្អាតដៃចំនួន ១៩៨ ដល់សាលារៀនសរុបចំនួន ៩៩ ក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាពរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ថា គ្រឿងបរិក្ខារសម្រាប់លាងសម្អាតដៃនេះនឹងត្រូវបានចែកចាយទៅកាន់ស្ថាប័នចំនួន ៩៩ កន្លែង ដែលរួមមាន សាលាបឋមសិក្សាចំនួន ៧២ អនុវិទ្យាល័យចំនួន ១៨ និងវិទ្យាល័យចំនួន ៩ ជុំវិញខេត្តព្រះសីហនុ។ កម្មវិធីនេះ ប្រព្រឹត្តឡើងជាផ្នែកមួយនៃគម្រោង Safe to School ដែលមានរយៈពេលប្រាំមួយខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ ដែលផ្តួចផ្ដើមឡើងដោយ មូលនិធិព្រីនស៍ អង្គការភ្លែនអន្តរជាតិហុងកុង (Plan International Hong Kong) និង អង្គការភ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia)។ គម្រោងនេះ មានគោលបំណងក្នុងការធានាថា សិស្សានុសិស្ស មានលទ្ធភាពទទួលបានគ្រឿងបរិក្ខារអនាម័យត្រឹមត្រូវនៅពេលពួកគេត្រឡប់ទៅសាលារៀនវិញបន្ទាប់ពីជំងឺរាត ត្បាតកូវីដ-១៩។

អ្នលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា “សិស្សានុសិស្ស ប្រមាណជិត ៤ម៉ឺន នាក់ ដោយមានការបែងចែកស្មើៗគ្នារវាងក្មេងប្រុស និងក្មេងស្រីនឹងអនុវត្តធ្វើអនាម័យដៃកាន់តែប្រសើរ ជាងមុននៅក្នុងគ្រប់សាលារៀននៃខេត្តព្រះសីហនុជាមួយនឹងគ្រឿងបរិក្ខារសម្រាប់លាងសម្អាតដៃដែលដំណើរការដោយឈ្នាន់ និងងាយស្រួលប្រើសម្រាប់ពិការភាពដែលយើងបានផ្តល់អោយ”។

ជាមួយគ្នានេះ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “យើងចង់ធានាឲ្យបានថាសិស្សានុសិស្សទាំងអស់ទទួលបានការធ្វើអនាម័យដៃរបស់ពួកគេបានស្អាត ព្រោះវាមានសារៈសំខាន់ខ្លាំង ណាស់សម្រាប់សុខភាព និងសុវត្ថិភាពរបស់ពួកគេនៅសាលារៀនដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺរាតត្បាត ហើយយើង
មានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការទទួលបានឱកាសធ្វើការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា”។

ព្រីនស៍ ហូលឌីង គ្រុប ក្រោមការដឹកនាំរបស់លោក ប្រធាន Chen Zhi ផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។

ព្រីនស៍ គ្រុប ជឿជាក់ថាអនាម័យល្អ គឺត្រូវបានរំពឹងថានឹងជំរុញអោយបរិយាកាសជុំវិញកាន់តែប្រសើរឡើង ដោយលើកកម្ពស់ការ
សិក្សា និងគុណភាពនៃការអប់រំដែលជាការយកចិត្តទុកដាក់មួយ (ការអប់រំ ការថែទាំសុខភាព និងការចុះជួយសហគមន៍) របស់ មូលនិធិព្រីនស៍។

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)
ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជាដែលមាន
ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងបម្រើសេវាអតិថិជន។

អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មប្រមាណជាង ៨០ នៅក្នុង ប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត។ល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នឹងបន្តបោះជំហានទៅមុខក្នុងការស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់នៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និង
សេដ្ឋកិច្ចក្នុងតំបន់។

អំពីមូលនិធិព្រីនស៍ (Prince Foundation)
មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោល បំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។

ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍន៍យុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននរន្តភាព និងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតនូវ សហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព៍ន្ធជានិរន្តភាព។

គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំ រួមសហការ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡារបស់ប្រទេសកម្ពុជាក្នុងការផ្តល់អាហារូបករណ៍ពេញលេញទៅដល់និស្សិត សាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ រួមមាន ប្រាក់ឧបត្ថម្ភ ការចុះកម្មសិក្សា និងឱកាស ការងារ។ មូលនិធិព្រីនស៍ ផ្តួចផ្តើមកម្មវិធីសប្បុរសធម៌ជាង ២៥០ កម្មវិធី ដែលបានជួយទៅដល់មនុស្សប្រមាណជាង ៥០០,០០០ នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៤ លានដុល្លារ។

សម្រាប់ការសាកសួរព័ត៌មានផ្សេងៗអំពីសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប សូមទំនាក់ទំនងទៅកាន់៖
លោក សូ សោទ្ធី
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ
Prince Foundation
ទូរស័ព្ទលេខ៖ +៨៥៥ ១២ ៣០៤០០១
អ៊ីម៉ែល៖ sorthy.so@princefoundation.com

មជ្ឈមណ្ឌលនាឡិកាព្រីនស៍ មានសេចក្តីសោមន្សរីករាយស្វាគមន៍គណប្រតិភូមកពីធនាគារពិភពលោកដឹកនាំដោយដុកទ័រ Abla Safir អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ និង លោកស្រី Ratana Phurik-Callebaut។

គណប្រតិភូត្រូវបានទទួលស្វាគមន៍ដោយ លោក Gabriel Tan មន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុម ហ៊ុនព្រីនស៍និងលោកស្រី Jessica Thakur ជាគ្រូបណ្តុះបណ្តាលជនជាតិស្វីស ដែលបានធ្វើការបង្ហាញយ៉ាង ច្បាស់លាស់អំពីសាលា។ កំឡុងពេលធ្វើទស្សនកិច្ច ដុកទ័រ Abla និង អ្នកស្រី Ratana បានជួប ដោយផ្ទាល់ជាមួយសិស្សានុសិស្សកម្ពុជាដើម្បីស្វែងយល់អំពី សាច់រឿងនិងការលំបាករបស់ពួកគេក្នុងការសិក្សាការផលិតនាឡិការបែបស្វីស។ គណប្រតិភូក៏បានពិភាក្សាអំពីការតម្រង់ទិសវិជ្ជាជីវៈនៃសិស្សដែលកំពុងបញ្ចប់ការសិក្សានិងការ​អភិវឌ្ឍន៍ ជំនាញសម្រាប់កម្ពុជាជាមួយផ្នែកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនព្រីនស៍។

“ខ្ញុំសូមអរគុណមជ្ឈមណ្ឌលបណ្តុះបណ្តាលនាឡិកាព្រីនស៍ដែលបានទទួលស្វាគមន៍ក្នុង ដំណើរទស្សនកិច្ចនេះ និងចំពោះសិស្សានុសិស្សដែលបានចែករំលែកបទពិសោធន៍ក្នុងការ បណ្តុះបណ្តាល” នេះបើប្រសាសន៍ដុកទ័រ Abla

“យើងរីករាយក្នុងការទទួលស្វាគមន៍ទស្សនកិច្ចថ្ងៃនេះ។ នេះគឺជាឱកាសដែលយើងពិភាក្សាអំពីទស្សនវិស័យសម្រាប់កម្មវិធីបណ្តុះបណ្តាល ព្រមទាំងធ្វើយ៉ាងណាឱ្យកម្មវិធីនេះឆ្លើយតបទៅនឹងតម្រូវការទីផ្សារកម្ពុជានាពេលអានាគត” នេះបើតាមប្រសាសន៍របស់ Gabriel Tan មន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុមហ៊ុនព្រីនស៍។

សម្ព័ន្ធក្រុមហ៊ុនព្រីនស៍មានក្តីសោមន្សក្នុងការដើរតួនាទីដ៏សំខាន់ដើម្បីអភិវឌ្ឍន៍យុវជនកម្ពុជា​ដែលមានទេព្យកោសល្យដែលនឹងជួយកសាងប្រទេសកម្ពុជាកាន់តែប្រសើរនាពេលអនាគត។

[រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២] នៅក្នុងសិក្ខាសាលាអំពីភាពជាសហគ្រិនដែលមានរយៈពេល កន្លះថ្ងៃជាមួយ និស្សិតចំនួនជិត៣០០នាក់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) លោក Donald Yeo ដែល ជានាយកផ្នែកទីផ្សារ និងផែនការនៃក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត បានមានប្រសាសន៍ថាៈ ការរៀបចំគោលដៅ គឺជាគន្លឹះចំបងក្នុងការទទួលបាននូវជោគជ័យក្នុងសហគ្រិនភាព។

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត បានចូលរួមសហការជាមួយដៃគូសប្បុរសធម៌របស់ក្រុមហ៊ុនមេរបស់ខ្លួន គឺមូលនិធិព្រីនស៍ដោយបានចាប់ផ្តើមដាក់ឱ្យដំណើរការជាលើកដំបូងបង្អស់ក្នុងនូវកម្មវិធីជំហានដំបូងទៅកាន់ភាពជោគ ជ័យដែលមានគោលបំណងដើម្បីបង្កើតណាប់អារម្មណ៍ផ្នែកសហគ្រិនភាព់និស្សតសាកលវិទ្យាល័យហើយមានការចូលរួមពីសំណាក់វាគ្មិនជំនាញៗផងដែរ។ សិក្ខាសាលាអប់រំនេះក៏មានការលេងហ្គេម សប្បាយនានាដើម្បីឈ្នះរង្វាន់ហ្គេមមានជាការសួរសំនួរដែលលើកទឹកចិត្តដល់និស្សិតក្នុងការរៀនសូត្រមានភាពសកម្មផងដែរ។

 

កម្មវិធីតម្រង់ទិស (Roadshow) គឺជាផ្នែកមួយ នៃគោលការណ៍ចំបង នៃមូលនិធិ ដើម្បីបង្កើនចំណេះដឹង នឹងពង្រឹងធនធានមនុស្ស​ ឱ្យស្របទៅតាមចក្ខុវិស័យក្នុងការពង្រឹងផ្នែកអប់រំ និងគោលការណ៍អភិវឌ្ឍន៍ចំណេះដឹងយុវជន។  អ្នកជំនាញផ្នែកអប់រំនិង ការលើកទឹកចិត្តដែលមាន លោក ផល ច័ន្ទសេរីរិទ្ធ និង អ្នកជំនាញ​ សហគ្រិនភាព លោកស្រី ហ៊ាង អូមួយ​ នឹងចូលរួមចែករំលែកអំពី ឧបសគ្គ និងឱកាសក្នុងដំណើរការសហគ្រិនភាព។

លោក Gabriel Tan ​នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា៖ “អស់រយៈពេល២ឆ្នាំកន្លងមកនេះ ការរាតត្បាតនៃជម្ងឺឆ្លងបានធ្វើអោយមានការអាក់ខានដល់ការរៀបចំសិក្ខាសាលាជួបមុខផ្ទាល់។ មូនិធិព្រីនស៍ មានកិត្តយសយ៉ាងខ្លាំងដែលបានចូលរួមនិងចាប់ផ្តើមរៀបចំកម្មវិធីអប់រំបែបនេះ។”

លោកក៏បានបន្ថែមទៀតថា ៖ “យើងជឿជាក់យ៉ាងមុតមាំថា ជោគជ័យកំពុងរង់ចាំបុគ្គល​ឬនិស្សិតណាដែលចេះចាប់យកឱកាសដើម្បីទទួលបានចំណេះដឹងផ្នែកសហគ្រិនភាព ដែលសមស្របទៅតាម​ កម្មវិធីសហគ្រិនភាពដែលពួកយើងនឹងចាប់ផ្តើមនាពេលខាងមុខនេះ។”

កម្មវិធីសហគ្រិនភាព នេះរៀបចំសម្រាប់និស្សិតសាកលវិទ្យាល័យទាំងអស់ក្នុងប្រទេសកម្ពុជា  ហើយលោកអ្នកអាចចូលរួមបានតាម លីងនេះ ។​

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ (ITC) គឺជាវិទ្យាស្ថានមួយក្នុងចំណោមសាកលវិទ្យាល័យធំៗ​ចំនួន៤​​ ដែលមូលនិធិព្រីនស៍ បានចាប់ដៃគូរដើម្បីផ្តល់អាហារូបករណ៍ ចេន ហ្ស៊ី។ ដោយផ្តោតលើ វិស័យសុខាភិបាល និងការចូលរួមកិច្ចការងារសហគមន៍ ក្នុងនោះផងដែរវិស័យអប់រំ​គឺជាគោលការណ៍ស្នូលមួយនៃ ​យុទ្ធសាស្ត្រ បរិស្ថាន សង្គម និងអភិបាលកិច្ច​ (ESG) របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប។

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group; ក្រុមហ៊ុន Prince Huan Yu Real Estate Group; ធនាគារ Prince Bank; ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways; ក្រុមហ៊ុន Belt Road Capital Management; ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មប្រមាណជាង៨០នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត។ល។

 

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេសដែលកើតចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខនិងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ត្រូវបាន រំពឹងថានឹងដើរតួនាទីជាកាតាលីករដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

 

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ព្រីនស៍ ហូលឌីង គ្រុប កំពុង អភិវឌ្ឍន៍ គម្រោងទីប្រជុំជនដែលមានទំហំដីជិត ១,០០០ហិកតា នៅតំបន់ឆ្នេររាមនៃខេត្តព្រះស៊ីហនុ ដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងនោះដែរសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់តំបន់ទាំងមូល។

 

ព្រីនស៍ ហូលឌីងគ្រុបនឹងបន្តបោះជំហានទៅមុខក្នុងការស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាង

សំខាន់នៅកម្ពុជាតាមរយៈការធ្វើការក្នុងភាពជាដៃគូឬការវិនិយោគដោយផ្ទាល់នៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់។

 

អំពីមូលនិធិព្រីនស៍ (Prince Foundation)

មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥​ គឺជាមូលនិធិសប្បុរសធម៌ឈាន​មុខគេ​មួយ​នៅកម្ពុជា។ ​ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ​មូលនិធិ​នេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែល​លើកកម្ពស់​សុខុមាលភាព​ និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។

ដោយផ្តោតលើវិស័យអប់រំ​ ការអភិវឌ្ឍន៍យុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននរន្តភាព និងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតនូវសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព៍ន្ធជានិរន្តភាព។

គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំ រួមសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡារបស់ប្រទេស កម្ពុជា ក្នុង ការ ផ្តល់អាហារូបករណ៍ពេញលេញទៅ ដល់ និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ រួមាន  ប្រាក់ ឧបត្ថម្ភ ការចុះ កម្មសិក្សា និងឱកាសការងារ។ មូលនិធិព្រីនស៍ ផ្តួចផ្តើមកម្មវិធីសប្បុរសធម៌ជាង 250 កម្មវិធី ដែលបាន ជួយទៅដលមនស្សប្រមាណ 500,000 នាក់ ព្រម​ទាំង​ធ្វើ​ការ​បរិច្ចាគដែលមានតម្លៃជា​ទឹក​ប្រាក់​ លើសពី 14 លានដុល្លារ។

 

សម្រាប់ការសាកសួរព័ត៌មានផ្សេងៗអំពីសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប សូមទំនាក់ទំនងទៅកាន់៖

លោក សូ សោទ្ធី

អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ

Prince Foundation

ទូរស័ព្ទលេខ៖ +៨៥៥ ៩២​ ៨៨១ ១០១

អ៊ីម៉ែល៖ sorthy.so@princefoundation.com

Philanthropist and Watch Afficionado, Chen Zhi, Instills Confidence in Future Cambodian Watchmakers with Class Visit.

Neak Oknha Chen Zhi, Chairman of Prince Holding Group, one of the largest and fastest-growing conglomerates in Cambodia, visited students of Prince Horology Vocational Training Center undergoing training in the art of Swiss watchmaking.

The 6 Cambodians students, currently under full scholarships and stipend, are set to graduate as the first watchmakers in Cambodia who can repair and assemble watches to Swiss standards – considered widely as the benchmark in the world of luxury watches.

Chen Zhi has paid keen attention to the institute in his personal capacity, supported through Prince Foundation, the philanthropic arm of the Group. The center forms a key linchpin of the Group’s broader efforts to elevate education across Cambodia via scholarship programmes, thought leadership trainings, and other CSR initiatives.

“Three years back, this was just a vision,” shares Chen Zhi. “I am impressed with the progress that has been made since we founded the school before the start of the pandemic and I look forward to see the birth of Cambodia’s first-ever watchmakers trained to Swiss standards.”

Learning all about horology at a center with best-in-class equipment and from international experts, Chen Zhi hopes the passion of these future pioneer watchmakers can serve as an inspiration for high-end craftsmanship across Cambodia.

“Unique to Cambodia, the school brings world-class facilities that rival those found in ateliers or facilities in Switzerland” said Sack-Man Loui, Executive Principal of Prince Horology. “As instructors, we want to do our part to further elevate a culture of artisanal craftsmanship, and have spared no expense to ensure our Cambodian students get the very best.”

Prince Foundation, the philanthropic arm of Prince Holding Group (“Prince Group”), one of Cambodia’s largest and fastest-growing conglomerates, has signed a memorandum of understanding (MoU) with Cambodia Investment Review (CIR), a promising media platform dedicated to investment news in Cambodia. The organizations will jointly develop the ‘Prince Foundation Young Business Journalist Program’ that will support two outstanding Cambodian media & communications students studying at the Royal University of Phnom Penh.

Both institutions strongly believe in the importance of capacity building in the media sector which, in turn, can help better explain Cambodia’s business potential and improve it as an investment destination. The selected students, Sam Oudom and Pang Socheneath, will undergo paid internships with in-house training and real-world newsroom opportunities. By supporting the professional growth of talented Cambodian journalists, Prince Foundation hopes to aid the heathy development of the business media and communications sector.

“This initiative gives us a fantastic opportunity to help develop Cambodia’s up-and-coming business journalists,” said Harrison White, CEO of Cambodia Investment Review. “I thank the Prince Foundation for its ongoing commitment to elevating education in Cambodia and believing in our mission as a local institution living up to international standards.”

“At Prince Group, we are always excited about new ventures and Cambodia Investment Review has demonstrated itself in a year as a valuable addition to Cambodia’s media landscape,” says Gabriel Tan, Chief Communications Officer, Prince Holding Group. “By supporting this scholarship programme, we believe that two vital yet underappreciated sectors – media and communications – will get a boost. Further, we believe the scholarship recipients will go on to become strong educators in their own right as journalism and communication professionals.”

The partnership continues Prince Foundation’s drive to help develop Cambodia’s educational initiatives in line with the broader Group’s focus on building a better life in Cambodia. Prince Foundation has been actively involved in elevating the education sector over the past year and has unveiled a substantive scholarship program, supported a novel watchmaking school, ensured safe re-opening of schools in Cambodia and contributed to a programme that helps underprivileged high school students plan for their careers.

About Prince Foundation:

Prince Foundation, Chen Zhi founded in 2015, is one of Cambodia’s leading charitable foundations. A member of Prince Holding Group, one of the largest and fastest growing conglomerates in Cambodia, the Foundation aims to work with local communities to build thriving living and working environments that elevate people’s well-being and livelihoods following the vision: “Together, Building a Better Future for Cambodia”.

About Cambodia Investment Review:

Cambodia Investment Review is a first of its kind local news outlet dedicated to Cambodian investment news in the English language. CIR is focused on encouraging more quality investment in Cambodia by publishing the latest business and investment news to both local and international audiences.

For further enquiries of Prince Group, please contact:

Ms. Ada Leung / Ms. Christy Pun
Hill+Knowlton Strategies Asia
Tel: +852-2894-6321
Email: princegroup@hkstrategies.com

នាពេលថ្មីៗនេះ អ្នកតំណាងរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ប្រចាំប្រទេសកម្ពុជាបានធ្វើការចុះទស្សនកិច្ចថ្នាក់រៀនរបស់សាលានាឡិកាស្វីសដំបូងគេបង្អស់ និងតែមួយគត់នៅទីក្រុងភ្នំពេញ Prince Horology។ ការធ្វើទស្សនកិច្ចនៅក្នុងសាលានេះត្រូវបានដឹកនាំដោយលោកស្រី Jessica Thakur ដែលជាគ្រូបង្ហាត់បង្រៀនពីប្រទេសស្វីស។

អង្គការ UNIDO មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព (ISID) នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងសេដ្ឋកិច្ចក្នុងពេលអន្តរកាល។ ដោយទទួលបានជោគជ័យក្នុងការគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងការផ្លាស់ប្តូរសេដ្ឋកិច្ចនៅប្រទេសជាច្រើន កម្មវិធីដើម្បីភាពជាដៃគូប្រទេស (PCP) របស់អង្គការ UNIDO ត្រូវបានអនុវត្តនៅទូទាំងប្រទេសកម្ពុជា អេត្យូពី កៀហ្ស៊ីស៊ីស្ថាន ម៉ារ៉ុក ប៉េរូ និងប្រទេសសេណេហ្គាល់។

លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំនៅប្រទេសកម្ពុជា និងជាអ្នកគ្រប់គ្រងកម្មវិធី PCP បានមានប្រសាសន៍ថា “ចំណុចស្នូលមួយក្នុងចំណោមគោលការណ៍សំខាន់ៗរបស់ PCP នៅកម្ពុជា គឺការប្រើប្រាស់សក្តានុពលរបស់យុវជន និងស្ត្រីនៅក្នុងទីផ្សារការងារប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ យើងពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសាលា ព្រីនស៍ នាឡិកា (Prince Horology) ដែលគាំទ្រដោយមូលនិធិព្រីស៍ បានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈអំពីសិល្បៈក្នុងការការផលិតនាឡិកាស្តង់ដាប្រទេសស្វីសនៅក្នុងទីក្រុងភ្នំពេញ”។ លោកបានបន្ថែមទៀតថា “ដំណើរទស្សនកិច្ចនេះបានជំរុញឱ្យពួកយើងឃើញថា ព្រីនស៍ ហូលឌីង គ្រុប មានគោលបំណងលើកទឹកចិត្តយុវជនក្នុងស្រុក និងជួយជុំរុញពួកគេឲ្យឆ្ពោះទៅរកការងារដែលប្រកបដោយគុណភាព និងមានស្ថិរភាព”។

ជាមួយគ្នានេះ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “យើងខ្ញុំពិតជារីករាយណាស់ដែលបានរៀបចំដំណើរទស្សនកិច្ចនេះសម្រាប់អង្គការ UNIDO។ ហើយយើងខ្ញុំក៏សង្ឃឹមថានឹងមានឱកាសកាន់តែច្រើនក្នុងការទំនាក់ទំនង និងរៀនសូត្រពីអង្គការ UNIDO ក្នុងវិស័យនៃការអភិវឌ្ឍ កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីបើកឱកាសឲ្យកាន់តែទូលំទូលាយសម្រាប់យុវជនក្នុងប្រទេសកម្ពុជា”។

លោកស្រី គួច ណាវី នាយកប្រតិបត្តិនៃក្រុមហ៊ុន LDI Enterprise Ltd បានធ្វើការចុះទស្សនកិច្ចថ្នាក់រៀនរបស់សាលានាឡិកាស្វីសដំបូងគេបង្អស់ និងតែមួយគត់នៅទីក្រុងភ្នំពេញ។ ជាម្តាយមួយរូបដែលមានការលះបង់ខ្ពស់ និងជាម្ចាស់អាជីវកម្មដែលប្រកបដោយភាពជោគជ័យម្នាក់ លោកស្រី ណាវី គ្រប់គ្រងហាងនាឡិកាចំនួន២១កន្លែង នៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ក្រោមម៉ាកយីហោឈ្មោះ TIMECITY

លោកស្រី ណាវី បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានការរំភើបនិងរីករាយយ៉ាងខ្លាំងដែលបានឃើញការប្តេជ្ញាចិត្តរបស់ ព្រីនស៍ គ្រុប ក្នុងវិស័យផលិតនាឡិកា ដែលបាននាំយកនូវឧបករណ៍ដ៏គួរអោយចាប់អារម្មណ៍ពីប្រទេសស្វីស និងប្រទេសអាឡឺម៉ង់ ដើម្បីជួយបណ្ដុះបណ្ដាលជំនាញដល់ពលរដ្ឋក្នុងតំបន់។ ហើយខ្ញុំក៏មានសេចក្តីសោមនស្សរីករាយផងដែរ ដែលមានលោកស្រី Jessica Thakur ដែលជាគ្រូបង្ហាត់បង្រៀនពីប្រទេសស្វីស ជាអ្នកអមដំណើរខ្ញុំធ្វើទស្សនកិច្ចនៅក្នុងសាលា។ ប្រទេសកម្ពុជា កំពុងតែដើរក្នុងយុគសម័យឈានមុខសម្រាប់ការអប់រំវិជ្ជាជីវៈ ដែលជាក់ស្ដែងមានសាលា ព្រីនស៍ នាឡិកា (Prince Horology) ជាសាលាក្នុងតំបន់ដែលបង្រៀនពីសិល្បៈក្នុងការការផលិតនាឡិកាស្តង់ដាប្រទេសស្វីស»។

TIMECITY គឺជាក្រុមហ៊ុនអ្នកលក់បន្តដែលទទួលបានការអនុញ្ញាតលក់នាឡិកាម៉ាក Tissot, MIDO, Casio, CITIZEN និង Orient នៅក្នុងប្រទេស។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៅក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា៖ «សាលា ព្រីនស៍ នាឡិកា (Prince Horology) គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់យើងក្នុងការពន្លឿនការអភិវឌ្ឍទៅលើការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋក្នុងតំបន់ ហើយពួកយើងរីករាយក្នុងការបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់របស់សាលា និងកម្មវិធីសិក្សាដ៏សម្បូរបែប ដោយផ្អែកលើស្តង់ដាររបស់ប្រទេសស្វីស»។

លោកបានបន្ថែមទៀតថា៖ «យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលលោកស្រី ណាវី អាចអញ្ជើញមកទស្សនកិច្ចនៅសាលា ព្រីនស៍ នាឡិកា (Prince Horology) របស់យើង ខណៈដែលយើងទាំងអស់គ្នាកំពុងដើរតួរយ៉ាងសំខាន់នៅក្នុងសហគមន៍នាឡិកាក្នុងស្រុកក្នុងការបង្កើតទំនុកចិត្ត និងការស្រលាញ់វិជ្ជាជីវៈក្នុងការការផលិតនាឡិកា»។

តាមរយៈ មូលនិធិ ព្រីនស៍ ដែលជាដៃគូសប្បុរសធម៌របស់ខ្លួន ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាននឹងកំពុងជួយគាំទ្រដល់សាលា ព្រីនស៍ នាឡិកា (Prince Horology) តាំងពីសាលានេះចាប់ដំណើរការពីដំបូងមកម្ល៉េះ៕